ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខេត្តកំពង់ចាម រៀបចំយន្តការ ដើម្បីថែទាំសួនច្បារ នៅ តាម បណ្ដោយ ផ្លូវ ជាតិ ៦

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មករា ឆ្នាំ​ 2020 ម៉ោង 10:51 ព្រឹក អ្នកអាន 280

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅព្រឹក ថ្ងៃ ទី ២៤ ខែមករា ឆ្នាំ ២០២០នេះ បាន ដឹកនាំ កិច្ច ប្រជុំ រៀបចំ យន្តការ ដើម្បី ពង្រឹង ប្រសិទ្ធភាព ក្នុង ការ ថែទាំ សៅ និងដើមឈើ ដែលបានដាំលម្អលើទ្រូងផ្លូវជាតិលេខ៦ ស្ថិត នៅ ក្នុង ស្រុកជើងព្រៃ និង ស្រុក បាធាយ ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការថែសួនច្បារ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ពីមុនស្ថិតនៅក្រោមការគ្រប់គ្រងថែទាំរបស់ ក្រសួង សាធារណការ និង ដឹក ជញ្ជូន និង មន្ទីរ សាធារណការ ខេត្ត ប៉ុន្តែឥឡូវនេះ អាជ្ញាធរខេត្ត បានដាក់ ចេញ នូវ វិធានការ ដោយ បង្កើត គណៈកម្មការ ថែទាំ បណ្តោះអាសន្ន ក្នុង រដូវ ប្រាំង ចាប់ផ្ដើម ពីពេលនេះត ទៅ ដោយ ត្រូវ ចំណាយ ថវិកា របស់ រដ្ឋបាល ខេត្ត ហើយ ត្រូវធ្វើ របាយការណ៍ ទៅ ក្រសួង សាធារណការ និង ដឹក ជញ្ជូន ។

អភិបាលខេត្តបានឲ្យដឹងទៀតថា ការស្ដារឡើងវិញ នូវ សួនច្បារដែលបានរងការខូចខាត គឺ ត្រូវ ធ្វើការ ថែទាំ ឲ្យ បាន ម៉ត់ចត់ ដោយ ត្រូវបានចាត់ចែងការស្រោចទឹកឲ្យបានត្រឹមត្រូវជាប្រចាំ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភណ្ឌភាពតាមដងផ្លូវ ក្នុងគោលបំណងបង្កើនសុខដុមនីយកម្មក្នុងសង្គមជាតិរបស់យើងឲ្យកាន់តែប្រសើរឡើងថែមទៀត ៕SR 

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,761 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,207 នាក់