ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ចមិនទាន់បង្ហាញមូលហេតុ ករណីជនជាតិកូរ៉េ ជិះម៉ូតូធ្លាក់ចូលស្រះចិញ្ចឹមត្រី បណ្ដាលឲ្យស្លាប់នៅឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ មករា ឆ្នាំ​ 2020 ម៉ោង 11:37 ព្រឹក អ្នកអាន 3327

 ខេត្តសៀមរាប៖ករណីជនជាតិកូរ៉េជិះម៉ូតូធ្លាក់ចូលស្រះចិញ្ចឹមត្រី នៅខាងលិចក្រុងសៀមរាបបណ្ដាលឲ្យស្លាប់ម្នាក់សមត្ថកិច្ចបញ្ជាក់ថាមិនទាន់ដឹងមូលហេតុនៅឡើយ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ ត្រី ជា គឹមសាន ស្នងការរងខេត្តសៀមរាបទទួលផែននគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តសៀមរាប។
សូមបញ្ជាក់ថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១៥ ខែមករាឆ្នាំ២០២០ នៅចំណុចស្រះចិញ្ចឹមត្រី ស្ថិតនៅភូមិ តាចក សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមរបាយការណ៍បានឲ្យដឹងថាជនរងគ្រោះឈ្មោះ JANG SEONGSU ភេទ ប្រុស កើតថ្ងៃទី ២១-០៧-១៩៩៨ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM៧៣៦១៤០៤៦ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៣ មករា ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ SEKO ស្នាក់នៅបន្ទប់លេខ ២៤៤ សណ្ឋាគារ រ៉ូយ៉ាល់អង្គររីសត ស្ថិតនៅភូមិ កសិកម្ម សង្កាត់ ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប។
យោងតាមរបាយការណ៍ដដែល បន្តថាកាលពីរសៀលថ្ងៃទី ១៥ មករា ២០២០ ខាងក្រុមហ៊ុនបានរៀបចំធ្វើដំណើរកំសាន្តដោយជិះម៉ូតូកង់បួន ទស្សនាតាមវាលស្រែក្នុងក្រុងសៀមរាប រហូតដល់វេលាម៉ោងប្រហែល ១៧និង០០នាទី មកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះនិងមិត្តភក្រ្តក៏បានរេចង្កូតម៉ូតូធ្លាក់ចូលក្នុងស្រះទឹក លិចបាត់តែម្តង ដោយឡែកមិត្តភ័ក្រ្តឈ្មោះ LEE GYUHONG បានស្រវ៉ាឡើងមកលើវិញបាន។ជុំវិញករណីនេះសមត្ថកិច្ចបានជួយអន្តរាគមន៍ស្វែងរកជនរងគ្រោះភ្លាមៗ រហូតដល់វេលាម៉ោងប្រហែល ០៦និង៤៥នាទីព្រឹកថ្ងៃទី ១៦ មករា ២០២០នេះទើបអាចរកឃើញសាកសពជនរងគ្រោះ។បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនមកតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,019 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,465 នាក់