ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទម្រាំសមត្ថកិច្ចចុះទៅដល់ អ្នកលេងរត់បាត់អស់ នៅសល់តែមាន់២ក្បាល រត់មិនរួច

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មករា ឆ្នាំ​ 2020 ម៉ោង 03:14 ល្ងាច អ្នកអាន 6910

 ខេត្តកំពង់ចាម៖ទីតាំងជល់មាន់ភ្នាល់ដាក់លុយមួយកន្លែងត្រូវបានសមត្ថកិច្ចចុះទៅបង្ក្រាបប៉ុន្តែមនុស្សអ្នកលេងត្រូវបានរត់អស់នៅសល់តែសម្ភារៈមួយចំនួន។
ការចុះបង្ក្រាបនេះនៅចំណុចព្រៃ ដីទីទួលកប់ខ្មោច ចុងខាងត្បូងភូមិព្រៃខ្ជាយឃុំសំរោងស្រុកព្រៃឈរ ដែលមានចម្ងាយប្រហែលពី០៣គីឡូម៉ែត្រពីភូមិ។

សមត្ថកិច្ចបានដឹងថាក្រោយពីទទួលបានបទបញ្ជា របស់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ម្សិលមិញកម្លាំងនគរបាលស្រុកព្រៃឈរ និងអាវុធហត្ថស្រុក ដឹកនាំដោយលោក គឹម បូរ៉ាឌីអភិបាលរង បានចុះបង្ក្រាបក្រុមល្បែងស៊ីសង លួចលាក់នៅចំណុចខាងលើដោយស្ថានភាពភូមិសាស្រ្តផ្លូវបត់បែនតូចចង្អៀត ទីវាលនឹង
មានព្រៃល្បះផង កម្លាំងសមត្ថកិច្ចទៅជិតដល់ក្រុមនោះ មើលឃើញសមត្ថកិច្ចហើយបានរត់គេចខ្លួនពីកន្លែងលេងអស់ ដោយបន្សល់វត្ថុតាងរួមមាន÷
១,សត្វមាន់ចំនួន០២ក្បាល
២,ស៊ុមក្រុងមាន់ចំនួន០៣
៣,ស្បែកជើងស៊ក០១គូ
៤,ម៉ូតូ០២គ្រឿង ម៉ាកវីវ៉ា និងម៉ាកសេ១០០កូរ៉េ ព្រមទាំងរោងប្រក់តង់០១។
ចំពោះរោង គឺបានដុតបំផ្លាញចោលនៅកន្លែងកើតហេតុតែម្តង។ ក្រៅពីនេះ វត្ថុតាងផ្សេងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីស្រាវជ្រាវ រកក្រុមអ្នកលេងចងក្រងសំណុំរឿង តាមនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,079 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,525 នាក់