ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរស្រុកប្រាសាទបាគង បើកការដ្ឋាន សាងសង់ផ្លូវបេតុងមួយខ្សែប្រវែង៣៩៣ម៉ែត្រ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 09:39 ព្រឹក អ្នកអាន 681

 (ខេត្តសៀមរាប)អាជ្ញាធរស្រុកប្រាសាទបាគងបានអះអាងថាផ្លូវមួយខ្សែមានប្រវែង ៣,០៧៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់សាលាឃុំរលួស ឆ្លងកាត់៣ភូមិ មានភូមិ ថ្នល់ត្រង់ នៃឃុំបាគង និង ភូមិរលួសខាងលិចនិង ភូមិដូនទាវ នៃឃុំរលួស ត្រូវបានបើកការដ្ឋានសាងសង់ ជាផ្លូវ បេតុង ជំហានដំបូងមានប្រវែង ៣៩៣ម៉ែត្រ ទទឹង ៥ម៉ែត្រ ដោយប្រើប្រាស់ថវិការដ្ឋបាលស្រុកឆ្នាំ២០១៩ ។

ពិធីបើកការដ្ឋានធ្វើនៅព្រឹកនេះ ក្រោម វត្តមានលោក ទៀប ប៊ុនឈួយ ប្រធាន ក្រុមប្រឹក្សាស្រុក និងលោក សូរ ប្លាតុង អភិបាលស្រុក និងមាន ការ ចូល រួមពីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីបច្ចេសទេសខេត្ត អ្នកទទួលការសាងសង់ ក្រុមប្រឹក្សាឃុំរលួសនិងឃុំបាគង មេភូមិនិងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៩៤នាក់ ស្រី ៤៥នាក់ ។

អាជ្ញាធរបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ សម្រាប់សម្រួលចរាចរណ៍និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីតំបន់ទីប្រជុំជនរលួស ភា្ជប់ទៅផ្លូវជាតិលេខ៦ ជាពិសេសសិស្សានុសិស្សធ្វើដំណើរទៅរៀន នៅសាលាវិទ្យាល័យ ហ៊ុន សែន បាគង។
នៅឆ្នាំ២០២០ ផ្លូវ១ខ្សែនេះនឹងបន្តសាងសង់ជាផ្លូវបេតុង ដោយប្រើប្រាស់ថវិការបស់ រដ្ឋបាលស្រុក រដ្ឋបាល ឃុំរលួស និងឃុំបាគង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,098 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,498,934 នាក់