ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ពលរដ្ឋកោតសរសើរ មន្ត្រីគយក្រសួងនឹងខេត្តសៀមរាប ចុះបង្ក្រាបទីតាំងស្តុកទំនិញ អត់ពន្ធ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មករា ឆ្នាំ​ 2020 ម៉ោង 05:45 ល្ងាច អ្នកអាន 4360

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីគយនិងរដ្ឋាករនៃអគ្គនាយកដ្ឋានគយកម្ពុជា សហការជាមួយគយចល័តក្រសួងនិងគយខេត្តសៀមរាប ដែលបានចុះបង្ក្រាប ទីតាំងស្តុកទំនិញចម្រុះអត់ពន្ធជាច្រើន។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះ ស្ថិតនៅក្រោយផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំដោយលោក រៀម ច័ន្ទម្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីមន្ត្រីមូលដ្ឋានផងដែរ។តំណាងទីតាំងត្រូវបានគេដឹងថាឈ្មោះអ៊ឹង ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ។
យោងប្រភពពីមន្ត្រីដែលស្ថិតនៅក្នុងហេតុការណ៍បានបង្ហើបថាទីតាំងដែលក្រុមមន្ត្រីគយខាងលើចុះបង្ក្រាបគឺមានទំនិញអត់ពន្ធជាច្រើនដោយមិនមានការបិទបង្កាន់តែមពន្ធគយនោះឡើយ។
ពាក់ព័ន្ធទៅនឹងការបង្ក្រាបនេះក្រុមប្រតិបត្តិការបានសម្រេចបិទទីតាំងជាបណ្តោះអាសន្នសិន ដើម្បីឲ្យម្ចាស់ទីតាំងចូលខ្លួនទៅដោះស្រាយបង់ពន្ធ និងពិន័យឲ្យបានត្រឹមត្រូវតាមច្បាប់នៃពន្ធគយ។
ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាទីតាំងសមត្ថកិច្ចគយចុះបង្ក្រាបនេះបានស្តុកទំនិញជាយូរណាស់មកហើយ ដោយកន្លងទៅគេសង្កេតឃើញមានរថយន្តធំៗជាច្រើនបានដឹកទំនិញមកស្តុកទុកនិងទម្លាក់នៅទីនេះដោយមិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់នោះទេ ទើបតែលើកនេះត្រូវបានអស់ល័ក្ខតែម្ដង៊ បើយោងប្រភពបន្តថា ទីតាំងខាងលើ គេអាចមានខ្សែធំនៅពីក្រោយខ្នង ទើបគេអាចរកស៊ីបានដោយរលូនបែបនេះកន្លងមក។
ប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើនេះ បានសាទរទៅនឹងចំណាត់ការរបស់សមត្ថកិច្ចគយក្រសួង គយចល័តនិងគយខេត្ត ដែលបានចុះបង្ក្រាបទីតាំងខាងលើនេះ។ក្នុងនោះដែរពលរដ្ឋស្នើឲ្យសមត្ថកិច្ចសណ្តាប់ធ្នាប់ខេត្តសៀមរាប ទាំងអស់មេត្តាជួយពិនិត្យទីតាំងខាងលើនេះផង ព្រោះពួកគេចតឡានធំៗស្ទះផ្លូវក្រោយផ្សារលើ ធំថ្មី នេះស្ទើររាល់ថ្ងៃ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,336 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,119 នាក់