ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ជនជាតិកូរ៉េ២នាក់ ជិះម៉ូតូធ្លាក់ចូលស្រះចិញ្ចឹមត្រី នៅក្រុងសៀមរាប បណ្ដាលឲ្យស្លាប់ម្នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ មករា ឆ្នាំ​ 2020 ម៉ោង 11:18 ព្រឹក អ្នកអាន 60119

 ខេត្តសៀមរាប៖យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថាជនជាតិកូរ៉េចំនួន០២ នាក់ជិះម៉ូតូធំកង់បួន ធ្លាក់ជង្ហុក រ៉េចង្កូតបុកបង្គោលថ្ម ជ្រុលធ្លាក់ចូលស្រះចិញ្ចឹមត្រីជំរៅជាង ២០ម៉ែត្របណ្តាលអោយជនជាតិកូរ៉េបាត់ខ្លួនក្រោយមកដឹងថាស្លាប់ម្នាក់ ។ ហេតុការណ៍ដ៍សោកស្តាយសង្វេកនេះកើតឡើងនៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០នៅចំណុចផ្លូវលំដីស ស្ថិតនៅ ភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
តាមការដឹងពីសមត្ថកិច្ចថាជនរងគ្រោះទី១-ឈ្មោះ JANG SEONGSU ភេទ ប្រុស អាយុ ២២ ឆាំ្ន ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046
ទី២-ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784 ទាំងពីរនាក់ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប។ បាននាំគ្នាជួលម៉ូតូកង់បួនខាងលើពីក្រុមហ៊ុន SAIGONSTAR TOUR ដែលមានទីតាំងនៅក្នុង ARTBOX ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដើម្បីបើកដើរលេងកំសាន្តនៅក្នុងក្រុងសៀមរាប ពេលដែលភ្ញៀវទាំងពីរនាក់ជិះមកដល់ចំណុចខាងលើ ក៏បានធ្លាក់ជង្ហុក រ៉េចង្កូតទៅបុកនិងបង្គោលថ្មធ្លាក់ចូលរណ្តៅដី(មានទឹកពេញ)ដែលមានជម្រៅ ២៥ ម៉េត្រ ដែលត្រូវគេដឹងថាជីកយកអាចម៍ដីលក់ដោយ អេស្កាវ៉ាទ័រ មានទំហំ100×200ម៉ែត្រ ។
ហេតុការណ៍បានបណ្តាលអោយជនរងគ្រោះលិចចូលទៅក្នុងទឹក ជាមួយនឹងម៉ូតូ ពេលនោះជន រងគ្រោះឈ្មោះ Lee Gyuhong បានស្រវ៉ាឡើងមកលើច្រាំងវិញបាន ចំណែកជនរងគ្រោះ ឈ្មោះ Jang Seongsu បានលិចទៅបាត់ជាមួយនឹងម៉ូតូ រហូតមកទល់ពេលនេះ ព្រឹកថ្ងៃទី១៦ មករា ២០២០ ទើបអន្តរាគមន៍(ដោយបង់សំណាញ់)ទើបរកសពជន
រងគ្រោះខាងលើឃើញ។
ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,731 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,177 នាក់