ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មុននេះមួយម៉ោង ម្ដាយនិងកូនស្រី បានស្លាប់ភ្លាមៗ ស្រុកបន្ទាយស្រី ដោយសាររថយន្តធំបុកម៉ូតូ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មករា ឆ្នាំ​ 2020 ម៉ោង 05:46 ល្ងាច អ្នកអាន 19965

 ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌បឋមបានឲ្យដឹងថា ម្ដាយនឹងកូនបានស្លាប់ភ្លាមៗដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបន្ទាយស្រីមុននេះជាងមួយម៉ោង។
សេចក្ដីរាយការណ៍បន្តថានៅវេលាម៉ោង១៦និងថ្ងៃទី១៣ ខែមករាឆ្នាំ២០២០នៅត្រង់ចំណុចភូមិតាកុះឃុំព្រះដាក់ស្រុកបន្ទាយស្រី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយ(ស្លាប់)មនុស្សចំនួន២នាក់នៅនឹងកន្លែង។
ជនរងគ្រោះ១.ឈ្មោះ ប្រាក់ តិក ភេទស្រីអាយុ៦០ឆ្នាំនៅភូមិកើតហេតុខាងលើ។ ២ឈ្មោះ សាន សាវ៉ៃ ភេទស្រីអាយុ១៩ឆ្នាំនៅភូមិកើតហេតុខាងលើ ត្រូវជាកូន។ ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ ក្រោយកើតហេតុ។ ករណីនេះការខូចខាតរថយន្តចំនួន១គ្រឿងនិងម៉ូតូ១គ្រឿង។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រូសារ។ចំណែករថយន្តប៉ូលិសរក្សាទុក៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,118 នាក់
ម្សិលមិញ : 71,209 នាក់
សរុប : 94,594,541 នាក់