ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ៖ យើងត្រូវរួមគ្នា កសាង និងពង្រឹងសមត្ថភាព ស្ថាប័នគ្រប់លំដាប់ថ្នាក់ សម្រាប់ត្រៀមទប់ទល់ ជាមួយផលប៉ះពាល់ជាអវិជ្ជមាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 03:05 ល្ងាច អ្នកអាន 327

 ខេត្តកំពង់ចាម ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បាន ថ្លែង ថា ដើម្បីឆ្លើយតប ការត្រៀមទប់ស្កាត់ទៅនឹងគ្រោះមហន្តរាយ ដែលកើតមានឡើងជាយថាហេតុ យើងត្រូវរួមគ្នា កសាង និងពង្រឹងសមត្ថភាព ស្ថាប័នគ្រប់លំដាប់ថ្នាក់ រៀបចំយន្តការ ដែលអាចជឿទុកចិត្តបាន សម្រាប់ត្រៀមទប់ទល់ជាមួយផលប៉ះពាល់ជាអវិជ្ជមាន ដែលកើតឡេីង មានចំពោះ គ្រោះភ័យនៃគ្រោះមហន្តរាយទាំងនោះ ដើម្បីស្វែងរកមធ្យោបាយ កាន់តែមានប្រសិទ្ធភាព សម្រាប់ជួយដល់សង្គ្រោះជនរងគ្រោះផងដែរ។
ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ប្រារព្ធ ទិវាអន្តរជាតិ អ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ ២០១៩ ក្រោមប្រធានបទ “ ស្ម័គ្រចិត្តដើម្បីអនាកតប្រកបដោយបរិយាប័ន្ន” ដែលបាន ធ្វើ ឡើង នាព្រឹក ថ្ងៃ ទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នៅ សាខា កាកបាទក្រហម កម្ពុជា ខេត្ត កំពង់ចាម ។

ថ្លែង ក្នុង ពិធី នោះដែរ លោក អភិបាលខេត្ត និងជា ប្រធាន សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាន ស្នើ ដល់ លោក លោកស្រី ជាអ្នកស្ម័គ្រចិត្ត ទោះជាមានវ័យចាស់ឫផុតនាទីជាអ្នកស្ម័គ្រចិត្តក្តី ដែលជាអ្នកជំនាន់មុន ត្រូវបន្តជួយដឹកនាំបង្ហាត់បង្រៀន អ្នកស្ម័គ្រចិត្ត ដេីម្បី បានអនុវត្តជាអ្នកស្នងបន្តទៀត ឲ្យ ប្រែក្លាយជាមនុស្សមានសក្តានុពល នៅក្នុងសហគមន៍ ។ ដោយឡែក ក្នុងបរិបទនៃការបម្រែបម្រួលអាកាសធាតុ ត្រូវទាមទារនូវការខិតខំប្រឹងប្រែងបន្ថែម របស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចូលរួមកាត់បន្ថយហានិភ័យ និងបន្តនិរន្តភាពសម្រាប់ការអភិវឌ្ឍន៍ របស់សហគមន៍ផងដែរ ។
ជា មួយ គ្នា នោះ លោកស្រី បាំង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្ត កំពង់ចាម បាន ថ្លែង ថា ការចូលរួមរបស់អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកន្លងមក គឺជាការលះបង់ ដែលពុំអាចកាត់ថ្លៃបាន ក្នុងការដើរតួនាទីជាអ្នកអនុវត្តការងារមនុស្សធម៌ និង អភិវឌ្ឍន៍សហគមន៍ផង_អ្នកអន្តរាគមន៍ផង_អ្នកទទួល-ផ្តល់ព័ត៌មានផង អ្នកជួយសង្គ្រោះផង អ្នកផ្សព្វផ្សាយផង អ្នកអប់រំផង ដោយពុំប្រកាន់ពេលវេលាយប់ឬថ្ងៃ ពុំប្រកាន់ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ ព្រមទាំងពុំដែលបានទាមទារផលកម្រៃណាមួយឡើយ ។ និយាយរួម អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងកាកបាទក្រហម និងប្រជាជន ពិសេស ប្រជាជនដែលរងគ្រោះដោយភយន្តរាយផ្សេងៗ និងប្រជាជនងាយរងគ្រោះ នៅតាមមូលដ្ឋាន ឬអាចនិយាយបានម្យ៉ាងទៀតថា បើគ្មានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទេនោះសាខាកាកបាទក្រហម ពុំអាច អនុវត្តន៍ សកម្មភាព របស់ខ្លួនបានល្អប្រសើរឡើយ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,693 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,476 នាក់