ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកJeffrey D. Sachs ត្រៀមជានិច្ច ដើម្បីជួយដល់ កម្ពុជា ជំរុញដល់ការ អភិវឌ្ឍ កម្ពុជា តំបន់អាស៊ាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មករា ឆ្នាំ​ 2020 ម៉ោង 05:27 ល្ងាច អ្នកអាន 175

ភ្នំពេញ៖លោក Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ទៀតថា លោក ត្រៀមជានិច្ចដើម្បីជួយដល់កម្ពុជាជំរុញដល់ការអភិវឌ្ឍកម្ពុជាតំបន់អាស៊ាន និងតំបន់ដទៃទៀតឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបានមានប្រសាសន៍ថា លោក នឹងឆ្លុះបញ្ចាំងពីភាពខ្លាំងនិង សារខាន់ៗ នូវកិច្ចសហប្រតិបត្តិការ រវាងតំបន់និងតំបន់ទៅវិញ។ លោក បានមានប្រសាសន៍ថាអាស៊ាន គឺមានសក្តានុពលខ្ពស់បើបូកបញ្ចូលទាំង អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ នោះតំបន់អាស៊ាននឹងមានការអភិវឌ្ឍដោយគ្មានដែនកំណត់ ជាពិសេសលើវិស័យបច្ចេកវិទ្យាដែលបច្ចេកវិទ្យាទាំងនេះអាចយកមកប្រើប្រាស់ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ការលើកឡើងនេះនាពេលបានជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅវិមានសន្តិភាព នាព្រឹកមិញ។
លោកJeffrey D. Sachs បានគោរពជូនសម្តេចតេជោថា លោក ពិតជាមានកិត្តិយស និងសប្បាយរីករាយជាខ្លាំងដែលបានជួបសម្ដេចតេជោសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបសម្ដេចតេជោការពី ១៥ ឆ្នាំមុននៅគេហដ្ឋានរបស់សម្ដេចតេជោនៅវិមានឯករាជ្យ។ លោក បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះគឺ លោក បានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់កម្ពុជាយើងដែលក្នុងនោះមានទាំងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍលើវិស័យសុខាភិបាល និងការអភិវឌ្ឍន៍លើដទៃទៀតដែលហួសពីការស្មានរបស់លោក។ លោក ក៏បានមានប្រសាសន៍បន្ថែមថាក្នុងដំណើរទស្សនកិច្ចនេះលោក នឹងទៅប្រទេសឡាវ កម្ពុជា និងម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាពង្រឹង និងជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងសហគមន៍អឺរ៉ុប ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងអាយធី (IT) ដើមធ្វើយ៉ាងណាឲ្យសហគមន៍អឺរ៉ុបនិងអាស៊ានមានទំនាក់ទំនង និងសហប្រតិបត្តិការល្អ ។
ទន្ទឹមនឹងនេះ លោក ក៏បានមានប្រសាសន៍ផងដែរថា លោក នឹងទៅធ្វើទស្សនកិច្ចជួបថ្នាក់ដឹកនាំសហគមន៍អឺរ៉ុបនៅសប្តាហ៍បន្ទាប់ ហើយ លោក បានមានប្រសាសន៍ថាធ្វើយ៉ាងណានឹងជម្រុញលើកស្ទួយកិច្ចសហប្រតិបតិ្តការរវាងសហគមន៍អឺរុប និងអាស៊ាន ដែលនឹងសង្កត់ធ្ងន់ពីសារៈសំខាន់របស់កិច្ចសហប្រតិបតិ្តការរវាងតំបន់និងតំបន់នេះ។ លោក ក៏បានមានប្រសាសន៍ផងដែរថា លោក ពុំចង់ឃើញមានការបែកបាក់គ្នារវាងតំបន់និងតំបន់ទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក Jeffrey D. Sachs ហើយក៏បានជម្រាបជូនថាការអភិវឌ្ឍទាំងឡាយណាដែលមាននៅកម្ពុជានោះគឺសុទ្ធសឹងតែជាការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា និងសហការី របស់សម្ដេចដែលនាំកម្ពុជាទៅការអភិវឌ្ឍដល់ចំណុចនេះ៕SR 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,492 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,275 នាក់