ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ អរគុណសន្តិភាព ដែលបានដក់ជាប់ ជាមួយពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2020 ម៉ោង 09:55 ព្រឹក អ្នកអាន 314

 ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅព្រឹកនេះបានបញ្ជាក់លើតាមទំព័រហ្វេសប៊ុកថាសុខសប្បាយជាទេបងប្អូនជនរួមជាតិ?

អរគុណដែលបងប្អូនជនរួមជាតិបានចូលរួមលើកតម្កើងសន្តិភាព តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយពលរដ្ឋ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរគុណសន្តិភាព”។ ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។

សូមជូនពរការធ្វើដំណើររបស់បងប្អូនមានសុវត្ថិភាពគ្រប់ទីកន្លែង និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃសម្រាកចុងសប្តាហ៍ទាំងអស់គ្នា។

អរគុណសន្តិភាព

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,684 នាក់
ម្សិលមិញ : 67,366 នាក់
សរុប : 94,059,174 នាក់