ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្នងការខេត្តកំពង់ធំ ចុះសួរសុខទុក្ខ មន្ត្រីនគរបាល២រូប ដែលចូលនិវត្តន៍និង សម្រាកព្យាបាលជម្ងឺ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មករា ឆ្នាំ​ 2020 ម៉ោង 07:00 ល្ងាច អ្នកអាន 175

ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកមិញបានដឹកនាំកងកម្លាំង ចុះសួរសុខទុក្ខ
មន្ត្រីនគរបាល២រូប ម្នាក់ចូលនិវត្តន៍និងម្នាក់ទៀតកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ។

ការសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ស្នងការទីមួយនៅគេហដ្ឋានរបស់មន្ត្រីចូលនិវត្តន៍ស្ថិតក្នុងភូមិ ស្ទឹងសែន សង្កាត់ កំពង់ក្របៅ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ គឺលោក កិ: ស៊ន អតីតកាលលោកជាអធិការរង នៃ
អធិការដ្ឋាននគរបាលស្រុកស្ទឹងសែន ដែលមាន
ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ។ ឆ្លៀតក្នុងឱកាសនោះដែរ
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានមានមតិលើកឡើងអំពី វិរ:ភាព គុណបំណាច់ តស៊ូ ការពារជាតិមាតុភូមិ របស់លោក
កិ: ស៊ន ក្នុងរយៈពេលដែលលោកបំរើការងារជាកងកម្លាំងនគរបាលជាតិ ហើយលោកជាថ្នាក់ដឹកនាំគំរូ ០១រូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ក្នុងការ បំពេញបេសកកម្ម ដឹកនាំកងកម្លាំងចូលរួមវាយប្រហារ កម្ទេចខ្មាំងសត្រូវ ក្នុងអំឡុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរយៈពេលកន្លងមក។
លោក កិ: ស៊នបន្ទាប់ពីលោកបានចូលនិវត្តន៍ ដោយមានស្នាដៃ ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋ ថ្នាក់ដឹកនាំបានយក
ចិត្តទុកដាក់ ផ្ដល់ទំនុកចិត្ត តែងតាំងលោក កិ: ស៊ន
ជាជំទប់ទី ០១ នៃរដ្ឋបាល សង្កាត់កំពង់ក្របៅ ផងដែរ។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ,មីកំប៉ុង,
ទឹកដោះគោ ,ថវិកាចំនួន ដល់ក្រុមគ្រួសារ លោក កិ: ស៊ន សម្រាប់ដោះស្រាយក្នុងជីវភាពជាប្រចាំថ្ងៃ ។ នៅព្រឹកដដែលនេះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល
បានបន្តដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ មន្ត្រីនគរបាល ដែលសម្រាកព្យាបាលជម្ងឺ
ចំនួន ០១ គ្រួសារទៀត ស្ថិតក្នុងភូមិ ព្រៃតាត្រាវ ឃុំបល្ល័ង្គ ស្រុក បារាយណ៍ ខេត្តកំពង់ធំ
គឺលោកវរសេនីយ៍ត្រី នុត វន្នី ជានាយផ្នែក ការិយាល័យសរុបផែនការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងជាគ្រូលំហាត់របៀប ដល់កងកម្លាំង
នគរបាលខេត្តកំពង់ធំ។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាល
ខេត្ត បានមានមតិសំណេះសំណាលសួរសុខទុក្ខ
និងចូលរួមលើកទឹកចិត្តដល់ក្រុមគ្រួសារ និងអ្នកជម្ងឺ
រួមទាំងជូនពរ ដល់លោក នុត វន្នី ឆាប់ជាសះស្បើយពីជម្ងឺ
នាពេលឆាប់ៗនេះ ដោយអនុវត្តតាមការចង្អុលបង្ហាញ់
របស់លោកគ្រូ អ្នកគ្រូពេទ្យ ដែលបានពិនិត្យ វិភាគ
ព្យាបាលជម្ងឺរបស់លោក រួមទាំងបរិភោគម្ហូបអាហារ
ពិសារឱសថ ឲ្យបានទៀងទាត់តាមពេលវេលាដែលបានកំណត់ សំរាកគ្រប់គ្រាន់ ព្យាយាមហាត់ប្រាណជាប្រចាំ
ដើម្បីសុខភាពល្អឡើងវិញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានឧបត្ថម្ភ អង្ករ,មីកំប៉ុង ,ថវិកាចំនួនដល់គ្រួសារលោក នុត វន្នី សម្រាប់ចូលរួមសម្រាលក្នុងការចំណាយព្យាបាលជម្ងឺ ។
លោក នុត វន្នី និងភរិយា បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងអស់លោកដែលបានចូលរួមអមដំណើរចុះសួរសុខទុក្ខរូបលោកដល់គេហដ្ឋាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,378 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,161 នាក់