ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខេត្តសៀមរាប ទៀតហើយ បង្ក្រាបទំនិញ ខូចគុណភាព មួយកន្លែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2020 ម៉ោង 01:00 ល្ងាច អ្នកអាន 3965

ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តសៀមរាបនៅទី១០ ខែមករាម្សិលមិញបានចុះធ្វើការត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងស្តុកទុកចែកចាយទំនិញខុសច្បាប់ និងខូចគុណភាពមួយកន្លែង នៅទីតាំងក្នុងបុរីសៀងណាំ ស្ថិតនៅអាគារផ្ទះ០២ល្វែង គ្មានលេខ នៅក្នុងភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ហេតុការណ៍នេះក្រុមមន្ត្រីរកឃើញវត្ថុតាងបទល្មើសមួយចំនួន
ក/ប្រភេទប្រេងឆា-ប្រេងឆា កានមានទំងន់២៥គីឡូក្រាម ចំនួន ១,១៤០កាន = ២៧,៣៦០គីឡូក្រាម
-ប្រេងឆា កានតូចចំណុះ១០គីឡូក្រាម ចំនួន ១០០កេស = ១,០០០គីឡូក្រាម
-ប្រេងឆាដបធំ ចំនួន ៩៧កេស = ១,៦៩៧.៥ គីឡូក្រាម
- ប្រេងឆា ដបតូចចំណុះ ៥លីត្រ ចំនួន ៣កេស = ៥៧គីឡូក្រាម
ខ/ប្រភេទប័រ
- ប័រលឿង ចំណុះ១៦គីឡូក្រាម ចំនួន ៥០កេស = ៨០០គីឡូក្រាម
- ប័រស ចំណុះ២៥គីឡូក្រាម ចំនួន ១៧កេស = ៤២៥គីឡូក្រាម
- មេនំប៉័ង ចំនួន ២១កេស = ២១០គីឡូក្រាម
គ/ប្រភេទម៉្សៅ
- ម៉្សៅមីសញ្ញាកូនសោទឹកក្រូច ចំនួន ១,១៥៣ការ៉ុង = ២៨,៨២៥គីឡូក្រាម
- ម៉្សៅមីសញ្ញាត្រីវិស័យក្រហម ចំនួន ១៣០ការ៉ុង = ៣,២៥០គីឡូក្រាម
- ត្រីខកំប៉ុងរូបស្រីបីនាក់ ចំនួន ២១,១១៩កេស = ២,៣៨០គីឡូក្រាម
សរុប ចំនួន ៦៦,០០៤.៥ គីឡូក្រាម = ៦៦តោន និង ៤គីឡូ កន្លះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,504 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,287 នាក់