ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បទល្មើសនេសាទ ក្នុងខេត្តសៀមរាប បង្ក្រាប មិនចេះអស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2020 ម៉ោង 09:10 ល្ងាច អ្នកអាន 1265

ខេត្តសៀមរាប៖បទល្មើសនេសាទនៅក្នុងខេត្តសៀមរាប នៅតែបន្តកើតមានដដែល បើទោះបីសមត្ថកិច្វខិតខំទប់ស្កាត់បង្ក្រាបយ៉ាងណាក៏ដោយ។

ជាក់ស្ដែងនៅថ្ងៃទី១០ ខែមករាម្សិលមិញ សមត្ថកិច្ចខេត្តសៀមរាប
បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចឡូតិ៍លេខ៤ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងករណីនេះសមត្ថកិច្ច ទទួលបានលទ្ធផលដូចខាងក្រោម៖
-បទល្មើសប្រើប្រាស់ឧបករណ៍ អួនអូសខុសច្បាប់ចំនួន ០៣វង់ ក្នុងនោះមានមធ្យោបាយគឺៈ
- ចាប់យកកាណូតចំនួន ០៦គ្រឿង
- សាច់អួនប្រវែង ៩៩៦ម៉ែត្រ
- នាំខ្លួនជនសង្ស័យចំនួន ១៩នាក់ ស្រី០២នាក់ អាយុក្រោម១៨ឆ្នាំ ចំនួន ០២នាក់។ចំពោះវត្ថុតាង និងមធ្យោបាយប្រព្រឹត្តបទល្មើស រួមទាំងជនសង្ស័យសមត្ថកិច្ចបានប្រគល់ទៅឲ្យមន្ត្រីជំនាញ រដ្ឋបាលជលផលចាត់ការតាមនីតិវិធីច្បាប់ ស្តីពី ជលផល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,423 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,206 នាក់