ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ជំនាញខេត្តសៀមរាប ចុះបង្ក្រាបទីតាំងជីកដី តែអត់បង្ហាញឈ្មោះថៅកែក្រុមហ៊ុន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ មករា ឆ្នាំ​ 2020 ម៉ោង 08:16 ព្រឹក អ្នកអាន 1178

ខេត្តសៀមរាប៖ក្រុមមន្ត្រីជំនាញនៅខេត្តសៀមរាប បានធ្វើសកម្មភាពចុះបង្ក្រាបទីតាំងជីកដីដោយអនាធិបតេយ្យ ក៏ប៉ុន្តែមិនបង្ហាញឈ្មោះក្រុមហ៊ុនម្ចាស់អាជីវកម្មឬថៅកែមួយណានោះឡើយ។
សូមបញ្ជាក់ថានៅថ្ងៃទី១៥ ខែមករា ម្សិលមិញ ក្រុមការងារមន្ទីររ៉ែនិងថាមពលខេត្ត រដ្ឋបាលស្រុកប្រាសាទបាគង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច) នគរបាលអាវុធហត្ថ បានសហការចុះពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ចំពោះការដ្ឋានជីកដីអាណាធិបតេយ្យ ចំនួន២ទីតាំងនៅស្រុកប្រាសាទបាគង នឹងបានណែនាំឲ្យផ្អាកសកម្មភាព និងធ្វើការផាកពិន័យតាមមាត្រ៣៥ថ្មី ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ។
ប្រភពពីសមត្ថកិច្ចដែលបានចុះបង្ក្រាបបានឲ្យដឹងថាសមត្ថកិច្ចបានណែនាំឲ្យផ្អាកសកម្មភាពនេះមានចំនួនពីរការដ្ឋាន៖
១.ការដ្ឋានជីកបកដីស្រែ ទំហំ ៣០ម៉ែត្រX៦០ម៉ែត្រ Xជម្រៅ០,៤ម៉ែត្រ មានអេស្ការចំនួន ៣គ្រឿង ថាយល័រ ១គ្រឿង ប៊ុលដេស័រ ១គ្រឿង ឡានស្រោចទឹក ១គ្រឿង ឡានដឹកដី ១គ្រឿង។

២.ការដ្ឋានជីកបកដីស្រែ ទំហំ ៣០ម៉ែត្រX៥០ម៉ែត្រ Xជម្រៅ០,៤ម៉ែត្រ មានអេស្ការចំនួន ១គ្រឿង ប៊ុលដេស័រ ១គ្រឿង។
សូមរម្លឹកថាជារើយៗគេសង្កេតឃើញមន្ត្រីជំនាញនៅខេត្តសៀមរាប ចុះបង្ក្រាបទីតាំងការដ្ឋានជីកដី ការដ្ឋានបូមខ្សាច់ និងបង្ក្រាបទំនិញខុសច្បាប់នានា ប៉ុន្តែគេមិនដែលបញ្ចេញឈ្មោះក្រុមហ៊ុនថៅអាជីវកម្មនោះទេ។ ការមិនបង្ហាញឈ្មោះឬថៅកែអាជីវកម្មក្រុមហ៊ុនបែបនេះ គេនៅមិនទាន់ដឹងថាមានមូលហេតុអ្វីពិតប្រាកដនោះឡើយ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,827 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,273 នាក់