ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្លូវ ដើម្បីសាងសង់ ជូនប្រជាប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2020 ម៉ោង 01:33 ល្ងាច អ្នកអាន 274

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១០ខែមករាម្សិលមិញបានអញ្ជើញចុះពិនិត្យសិក្សាលទ្ធភាព សាងសង់ផ្លូវនិងពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកងមាស និងស្រុកបាធាយ ។

តាមមន្ត្រីសាលាខេត្តកំពង់ចាមបានប្រាប់ភ្នាក់ងារបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ថាដោយមានការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងពេលធ្វើវេទិការសាធារណៈ នៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ កាលពីចុងឆ្នាំ ២០១៩កន្លងទៅនេះ អំពីការ ខ្វះទឹកដាក់ស្រែ និងខ្លះផ្លូវធ្វើដំណើឆ្លងកាត់ដើម្បីប្រជាពលរដ្ឋងាយស្រួលក្នុងការដឹកជញ្ជូនកសិផលដែលផលិតបានមកកាន់ទីផ្សារ។ ដោយរយៈពេលខ្លីកន្លងទៅនេះ ខាងមន្ត្រី ទីចាត់ការផែនការវិនិយោគ ខេត្កកំពង់ចាម បានចុះទៅសិក្សាជាមួយក្រុមការងារថ្នាក់ស្រុក ក្រុមការងារថ្នាក់ឃុំ ជំហ៊ានដំបូងរួចហើយ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី នៅព្រឹកម្សិលមិញអភិខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ដើម្បីចុះសិក្សាពិនិត្យមើលលទ្ធភាពជាក់ស្ដែង ដើម្បីដោះស្រាយសាងសង់ផ្លូវជូនប្រជាពលរដ្ឋ ។

មន្ត្រីសាលាខេត្តបានឲ្យដឹងទៀតថា ក្នុងបេសកកម្មរយៈពេលមួយថ្ងៃ របស់អាជ្ញាធរខេត្តកំពង់ចាមនេះ បានចុះពិនិត្យស្ថានភាពលើកិច្ចការផ្សេងទៀតដូចជាបញ្ហា សន្តិសុខនិងការរស់នៅរបស់ប្រជាពលរដ្ឋ នៅឃុំកងតាណឹង ស្រុកកងមាស។ បន្ទាប់មក លោកអភិបាលខេត្តបានបន្តដំណើរចុះពិនិត្យមើលផ្លូវបេតុងដែលសាងសង់រួចប្រវែង១៩៥០ម៉ែត្រ បានសាងសង់រួច ស្ថិតនៅភូមិអូរម៉ាល់ ក្នុងស្រុកបាធាយ និងពិនិត្យមើលលទ្ធភាពផ្សេងៗទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នោះផងដែរ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,174 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,742,957 នាក់