ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរស្រុកជីក្រែង ស្នើឲ្យអាជ្ញាធរឃុំ សមត្ថកិច្ច ពិនិត្យទៅលើ អ្នកសារព័ត៌មាន ពីវិជ្ជាជីវ:សារព័ត៌មាន និងក្រមសីលធម៌

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មករា ឆ្នាំ​ 2020 ម៉ោង 11:10 ព្រឹក អ្នកអាន 535

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងនៅថ្ងៃទី២៣ខែមករាម្សិលមិញ បានបើកកិច្ចប្រជុំស្ដីពីកិច្ចសហការទប់ស្កាត់ការដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប ដោយមានចូលរួមពី លោកអនុប្រធានការិយាល័យអន្តរវិស័យ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកអធិការរងនគរបាលស្រុក លោកមេបញ្ជាការរងសឹករងស្រុក លោកនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងជីក្រែង លោកនាយករងតំបន់អភិរក្សធនធម្មជាតិសត្វព្រៃបឹងពែរ មន្រ្តីការពារតំបន់អភិរក្សធនធម្មជាតិបឹងពែរ មេឃុំពង្រលើ សមាជិកក្រុមប្រឹក្សាឃុំខ្វាវ តំណាងមេឃុំពង្រក្រោម ប្រធានសហគមព្រៃឈើទាំងបីគោលដៅក្នុងឃុំខ្វាវ ឃុំពង្រលើ និងឃុំពង្រក្រោម។
អាជ្ញាធរស្រុកបានបញ្ជាក់ថា ការងារគ្រប់គ្រងបទល្មើសព្រៃឈើនេះគឺត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងមានទំនួសខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួនដើម្បីជាមូលដ្ឋានក្នុងការរាយការណ៍ជូនថ្នាក់ដឹកនាំស្រុក ខេត្ត ជៀសវាងកើតមានបញ្ហា ដែលអ្នកសារព័ត៌មានបានយកទៅបង្ហោះបង្ខូចកិត្តិយសរបស់ថ្នាក់ដឹកនាំ និងអង្គភាពរបស់ខ្លួន និងសូមស្នើអោយអាជ្ញាធរឃុំ និងកងកម្លាំងទាំងបី និងមន្រ្តីបរិស្ថានខិតខំបន្តការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងនោះលទ្ធផលនៃកិច្ចប្រជុំ៖១. ស្នើបង្កើតគណៈកម្មការចម្រុះចុះបង្រ្កាបបទល្មើសព្រៃឈើ ជាអចិន្រ្តៃយ៍ ជាប្រចាំដោយមានកងកម្លាំងប្រដាប់អាវុធទាំង៣ ចូលរួមសហការ
២. នៅពេលបង្កើតគណៈកម្មការរួច កំណត់ពេលវេលាចុះពិនិត្យទៅលើរោងសិប្បកម្មមានច្បាប់ និងគ្មានច្បាប់ និងគ្រប់ដេប៉ូលក់ឈើដែលមាននៅក្នុងភូមិសាស្រ្តស្រុកជីក្រែង
៣. ស្នើឲ្យអាជ្ញាធរឃុំ សមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធ ពិនិត្យទៅលើអ្នកសារព័ត៌មាន ពីវិជ្ជាជី:សារព័ត៌មាន និងក្រមសីលធម៌ និងមានលិខិតបញ្ជាបេសកកម្មចេញពីអង្គភាពសាម៉ីមុននឹងដំណើរការការងារ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
៤. ស្នើឲ្យស្នាក់ការបរិស្ថានស្រោងបឹងពែរ និងស្នាក់ការបរិស្ថានផ្សេងទៀតក្នុងភូមិសាស្រ្ត ស្រុកជីក្រែង រក្សាទំនាកទំនងសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាពរបស់ខ្លួនជៀសវាងការមានបញ្ហាណាមួយកើតឡើងពាក់ព័ន្ធបទល្មើសព្រៃឈើ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,866 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,312 នាក់