ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាល ក្រុងសៀមរាប បញ្ជូនបុរស២នាក់ ទៅតុលាការ ករណីលួចម៉ូតូ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មករា ឆ្នាំ​ 2020 ម៉ោង 06:33 ល្ងាច អ្នកអាន 828

ខេត្តសៀមរាប៖ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលក្រុងសៀមរាប បញ្ជូនទៅតុលាការខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់ក្រោយសាកសួរនិងមានចម្លើយសារភាពថាបានលួចម៉ូតូនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យ០១-ឈ្មោះនង សុថាង ហៅចេម ភេទប្រុស អាយុ១៦ឆ្នាំ ០២-ឈ្មោះគ្រួច ទី ហៅរ៉ូ ភេទប្រុស អាយុ២៧ឆ្នាំអ្នកទាំងពីររស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថាជនសង្ស័យត្រូវបានឃាត់ខ្លួនដោយនគរបាលប៉ុស្ដិ៍សង្កាត់សាលាកំរើកសហការជាមួយកម្លាំងរបស់ការិយាល័យការពារនិងតម្រួតបទបញ្ជានៃស្នងការដ្ឋានខេត្ត។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់បានបន្តថាកាលថ្ងៃទី១០ខែមករាឆ្នាំ២០២០ វេលាម៉ោង០៣ទៀបភ្លឺ នៅចំណុចបរិវេណផ្ទះគ្រូបង្រៀន ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)បង្កឡើងដោយជនសង្ស័យទាំងពីរខាងលើ រួមជាមួយបក្ខពួកម្នាក់ទៀត បានរៀបគម្រោងលួចម៉ូតូនៅកន្លែងកើតហេតុ រួចនាំគ្នាជិះម៉ូតូម៉ាកIconពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ1AH-9253លេខតួលេខម៉ាស៊ីន8001983 ហើយក៏បានលួចម៉ូតូម៉ាកZOOMER.Xពណ៌ក្រហម.ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខសៀមរាប1AA-1084 លេខតួ.លេខម៉ាស៊ីន5209962របស់ជនរងគ្រោះឈ្មោះប៉ៅ សុខា ភេទប្រុស អាយុ២១ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ។
លោកបន្តថាក្រោយពេលលួចបានហើយជនសង្ស័យក៏បណ្តើរម៉ូតូបានប្រហែល៣០ម៉ែត្ររួចកាត់ខ្សែភ្លើងដើម្បីបញ្ឆេះម៉ូតូ ក៏ត្រូវនគរបាលការិយាល័យការពារនិងតម្រួតបញ្ជាល្បាតប្រទះឃើញ ដោយមានការសង្ស័យក៏បើកម៉ូតូទៅក្បែរ ស្រាប់តែជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួន ដោយទុកជនសង្ស័យឈ្មោះនង សុថាង ហៅចេម នៅនឹងម៉ូតូ បន្ទាប់មកនាំខ្លួនជនសង្ស័យឈ្មោះនង សុថាង ហៅចេម មកសាកសួរ។ជនសង្ស័យបានឆ្លើយសារភាពថាខ្លួននឹងបក្ខពួកពិតជាធ្វើសកម្មភាពលួចម៉ូតូខាងលើពិតមែន នឹងឆ្លើយសារភាពទៀតថា ខ្លួនប្រើប្រាស់ថ្នាំញៀនប្រភេទម៉ាទឹកកកផងដែរ។
បើតាមអធិការនគរបាលក្រុងសៀមរាប បញ្ជាក់នៅព្រឹកមិញនេះ ជនសង្ស័យឈ្មោះនង សុថាង ហៅចេម ក៏បាននាំសមត្ថកិច្ចចុះទៅនាំខ្លួនជនសង្ស័យឈ្មោះគ្រួច ទី ហៅរ៉ូ ព្រមទាំងដកហូតមធ្យោបាយប្រព្រឹត្ត មកសាកសួរ។ ជនសង្ស័យក៏បានសារភាពថាខ្លួននឹងឈ្មោះនង សុថាង រួមជាមួយបក្ខ(គេចខ្លួន)ពិតជារៀបគម្រោងលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ហើយខ្លួនសារភាពទៀតថាខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន២ឆ្នាំ១០ខែ ពាក់ព័ន្ធនឹងករណីអំពើលួចផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,138 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,742,921 នាក់