ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីថា ត្រូវតែចាប់ខ្លួនអ្នកធ្វើទារុណកម្ម គេឲ្យខានតែបាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មករា ឆ្នាំ​ 2020 ម៉ោង 07:11 ល្ងាច អ្នកអាន 335

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី បានបញ្ចាក់ថា ទាក់ទងរឿងរ៉ាវទំនាស់ដីធ្លី គឺមិនត្រូវបានទទួលនូវការឃុំខ្លួននោះទេ ហើយក៏មិនធ្លាក់ដល់បញ្ហារឿងព្រហ្មទណ្ឌនោះដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាសាធារណៈថាគឺ ត្រូវតែចាប់ខ្លួនអ្នកធ្វើទារុណកម្មគេឲ្យខានតែបាន។
នៅក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមក្នុងពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៤ នៅ ពិព័រណ័កោះពេជ្រ កាលពីម្សិលថ្ងៃទី ១៤ មករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅ លោក កែវ រ៉េមី និងលោកសៅ សុខា ចាត់តាំងគណកម្មាធិការស្រាវជ្រាវជាបន្ទាន់លើបញ្ហាដែលមានមនុស្សស្លាប់នៅខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។ ប្រសិនបើមានករណីដូច្នោះមែន ចំពោះអ្នកដែលបានធ្វើឲ្យគេមានរបួសស្នាមរហូតដល់ស្លាប់ គឺត្រូវតែចាប់មកផ្តន្ទារទោសតាមច្បាប់ឲ្យខានតែបាន ដោយមិនមានការអត់ឱននោះទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,219 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,002 នាក់