ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្ពុជាកំពុង ពង្រាយបណ្ដាញ ផ្លូវល្បឿនលឿន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 06:26 ល្ងាច អ្នកអាន 375

ភ្នំពេញ៖នៅលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថាផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY។
សម្ដេចតេជោ បានបញ្ជាក់ថាចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញមក ល្បឿននៃការកសាងប្រទេសជាតិក៏កាន់តែដើរលឿនទៅមុខ។ ក្នុងមួយរយៈពេលដ៏ខ្លីចុងក្រោយនេះ គឺកម្ពុជាបានសាងសង់ហេដ្ធារចនាសម្ព័ន្ឋជាច្រើនមានផ្លូវ ថ្នល់តូចធំ និងស្ពានកាត់ទន្លេ និងស្ពានអាកាសជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំនៅពាសពេញប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ ចំពោះការសាងសង់ “ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ” គឺកំពុងដំណើរការយ៉ោងសកម្ម ដែលមកទល់ខែធ្នូ ២០១៩ នេះគឺសម្រេចបានជាង ៧% ហើយ ដែលគ្រោងសាងសង់អោយរួចជាស្ថាពរនៅឆ្នាំ ២០២២ មុនប្រារព្ឋបើកកីឡាស៊ីហ្គេម (Sea Games)ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ ២០២៣។

សម្ដេចនាយករដ្ឋមន្ត្រីបន្តថាការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) នេះគឺនឹងជួយពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿនអាចបម្រើសេវាកម្មដឹកជញ្ជូនបានល្អលឿនរហ័សទាន់ពេលនិងចំណេញពេលវេលាដឹកជញ្ជូនជាងផ្លូវធម្មតា ដែលជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់បម្រើអោយវិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ក្នុងកម្រិតអន្តរជាតិផងដែរ។

សម្ដេចតេជោបានបន្តទៀតថាការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា (Expressway) គឺស្របទៅនឹងសមាហរណកម្មក្នុងតំបន់ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ នឹងពិភពលោកទាំងមូល ដែលនឹងជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត និងជាការលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម ព្រមទាំងជួយបង្កើននូវតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាដ៏សំខាន់ឆ្ពោះទៅកាន់ពិភពលោកទៀតផង។
ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នឹងកាន់តែរីកចម្រើនលឿនទៅមុខ ដែលផ្តល់នូវផលប្រយោជន៍កាន់តែច្រើនឡើងដល់បងប្អូនប្រជាពលរដ្ធនៅទូទាំងប្រទេស៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,501 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,284 នាក់