ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ពាណិជ្ជកម្ម កម្ពុជានិងវៀតណាម អាចឈានទៅដល់ តាមការកំណត់៥ពាន់លានដុល្លារ នៅឆ្នាំ២០២០

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 04:10 ល្ងាច អ្នកអាន 494

ភ្នំពេញ៖លោក ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងថា
ពាណិជ្ជកម្មកម្ពុជា និងវៀតណាម អាចឈានទៅដល់ តាមការកំណត់៥ពាន់លានដុល្លារ សហរដ្ឋអាមេរិចនៅឆ្នាំ២០២០នេះ។
លោកបានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចវៀតណាម នៅពេលនេះ មានការកើនឡើងប្រមាណ ៧ភាគរយ ហើយអតិផរណាទាបមានប្រមាណតែ ២ភាគរយប៉ុណ្ណោះ។ លោកក៏បានសំដែងនូវការរីករាយជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមលើគ្រប់វិស័យជាពិសេសលើវិស័យការពារជាតិ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន វិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ។
ការបញ្ជាក់នេះនៅពេលបានជួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកមិញនេះ។
លោកក៏បានសំដែងនូវការរីករាយផងដែរ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើឆាកអន្តរជាតិកន្លងមកហើយ លោក មានប្រសាសន៍ថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយនេះហើយនឹងក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិផងដែរ។
ក្នុងន័យនេះ លោក បានស្នើសុំឲ្យកម្ពុជាគាំទ្រ និងសហការគ្នាធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្តេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ចកិច្ចនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយខាងមុខ។
ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមនោះសម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ប្រទេសវៀតណាម និងក៏បានសំដែងនូវការរីករាយផងដែរ ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានមានប្រសាសន៍ថា ការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមគឺជួយដល់ស្ថិរភាពសេដ្ឋកិច្ចនយោបាយក្នុងតំបន់ផងដែរ ដែលក្នុងន័យនេះសម្តេចបានលើកទឹកចិត្តឲ្យធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសជួយសម្រួលដល់ពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលបានកំណត់យ៉ាងណាកម្រិត៥ពាន់លានដុល្លារឆ្នាំ ២០២០នេះ សម្តេចបានមានប្រសាសន៍ថា ការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺអាចធំជាង ៥ពាន់លានដុល្លាររួចទៅហើយ ព្រោះថាទំហំពាណិជ្ជកម្មដែលមាននៅក្នុងបញ្ជីមានតួលេខផ្សេងយើងក៏មានទំហំពាណិជ្ជកម្មដែលមិនមានចុះនៅក្នុងបញ្ជីផងដែរ ដូចជាការនាំស្រូវទៅវៀតណាមជាដើម ដែលពុំមានការកត់ត្រានៅក្នុងបញ្ជី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,227 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,499,063 នាក់