ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

CPPក្រុងកំពង់ចាម ប្រកាសបញ្ចូល សមាជិកថ្មី ជាង៣រយនាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2020 ម៉ោង 02:50 ល្ងាច អ្នកអាន 353

ខេត្តកំពង់ចាម៖មនុស្សចំនួន៣១៨នាក់ ត្រូវបានប្រកាសបញ្ចូល ជាសមាជិកថ្មី គណបក្ស ប្រជាជន កម្ពុជាក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២០ក្រោមវត្តមានលោកអ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ ចុះជួយ ក្រុងកំពង់ចាម។
លោកអ៊ុន ចាន់ដា បានថ្លែងនូវគោលនយោបាយសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង ដោយប្រមូលកម្លាំងគ្រប់និន្នាការ នយោបាយ រួបរួមគ្នា កសាងប្រទេសជាតិ ឲ្យកាន់តែមានភាព រីកចម្រើនឡើង សំបូររុងរឿងស្ថិតស្ថេរគង់វង្ស ឲ្យប្រទេសយើង ដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព និងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។
លោកអ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណដលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិកបក្សទាំងអស់ដែលបានបោះឆ្នោត ជូន គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ សម្តេចតេជោហ៊ុន សែន បានដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍រីកចម្រើន បន្តទៀត ។ ព្រមទាំងសូមឲ្យបងប្អូន ប្រជាពលរដ្ឋ ដែលទើបតែ ទទួលការប្រកាសបញ្ចូល ជាសមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម ទាំងអស់ ចូលរួមថែរក្សា នូវសុខសន្តិភាព ដើម្បីធ្វើការអភិវឌ្ឍន៍ សង្គមជាតិយើងឲ្យ បានរីកលូតលាស់ជាបន្តទៅទៀត។
លោកចាន់ ផល្លី ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ក្រុងកំពង់ចាម បានឲ្យដឹងថា សមាជិកថ្មីដែលត្រូវ ប្រកាសបញ្ចូល នោះរួមមាន មកពីសង្កាត់បឹងកុកចំនួន៣១នាក់ សង្កាត់កំពង់ចាម ២៩នាក់សង្កាត់វាលវង់៨៤នាក់សង្កាត់សំបួរមាស ១៦១នាក់ និងមន្ត្រីអប់រំក្រង ១៣នាក់សរុបរួម ៣១៨នាក់ ។ ទាំងនេះគឺជាទឹកចិត្តដ៏ស្មោះស្ម័គ្រជ្រះថ្លា ដោយគ្មានការបង្ខិតបង្ខំអំពីបុគ្គលណាមួយឡើយក្នុងការចូលរួមដាក់ពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ តំណាងសមាជិកថ្មី បានឡើងធ្វើសច្ចាប្រណិធាន ប្តេជ្ញាស្មោះត្រង់ជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាអស់មួយជីវិត និងអនុវត្តតាមគោលការណ៍ គោលនយោបាយ របស់គណបក្សជារៀងរហូតដោយឥតងាករេ។ ដោយ រួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ព្រមទាំង អនុវត្តឲ្យបានខ្ជាប់ខ្លួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅ ពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង។ ជាពិសេស គឺប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្យប្រជាជនកម្ពុជាជារៀងរហូត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,567 នាក់
ម្សិលមិញ : 67,366 នាក់
សរុប : 94,059,057 នាក់