ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ចាប់បានចោរកាច់សោរ.កម៉ូតូ ម្នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មករា ឆ្នាំ​ 2020 ម៉ោង 08:55 ព្រឹក អ្នកអាន 1831

ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនចោរកាច់សោរ.កម៉ូតូម្នាក់នៅកន្លែងហាត់ប្រាណ នៅជិតមាត់ស្ទឹងសៀមរាប។
ហេតុការណ៍ចាប់ខ្លួននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅមាត់ស្ទឹងសៀមរាប ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ម៉ូតូដែលជនសង្ស័យលួចកាច់សោរកម៉ាកហុងដាឌ្រីម សេ១២៥ សេរ៊ីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលទុកនៅចំណុចខាងក្រោយហាងកាហ្វេ អ៊ីនថានិន ទល់មុខបន្ទប់ទឹក ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ឈុន ឧត្តម ហៅអាខ្មៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតភូមិចំបក់ ឃុំអូរចំបក់ ស្រុកតាកែវ ខេត្តតាកែវ។
បច្ចុប្បន្នភូមិ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយឆែកឆេរក្នុងខ្លួនរកឃើញសោរកាច់អក្សរតេ(T)ចំនួន២គ្រាប់ ដងកាច់ចំនួន១ សោរម៉ូតូចំនួន ១នឹងគ្រាប់ឆក់សំរាប់បើកគំរបសោរសុវត្ថិភាពចំនួន៣គ្រាប់។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ
ទៅតុលាការនារសៀលថ្ងៃទី ១១ខែមករាម្សិលមិញ។
សូមបញ្ជាក់ថាការបង្ក្រាបបានជោគជ័យនេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នឹងបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 73,588 នាក់
ម្សិលមិញ : 167,638 នាក់
សរុប : 94,443,672 នាក់