ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បរទេសម្នាក់ ដេកស្លាប់ ក្នុង ប៊ូទិក ម៉ូ ហាយ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 07:21 ល្ងាច អ្នកអាន 2178

 ខេត្តសៀមរាប៖ជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុង ប៊ូទិក ម៉ូ ហាយ បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ នេះបានកើតឡើង នៅ ថ្ងៃទី០៩ធ្នូ ព្រឹកមិញ ស្ថិតនៅចំណុច បន្ទប់លេខ ២០៣ ម៉ូហាយ ប៊ូទិក ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចមូលដ្ឋានប្រាប់ថា ជនរងគ្រោះ មាន ឈ្មោះ Charon Daniel Louis ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិបារាំង ជាភ្ញៀវទេសចរណ៌ កាន់លិខិត ឆ្លងដែនលេខ 16AP43898 បានមកស្នាក់នៅ ប៊ូទិក ខាងលេីហេីយដេកស្លាប់ តែម្តង។

តាមការពិនិត្យរបស់គ្រូពេទ្យអបតុលាការ អ៉ិត ឆបឆរត្ន័ បានអោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារជម្ងឺ គាំង បេះដូង(មានជម្ងឺលេីសឈាម)។
បច្ចុប្បន្នសាកសពត្រូវបានដឹកទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ រង់ចាំស្ថានទូតមកយក៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,204 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,742,987 នាក់