ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ម៉ូតូពីរគ្រឿងបុកគ្នា នៅស្រុកពួក បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាម និងម្នាក់ទៀតរបួស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 10:28 ព្រឹក អ្នកអាន 31565

 ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពួកបាន រាយការណ៍ថា ថ្ងៃទី១០ខែធ្នូឆ្នាំ ២០១៩វេលាម៉ោង៦និង៤៥នាទីចំណុចមុខវត្តខ្នាតលើផ្លូវជាតិលេខ៦ ក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ។
សមត្ថកិច្ចបន្តថាករណីនេះម៉ូតូទី១ម៉ាកស៊ូម័រអ៉ិច ពណ៌ស ផលិតឆ្នាំ២០១៧ពាក់ផ្លាកលេខសៀមរាប១AC៤៦៣៣បើកបរដោយឈ្មោះសរ ចាន់រស្មី ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិជ្រោយ ឃុំជ្រោយ ស្រុកស្រីស្នំ ខេត្តសៀមរាប សព្វថ្ងៃស្នាក់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប មុខបរកម្មករទឹកសុទ្ធ ឌុបឈ្មោះឆិក សុជាភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប មុខរបរកម្មករទឹកសុទ្ធ បើកបរទិសដៅពីលិចទៅកើត បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ពាក់ផ្លាកលេខសៀមរាប ១w៩៨៧៨អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)បើកបរទិសដៅពីកើតទៅលិច ហើយបត់ឆ្វេង ពេលបុកហើយក៏មានម៉ូតូមួយគ្រឿងផ្សេងទៀតមិនស្គាល់ម៉ាក បើកបរទិសដៅពីលិចទៅកើតបានជាន់ឈ្មោះសរ ចាន់រស្មី ចំក្បាលរួចហើយបានបើករត់គេចបាត់តែម្ដង។
ករណីនេះបណ្តាលអោយស្លាប់មុស្ស១នាក់ឈ្មោះសរ ចាន់រស្មី និងរបួសស្រាលមនុស្ស១នាក់ឈ្មោះឆិក សុជា និងខូចខាតម៉ូតូ២គ្រឿងស្រាល។
បើតាមសមត្ថកិច្ចបន្តថាមូលហេតុម៉ូតូម៉ាកហុងដាឌ្រីមបើកបរបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ម៉ូតូម៉ាកស៊ូម័រអ៉ិចបើកបរដោយជនរងគ្រោះក្នុងល្បឿនលឿន។
ក្រោយធ្វើការវាស់វែងសាកសពត្រូវបានសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរក្សាទុកនៅកន្លែងនគរបាល៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,573 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,356 នាក់