ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះពិនិត្យ និង ព្យាបាល ជម្ងឺ ជូនប្រជាពលរដ្ឋ ជាង២ពាន់ នៅស្រុកកំពង់សៀម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មករា ឆ្នាំ​ 2020 ម៉ោង 04:19 ល្ងាច អ្នកអាន 593

 ខេត្តកំពង់ចាម ៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ចំនួ៥៤៣នាក់ នៅព្រឹកមិញបានចុះពិនិត្យ និង ព្យាបាល ជម្ងឺ ជូនប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ប្រមាណ ជាង ២០០០នាក់ នៅ វិទ្យាល័យ សម្ដេច ជួនណាត ស្ថិត ក្នុង ភូមិ ត្រកួន ឃុំ ក្រឡា ស្រុក កំពង់ សៀម ខេត្តកំពង់ចាម។
ការចុះព្យាបាលនេះមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម រួមមន្ត្រី ពាក់ព័ន្ធ ជាច្រើនរូបទៀត។
ឆ្លៀត ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា បាន ថ្លែង អំណរគុណចំពោះ ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត របស់ លោក ហ៊ុន ម៉ានី ដែល សុទ្ធសឹងតែ ជា អ្នក មាន ជំនាញ បទពិសោធន៍ ច្បាស់លាស់ ទទួល ការ សិក្សា នៅ បរទេស ហើយ លះបង់ ពេល វេលា ចុះ ជួយ ពិនិត្យ និង ព្យាបាល ជម្ងឺ ជូន បងប្អូន ប្រជាពលរដ្ឋ នាពេល នេះ ដោយ មិន គិត ពី ការ នឿយហត់ ដែល កើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ ពិនិត្យ ព្យាបាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយនោះឡើយ គឺ ដើម្បីចូល រួមចំណែក ទ្រទ្រង់ ដល់ ជីវភាព បងប្អូន ប្រជាពលរដ្ឋ ដោយគាត់ មិន ត្រូវ ចំណាយ ពេល វេលា និង ថវិកា ទៅ ពិនិត្យ និង ព្យាបាល នៅ ទី ឆ្ងាយ ៗ ។
ជាមួយគ្នានោះដែរលោក វេង សាខុន បាន ពាំនាំ ការ សាកសួរ សុខទុក្ខ ពី សំណាក់ សម្តេច តេជោ ហ៊ុន សែន ដែល តែងតែ គិតគូរ ពី សុខទុក្ខ របស់បងប្អូន ប្រជាពលរដ្ឋ ។
លោករដ្ឋមន្ត្រីក៏សូមឲ្យ បងប្អូន ប្រជាពលរដ្ឋ មានការ ប្រុង ប្រយ័ត្ន ចំពោះ សុខភាព ព្រោះ សម័យ សន្តិភាព ចំណី អាហារ មាន ច្រើន ប្រភេទ ណាស់ ដូច្នេះ សូម ឲ្យ ការ ទទួល ទាន អាហារ ត្រូវ ជ្រើសរើស ដោយ ប្រុង ប្រយ័ត្ន ផង ព្រោះ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារ និងសង្គមជាតិ មានសុខភាពល្អ ទើបមានអ្វីៗទាំងអស់ មានសន្តិភាព មានសុខភាព មានការអភិវឌ្ឍន៍នោះយើងនឹងចេញផុតពីភាពក្រីក្រ។
បើតាមលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បាន ឲ្យដឹងថា ការ ចុះ ពិនិត្យ ព្យាបាល និង ចែក ថ្នាំ ជូន ប្រជាពលរដ្ឋ នាពេលនេះ រួមមាន ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម អេកូសាស្ត្រវាស់ចង្វាក់បេះដូង ម៉ាស៊ីនថ្មីរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស ។ ល។ ៕

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,471 នាក់
ម្សិលមិញ : 71,209 នាក់
សរុប : 94,592,894 នាក់