ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច អរគុណ អ្នកសារព័ត៌មាន ដែលបានចូលរួម ផ្សាយព័ត៌មានល្អ ពីកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មករា ឆ្នាំ​ 2020 ម៉ោង 09:13 ព្រឹក អ្នកអាន 460

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាថ្ងៃអាទិត្យនេះបងប្អូនមានដំណើរកំសាន្តទៅទីណាខ្លះ?ក្នុងពេលដែលប្រទេសជាតិយើងមានសុខសុវត្ថិភាពដូចសព្វថ្ងៃ បងប្អូនចង់ទៅកំសាន្តសប្បាយនៅទីជិតឬឆ្ងាយក៏មិនភ័យព្រួយដែរ។ យើងមានទីកន្លែងកំសាន្តល្អៗ និងរមណីយដ្ធានស្អាតៗជាច្រើនដែលត្រូវបានរៀបចំឡើងក្រោយពីប្រទេសជាតិមានសុខសន្តិភាព។ កម្ពុជាដាច់ខាតត្រូវតែមានសន្តិភាព ដើម្បីយើងមានឱកាសនិងពេលវេលាអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។

អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ សង្ឃឹមថានឹងបានជួបបងប្អូនអ្នកសារព័ត៌មានទាំងអស់នៅអាទិត្យក្រោយនេះ។

សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះគ្រប់ៗគ្នា។

អរគុណសន្តិភាព

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 67,465 នាក់
ម្សិលមិញ : 167,638 នាក់
សរុប : 94,437,549 នាក់