ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរក្រុងស្ទឹងសែន ចាប់យកសម្ភារៈ របស់អាជីវករ ទៅទុក ត្រូវបានគេ នាំគ្នាលួច យកស្ទើអស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មករា ឆ្នាំ​ 2020 ម៉ោង 02:40 ល្ងាច អ្នកអាន 515

 ខេត្តកំពង់ធំ៖ករណីអាជ្ញាធរក្រុងស្ទឹងសែន ចាប់យកសម្ភារៈ របស់អាជីវករ ក្រោមការអះអាងថាលក់ដូរគ្មានសណ្ដាប់ធ្នាប់ ហើយដឹកយកទៅរក្សាទុកនៅសាលាក្រុងតែត្រូវបានគេ នាំគ្នាលួច យកស្ទើអស់នូវរបស់ថ្លៃៗ។
សេចក្ដីរាយការណ៍បានឲ្យដឹងថានៅសៀលថ្ងៃទី១៣ ខែមករាម្សិលមិញខាងសាលាក្រុងបានប្រាប់អាជីវករទាំងនោះឲ្យទៅទទួលយកឥវ៉ាន់មកវិញ បន្ទាប់ពីមានការចាប់រឹបអូសយកទៅរក្សាទុកជាច្រើនថ្ងៃមក។ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់ថ្នាំងថ្នាក់ចិត្តនោះគឺនៅពេលទៅយក បែជាឥវ៉ាន់របស់គាត់មួយចំនួន ត្រូវបានគេលួចយកស្ទើអស់ របស់ណាដែលថ្លៃៗ នៅសល់តែរបស់ថោកៗនឹងទឹកត្រីមួយកន្ត្រកតែប៉ុណ្ណោះ។ចំណែករបស់ថ្លៃៗដែលបាត់បង់ មានដូចជាប្រេងឆាខ្លះមួយដបតម្លៃជិត១ម៉ឺនរៀលទៅដល់ជិត២ម៉ឺនរៀល ធូបមួយដុំជាង១ម៉ឺនរៀលមួយចំនួន ស្កសរ ប៊ីចេង និងម្សៅរ៉ូឌី.....ល។
អាជីវករបានប្រាប់អ្នកសារព័ត៌មានថាពួកគាត់ប្រកបមុខរបរលក់ដូររាល់ថ្ងៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនមែនបាន័យថាគេចាប់យកឥវ៉ាន់របស់លក់ដូរគាត់យកទៅហើយមិនដឹងថាយកអ្វីខ្លះនោះទេ នៅពេលសាលាក្រុងស្ទឹងសែនជាច្រើននាក់មកចាប់កញ្ឆក់យកទៅពីមុកពីក្រោយដាក់លើរ៉ឺម៉កម៉ូតូ។
សម្ភារ:នោះរួមមានៈ ១.ស្កសរកាចៗបេចំនួន២បេ ២.ធូបចម្រុះ១កញ្ច្រែងផ្លែឈើ ៣.ប្រេងឆាចម្រុះ១កញ្ច្រែងផ្លែឈើ ៤.ប្រេងឆា៥លីត្រ ២ប៊ីដុង
៥.សាប៊ូលាងចានដបតូចនិងធំមួយចំនួន ៦.ទឹកត្រីចម្រុះ១កញ្ច្រែងផ្លែឈើ ៧.អំបិលស្ងោ អំបិលកិន និងអំបិលអ៊ីយ៉ូតមួយចំនួន
៨.ខ្ទឹមក្រហមកន្លះបេសំណាញ់ ៩.ខ្ទឹមសរ១កញ្ច្រែងល្ពាក់
១០.ឆៃប៉ូវ១ចានដែក និង១១.រ៉ូឌីតូចខ្សែរ និងប៊ីចេងតូចខ្សែរៗមួយចំនួន។
បើតាមអាជីវករបន្តថានៅដល់ពេលសាលាក្រុងប្រគល់ឲ្យវិញនៅសល់តែទឹកត្រីមួយកន្ត្រក និងរបស់ថោកៗតែបន្តិចប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យគាត់ហួសចិត្តនិយាយលែងចេញ ហើយក៏ប្រាប់ទៅមន្ត្រីសាលាក្រុងវិញថា នៅពេលដែលពួកលោកចាប់យកសម្ភារៈរបស់ខ្ញុំយកមក មានច្រើន ពេលហៅមកប្រគល់ឲ្យវិញសល់តែប៉ុណ្ណឹង ហើយត្រូវឲ្យធ្វើកិច្ចសន្យាទៀតនោះ មិនចាំបាច់យកវិញទេ សូមលោកយកទាំងអស់ចុះទាន។
ករណីបែបនេះធ្វើឲ្យពួកគាត់កាន់តែឈឺចាប់បន្ថែមទៀតចំពោះទង្វើមិនប្រក្រតីរបស់មន្ត្រីទាំងនោះ។
សូមរម្លឹកថាកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរសាលាក្រុងស្ទឹងសែនបានចាប់ឥវ៉ាន់របស់ប្រជាពលរដ្ឋមួយចំនួន យកទៅរក្សាទុកនៅសាលាក្រុង តាមរយ:ការចុះរៀបចំសណ្តាប់ធ្នាប់ខាងក្រោយផ្សារកំពង់ធំ អស់រយ:ពេលជាង២ខែមកហើយ។
ជុំវិញករណីខាងលើ អាជីវករក៏បានសំណូមពរដល់លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ សូមមេត្តាជួយចាត់វិធានការឲ្យបានតឹងរឹងបំផុត ចំពោះមន្ត្រីផ្លែល្វាមួយចំនួននៅថ្នាក់ក្រោមរបស់លោក ដែលបានប្រព្រឹត្តនូវទង្វើមិនប្រក្រតី តាមរយ:ចាប់របស់របររបស់ពួកគាត់បែជាមានការលួចយកស្ទើតែទាំងអស់។SRដោយ ឆាយ រក្សា

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 18,325 នាក់
ម្សិលមិញ : 71,209 នាក់
សរុប : 94,588,748 នាក់