ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន គោរពជូនពរសូមឱ្យមាតាក្មេករបស់សម្ដេចតេជោ ឱ្យជាសះស្បើយពីជម្ងឺនាពេលខាងមុខនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ មករា ឆ្នាំ​ 2020 ម៉ោង 02:57 ល្ងាច អ្នកអាន 375

 ភ្នំពេញ៖លោកជំទាវ OBUCHI Chizuko ដែលភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន បានជូនពរឲ្យចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនកាន់តែស្អិតរមួតរឹងមាំបន្ថែមទៀត ហើយលើសពីនេះទៅទៀតលោកជំទាវក៏បានគោរពជូនពរជូនសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី សូមឱ្យមាតាក្មេករបស់សម្ដេចដែលត្រូវជាមាតាបង្កើតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ឱ្យជាសះស្បើយពីជម្ងឺនាពេលខាងមុខនេះ។
ការគោរពជូនពររបស់លោកជំទាវ OBUCHI Chizuko ក្នុងឱកាសបានជួបពិភាក្សាការងា ជាមួយសម្តេច តេជោ ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកមិញ។
ក្នុងជំនួបនោះ លោកជំទាវ OBUCHI Chizuko បានគោរពជម្រាបជូនសម្ដេចតេជោថាលោកជំទាវពិតជាមានសេចក្តីសោមនស្សរីករាយដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅក្នុងខួប២០ឆ្នាំបន្ទាប់ពីលោកជំទាវ និងស្វាមី មកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។ លោកជំទាវបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោកជំទាវ និងគណៈប្រតិភូបានចូលជួបសំដែងការគួរសមនាពេលនេះ និងក៏សូមថ្លែងអំណរគុណសម្ដេចតេជោផងដែរ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសជូនលោកជំទាវ។

លោកជំទាវ OBUCHI Chizuko បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំយ៉ាងរស់រវើកក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវទៅកាន់មជ្ឍមណ្ឌលស៊ីម៉ាក់កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមី ហើយក្នុងដំណើរទស្សនកិច្ចលើកនេះក៏បានទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ។ លោកជំទាវបានកត់សម្គាល់ឃើញថាក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ លោកជំទាវបានមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀតប្រជាពលរដ្ឋកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក។ ជាមួយគ្នានេះផងដែរ លោកជំទាវបានមានប្រសាសន៍បន្តថានេះជាជោគជ័យដ៏ពិតប្រាកដរបស់កម្ពុជា។

សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានជូនពរដល់ម្ដាយក្មេករបស់សម្ដេចឱ្យជាសះស្បើយពីជំងឺ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីអតីតកាល ដែលពេលនោះលោក Obuchi មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងទស្សនកិច្ចនោះផងដែរ មានតែលោក Obuchi និងលោកជំទាវទេ ដែលជាជនជាតិបរទេសធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីននៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមានតែលោក Obuchi ទេដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាដោះមីននៅកម្ពុជានេ។ លើសពីនេះទៅទៀតសម្ដេចតេជោ ក៏បានរំលឹកពីអតីតកាលផងដែរនោះគឺលោក Keizō Obuchi និងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុននៅក្នុងការជួយដល់ប្រទេសកម្ពុជាឲ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧ លើសពីនេះទៅទៀតសម្ដេចតេជោបានបញ្ជាក់ថាលោក Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយលោកបានមកកាន់ប្រទេសកម្ពុជាកាលពី២០ឆ្នាំមុននោះគឺជាប្រវត្តិសាស្ត្រ ហើយលោកគឺជាមនុស្សទីពីរហើយនៅក្នុងដំណាក់កាលរបស់លោកជានាយករដ្ឋមន្ត្រីជប៉ុនដែលបានចូលរួមក្នុងប្រទេសកម្ពុជាជាច្រើន ជាពិសេសក្នុងការជំរុញឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគាត់បានប្រកាសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់លោកនោះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,941 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,387 នាក់