ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កិច្ចប្រជុំនៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ សម្តែងការគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 02:52 ល្ងាច អ្នកអាន 290

ខេត្តសៀមរាប៖នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកអគ្គរាជទូត/រដ្ឋទូត ជប៉ុន បារាំង ជាសហប្រធាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា អ្នកជំនាញការជាន់ខ្ពស់ជាតិ-អន្តរជាតិនៃកិច្ចប្រជុំ បានសម្តែងសេចក្តីគោរព សោកស្តាយចំពោះការបាត់បង់នាដវដ្តីឯក សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងបានបន្សល់ស្ថាព្រះហស្តយ៉ាងច្រើនដល់វប្បធម៌ជាតិខ្មែរ ដែលស្នា ព្រះហស្ត ចម្បង របស់ ព្រះនាងម្ចាស់ គឺ ការស្តារ ឡើង វិញ នូវ ល្ខោន ព្រះរាជទ្រព្យ និង របាំ ប្រពៃណី បន្ទាប់ ពី របប ប្រល័យ ពូជសាសន៍ ខ្មែរ ក្រហម បាន បញ្ចប់។
ការបាត់បង់សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងនូវធនធានមនុស្សក្នុងវិស័យវប្បធម៌ជាតិ។ យើងខ្ញុំជាកូនចៅជំនាន់ក្រោយ សូមដឹងគុណនិងថ្លែងអំណរព្រះគុណយ៉ាងក្រៃលែងចំពោះព្រះរាជបេសកកម្មរបស់សម្តេចព្រះរាជបុត្រី ដែលបានបន្សល់ទុកស្នាព្រះហស្តជាប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយ។ សូមព្រះរាជវិញ្ញាណក្ខន្ធរបស់សម្តេចព្រះរាជបុត្រី ព្រះរៀម បានយាងទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុ រិទ្ធី/លោក ហាប់ គឹមអាន

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,294 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,077 នាក់