ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ជាង២ពាន់ម៉ែត្រ ធ្វើតាំងឆ្នាំ២០១៩ មកដល់ឆ្នាំ២០២០ មិនទាន់រួច

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2020 ម៉ោង 02:22 ល្ងាច អ្នកអាន 3449

ខេត្តសៀមរាប៖ផ្លូវក្រវ៉ាត់ក្រុងសៀមរាប គិតចាប់ពីចំណុចតភ្ជាប់ផ្លូវជាតិលេខ៦ កន្លែងស្តុបចុងកៅស៊ូ ទៅដល់កែងជន្លង់ មានប្រវែងជាង២ពាន់ម៉ែត្រ ដែលគ្រប់គ្រងមើលការខុសត្រូវដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានធ្វើតាំងពីឆ្នាំ២០១៩រហូតមកដល់ជិតពាក់កណ្ដាលខែមករាឆ្នាំ២០២០ នៅមិនទាន់ធ្វើរួចនៅឡើយ មិនដឹងថាមានមូលហេតុអ្វីបានជាធ្វើយ៉ឺតយ៉ាងនេះ។
ផ្លូវជាង២ពាន់ម៉ែត្រនេះ គេសង្កេតឃើញធ្វើតាំងពីមុនភ្ជុំបិណ្យធំឆ្នាំ២០១៩មកម្លេះ ដោយឃើញកាយ ក្រោយឈប់កាយព្រោះខែភ្លៀង។ ប៉ុន្តែចាប់តាំងពីរដូវបុណ្យភ្ជំមកមិនមានភ្ញៀងនោះទេ តែការធ្វើផ្លូវនេះមិនសូវដំណើរការទៅមុខ បណ្ដាលឲ្យខែនេះរងការហ៊ុយ ទ្រលោម ផ្ទះប្រជាពលរដ្ឋ មួយចំនួនបានបិទទ្វារម។ ចំណែកផ្លូវបន្តពីកែងជន្លង់ទៅដល់ចំណុចប្រសព្វមុខទីចាត់ការគយ ទឹកវិល) បានរងការខូចយ៉ាងខ្លាំងតាំងពី២០១១មកម្លេះ មិនត្រូវបានជំនាញធ្វើឲ្យស្អាតនោះទេ។
បើតាមមន្ត្រីបានឲ្យដឹងថាផ្លូវក្រវ៉ាត់ក្រុងសៀមរាប មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ជាអ្នកធ្វើ។ មន្ត្រីថាផ្លូវក្រវ៉ាត់ក្រុងសៀមរាប គឺត្រួវធ្វើក្នុង ដំណាក់កាលទីពីរ(២០១៩) ប្រវែង ២២៣០ម៉ែត្រ ទទឹង១៤ម៉ែត្រ ប្រភេទ DBST និងដាក់លូបន្តរឲ្យគ្រប់តាមប្រវែងផ្លូវ។
យោងតាមមន្ត្រីបានលើកឡើងថាផ្លូវថ្នល់ ត្រូវការថែទាំជាប្រចាំ និងមានអាយុការរបស់វា ផ្លូវប្រភេទកៅស៊ូ៣ជាន់(DBST) មានអាយុការ៥ឆ្នាំប្រសិនបើមិនរងការដឹកលើសទំងន់ និងរងការបំភ្លេចបំផ្លាញពីសំណាក់អ្នករស់នៅតាមសង្ខាងផ្លូវ(ចាក់ដីខ្ពស់ជាងផ្លូវ ជាដើម) ធ្វើអោយផ្លូវជាប្រលាយទឹក។
ដោយឡែកខ្សែផ្លូវដែលបានលើកឡើងនេះជាខ្សែផ្លូវមួយស្ថិតក្នុងចំណោមខ្សែផ្លូវអតិភាពគម្រោងក្នុងក្រុង ដែលត្រូវកែលម្អឲ្យប្រសើរ ផ្លូវក្រវ៉ាត់ក្រុងផ្នែកខាងត្បូវផ្លូវជាតិលេខ៦ មានប្រវែងសរុបប្រមាណ ១៥គម (ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ចុងកៅស៊ូ-ចំណុចប្រសព្វមុខទីចាត់ការគយ ទឹកវិល) ផ្លូវនេះបានរងការខូចខាតធ្ងន់ធ្ងរតាំងតែពីឆ្នាំ ២០១១ មកម្លេះ (រងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០១១) ហើយនៅឆ្នាំ ២០១៦-២០១៨ ក្នុងស្ថានភាពផ្លូវដែលបានរងការខូចខាតរួចទៅហើយ មន្ទីរត្រូវទទួលបន្ទុកថែទាំប្រចាំផ្លូវនេះ គឺគ្រាន់តែលុបសំបុកមាន់ដើម្បីទ្រទ្រង់សំរួលចរាចរណ៍ មិនមានការជួសជុលទ្រង់ទ្រាយធំទេ បច្ចុប្បន្នស្ថានភាពផ្លូវនេះរងការខូចខាតកាន់តែធ្ងន់ ដែលហួសពីលទ្ធភាពថែទាំរបស់មន្ទីរ មន្ទីរបានរាយការណ៍ទៅថ្នាក់ដឺកនាំរួចហើយ ដើម្បីរកលទ្ធភាពថវិកាជួសជុលធំ សម្រាប់ផ្លូវទាំងស្រុង។
ពាក់ព័ន្ធគិតចាប់ពីចំណុចតភ្ជាប់ផ្លូវជាតិលេខ៦ កន្លែងស្តុបចុងកៅស៊ូ ទៅដល់កែងជន្លង់ ជាង២ពាន់ម៉ែត្រ មន្ត្រីធ្លាប់បានអះអាងថា ក្នុងការអនុវត្តគម្រោងនេះ មន្ទីរបានប្រឹងប្រែងយកចិត្តទុកដាក់អស់លទ្ធភាព ទោះយ៉ាងណាមន្ទីរក៏ទទួលស្គាល់ថាមានការយ៉ឺតយ៉ាវ ដោយមូលហេតុដូចខាងក្រោម៖
- ផលប៉ះពាល់ ជារឿងដែលស្មុកស្មាញនិងជាបញ្ហាចម្បងដែលធ្វើឲ្យការងារយ៉ឺតយ៉ាវ ដែលផលប៉ះពាល់នេះមានទាំងលើអាកាស, លើដី, ក្រោមដី ( សំយាបផ្ទះ, ហាងលក់ដូរ, ខ្សែភ្លើង,បង្គោលភ្លើង បំភ្លឺសាធារណៈ, ខ្សែទូរគមនាគម៍, បណ្តាញទឹកស្អាត ។ល។)
ការងារមិនត្រឹមតែជួសជុលលើកម្រាលផ្លូវចាស់ទេ គឺពង្រីកទំហំ២ដងដែលបង្កើន ផលប៉ះពាល់ជាច្រើន ប្រឈមនិងតម្រូវការពង្រីកជាបួនគន្លងទើបផ្លូវនេះអូសបន្លាយពេលយូរបន្តិច៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,696 នាក់
ម្សិលមិញ : 67,366 នាក់
សរុប : 94,059,186 នាក់