ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្លាប់ម្នាក់ភ្លាមៗនឹងរបួស២នាក់ នៅស្រុកអង្គរជុំ ករណីគ្រោះថ្នាក់ចរាចណ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មករា ឆ្នាំ​ 2020 ម៉ោង 03:23 ល្ងាច អ្នកអាន 20339

 ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនិង២នាក់ទៀតបានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចណ៍។
អាជ្ញាធរស្រុកអង្គរជុំបារាយការណ៍ ថាហេតុការណ៍បានកើតឡើង វេលាម៉ោង១២និង២៤នាទីថ្ងៃទី១៣ខែមករា ឆ្នាំ២០២០នៅចំណុចភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប រវាងម៉ូតូនិងគោយន្តច្នៃបើកបរ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យ គ្រោះថ្នាក់មនុស្ស៣នាក់។
អាជ្ញាធរបន្តថាភាគីខាងម៉ូតូ 

១- ឈ្មោះរឿន លឿន ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិតាទយ ឃុំចារឈូក ស្រុកអង្គរជុំ ( ស្លាប់នៅនឹងកន្លែង ) អ្នកបើកបរម៉ូតូម៉ាកហុងដា ស្លាកលេខបន្ទាយមានជ័យ ១U៤៨៦៨។
២- ឈ្មោះឃត់ ខេភេទប្រុសអាយុ១៩ឆ្នាំនៅភូមិបេង ឃុំដូនពេង ស្រុកអង្គរជុំ (បាក់កំភួនជើង ស្ដាំ)។
៣- ឈ្មោះឈី ម៉ាយ ភេទប្រសអាយុ ១៩ឆ្នាំនៅភូមិបត់ ឃុំដូនពេង ហស្រុកអង្គរជុំ (បាក់ភ្លៅស្ដាំ )។ចំណែកភាគីគោយន្តច្នៃ
ឈ្មោះម៉ៅ ស្រឿប ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ។
បច្ចុប្បន្នអ្នកស្លាប់ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។ អ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក រីឯគោយន្តច្នៃ និង ម៉ូតូរក្សានៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយតាមនីតិវិធី៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,054 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,742,837 នាក់