ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលស្រុកប្រាសាទបាគង បើកការដ្ឋានសាងសង់ ប្រឡាយ១ខ្សែ និង ទ្វារសន្ទះទឹកចំនួន១ នៅឃុំមានជ័យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 03:15 ល្ងាច អ្នកអាន 334

 (ខេត្តសៀមរាប)លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ នេះ បានចុះសំណេះសំណាល និងបើកការដ្ឋានសាងសង់ប្រឡាយ១ខ្សែ ប្រវែង ១,៧១៧ ម៉ែត្រ ទទឹង ៤ម៉ែត្រ និង សាងសង់ទ្វារសន្ទះទឹកប្រវែង៦ម ស្ថិតនៅក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង ដោយប្រើប្រាស់ថវិកាមូលនិធិស្រុកឆ្នាំ២០១៩ ដោយមានការចូលរួមមានអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីបច្ចេកទេសខេត្ត ក្រុមប្រឹក្សាឃុំមានជ័យ លោកមេភូមិ អ្នកម៉ៅការសាងសង់ និងប្រជាពលរដ្ឋសរុបចំនួន ៧០នាក់ ស្រី ២៩នាក់ ។
ប្រឡាយទឹកដូន-នំជាស្មន់ ១ខ្សែរនេះមានសារៈសំខាន់សំរាប់បងប្អូនប្រជាពលរដ្ឋស្រោចស្រពដំណាំនានា ជាពិសេសស្រូវស្រែប្រាំងដែលមានចំនួនជាង ៧០០ហិចតា ។ ប្រឡាយនេះមានប្រភពមកពីស្ទឹងរលួស ហូរចុះទៅស្រែប្រាំងខាងក្រោមឆ្លងកាត់ ៦ភូមិ នៃឃុំរលួសនិងឃុំមានជ័យ ស្រុកប្រាសាទបាគង។
ក្នុងឆ្នាំ២០១៩ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់មូលនិធិស្រុកមានចំនួន ៣គម្រោង ថវិកាសរុបចំនួន ៥០១,៥០០,០០០រៀល ដូចខាងក្រោម ៖
១-ស្តារប្រឡាយ១ខ្សែប្រវែង ១,៧១៧ម បាតក្រោម ១ម៉ែត្រ ទទឹង៤ម៉ែត្រ ដោយមានសាងសង់ទ្វារសន្ទះទឹក ប្រវែង៦ម៉ែត្រ និង ជួសជុលទ្វារសន្ទះទឹក១កន្លែង ទំហំ ១២ម៉ែត្រ ×១៤ ម៉ែត្រ គម្រោងនេះជាគម្រោង អន្តរឃុំ (មានជ័យ រលួស ) ប្រើប្រាស់ថវិកាមូលនិធិស្រុកឆ្នាំ២០១៩ ចំនួន ១៧៨,000,000 រៀល។
២-ស្តារប្រឡាយ១ខ្សែ ប្រវែង ២,១៣៥ ម៉ែត្រ បាតក្រោម ១ ម៉ែត្រ ទទឹង ៣ម៉ែត្រ និងមានសាងសង់ ទ្វារសន្ទះ ទឹកប្រែង៦ ម៉ែត្រ កាត់ប្រឡាយ ២កន្លែង ស្ថិតនៅភូមិសូភី ឃុំកន្ទ្រាំង ប្រើប្រាស់មូលនិធិស្រុកឆ្នាំ២០១៩ សរុប ចំនួន ១៣៤ ,០០០,០០០រៀល ។
៣-សាងសង់ផ្លូវ បេតុង ១ខ្សែ ប្រវែង ៣៩៣ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតនៅភូមិដូនទាវ ឃុំរលួស ប្រើប្រាស់ថវិកា មូលនិធិស្រុកឆ្នាំ២០១៩ សរុបចំនួន ១៨៩,៥០០,០០០ រៀល៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,519 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,302 នាក់