ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីសេដ្ឋកិច្ច ស្នើឲ្យ​មន្ត្រី​គយ ​ទប់ស្កាត់​ ការរត់ពន្ធខុសច្បាប់ នៅច្រកទ្វារព្រំដែន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មករា ឆ្នាំ​ 2020 ម៉ោង 01:00 ល្ងាច អ្នកអាន 340

ខេត្តត្បូងឃ្មុំ៖លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​ននិងហិរញ្ញវត្ថុបានស្នើឲ្យសាខាគ និង​រដ្ឋាករ ជាពិសេស​ការិយាល័យ​គ​យ និង​រដ្ឋាករ ​នៅតាម​ច្រកទ្វារ​ព្រំប្រទល់​វៀតណាម ​បន្ត​ការខិតខំ​អនុវត្តន៍​ការងារ​ឲ្យ​បានល្អ​ និង​ចូលរួម​ទប់ស្កាត់​ការ​រត់ពន្ធ​ខុសច្បាប់​ ឲ្យ​មាន​ប្រសិទ្ធ ​ដើម្បី​គៀងគរ​រក​ចំណូល ប្រមូល​ចូល​ថវិកាជាតិ ។
រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ រួមជាមួយមន្ត្រីពាក់ព័ន្ធក្រសួង អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​គយនិងរដ្ឋាករ បាន​លើកឡើង ក្នុង​ការចុះពិនិត្យ​ស្ថានភាព​ការងារ​គ្រប់គ្រង នៅ​ការិយាល័យ​គយ ​និង​រដ្ឋាករ ត្នោត ស្ថិត​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅព្រឹកមិញនេះ​ ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បានដាក់​ចេញ​នូវ​គោល​ការ​ជាច្រើន ជាពិសេស​ការអនុវត្ត​ការ​មិនមាន​បង្កើន​អត្រាពន្ធ​, ឬ​បង្កើត​ពន្ធ​ថ្មី​, ការ​ពង្រឹង​ច្បាប់​, និង​បទ​ប្បញ្ញត្តិ​ដែលមាន​ស្រាប់ ​និង​ពង្រឹង​ការគ្រប់គ្រង​ការប្រមូល​ចំណូល​ឱ្យ​អស់​សក្តានុពល​ដែល​មាន​ស្រាប់ ការធានា​ឱ្យបាន​នូវ​ភាពងាយស្រួល ​និង​ភាពត្រឹមត្រូវ​នៃ​ការ​បង់ពន្ធ ដោយ​អនុវត្តន៍​តាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឲ្យ​បាន​ម៉ឺងម៉ាត់ ​ក្នុងការ​ផ្តល់​ជា​ផ្លែផ្កា​ជា​បន្តបន្ទាប់ ។
រដ្ឋមន្ត្រីបាបបន្តថា ដើម្បី​អនុវត្តន៍​ការ​គៀងគរ​ចំណូល​ឲ្យ​មាន​ប្រសិទ្ធភាព ​អង្គភាព​គយ និង​រដ្ឋាករ នៅ​តាម​ច្រកទ្វារ​ទាំងអស់ ជាពិសេស​ការិយាល័យ​គ​យ និង​រដ្ឋាករ​នៅតាម​ច្រកទ្វារ​នេះ​ផ្ទាល់ ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ការងារ​ឲ្យ​បានល្អ ជាពិសេស​ការ​បង្កើន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ទប់ស្កាត់​ការរត់ពន្ធ​ខុសច្បាប់ ​ដើម្បី​ប្រមូល​គៀងគរ​រក​ចំណូល​ឲ្យ​បាន​កាន់​តែច្រើន ​ពោលគឺ​ពង្រឹង​ការគ្រប់គ្រង ប្រមូល​ចំណូល​ឱ្យ​អស់​សក្តានុពល ​ដើម្បី​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,848 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,294 នាក់