ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលក្រុងសៀមរាប ចេញបញ្ជា ហាមដាច់ខាត នាំចូល លក់ទិញ រំសេវ ផាវ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មករា ឆ្នាំ​ 2020 ម៉ោង 02:46 ល្ងាច អ្នកអាន 865

 ខេត្តសៀមរាប៖ក្នុងនាមរដ្ឋបាលក្រុងសៀមរាបលោកនួនពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានចេញបញ្ជា ហាមដាច់ខាត នាំចូល លក់ទិញ រំសេវ ផាវ និងគ្រឿងផ្ទុះផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ។
សេចក្ដីប្រកាសបានឲ្យដឹងថាគណៈបញ្ជាការឯកភាពរដ្ឋបាលក្នុងសៀមរាប សូមដាក់ចេញនូវបទបញ្ជា ដូចខាងក្រោម៖
១-ហាមនាំចូល លក់ ទិញ រំសេវ ផាវ និងគ្រឿងផ្ទុះផ្សេងៗ មកធ្វើអាជីវកម្មនៅតាមទីផ្សារ តាមផ្ទះ តូបលក់ដូរផ្សេងៗនិងនៅតាមទីសាធារណៈ។
២-ហាមប្រើប្រាស់រំសេវ ផាវ និងគ្រឿងផ្ទុះផ្សេងៗ ដើម្បីដុតកំសាន្តលេង ឬអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំចិនវៀតណាម នាពេលខាងមុខនេះ ។
៣-គ្រប់អង្គភាព ការិយាល័យក្នុងក្រុងសៀមរាបដែលមានការពាក់ព័ន្ធ ត្រូវធានាឲ្យបាននូវសុវត្ថិភាព សន្តិសុខសង្គម
ដោយធ្វើការត្រួតពិនិត្យ និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលប្រព្រឹត្តល្មើសនឹង
បទបញ្ជានេះហើយត្រូវធ្វើការអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់ ករណីជននោះនៅតែប្រព្រឹត្តអំពើល្មើសទៀតត្រូវធ្វើការព្រមាន ដាកពិន័យ និងចាត់វិធានការទៅតាមផ្លូវច្បាប់ ។
៤-គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង ១២ ក្នុងក្រុងសៀមរាប ត្រូវធ្វើការផ្សព្វផ្សាយបទបញ្ជានេះឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ និងអនុវត្តឲ្យបានល្អប្រសើរ ។
៥- បទបញ្ជានេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,740 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,186 នាក់