ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ពលរដ្ឋ២គ្រួសារ រងគ្រោះ ដោយអគ្គិភ័យ ទទួលបាន អំណោយ ពីថ្នាក់ដឹកនាំខេត្តកំពង់ចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មករា ឆ្នាំ​ 2020 ម៉ោង 08:48 ព្រឹក អ្នកអាន 306

ខេត្តកំពង់ចាម៖តំណាងលោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ លោកស្រី​​​ប៉ាង ដានី រួមដំណើរជាមួយលោកស្រី​ សមាជិកព្រឹទ្ធ និងរដ្ឋសភាព្រមទាំង មន្ត្រីសាខានិងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងត្រង់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា និងអំណោយលោក​ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ទៅចែកជូនប្រជាពលរដ្ឋ ២គ្រួសារ ដែលបានទទួលរងគ្រោះដោយករណីអគ្គីភ័យ ឆាបឆេះផ្ទះអស់ ២ខ្នង ស្ថិតនៅក្នុងភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។គួររំលឹកថាកាលពីវេលាម៉ោង៩ និង៣០នាទី​ព្រឹក​ថ្ងៃទី២៤ខែមករា កន្លងទៅនេះ​មានករណី​អគ្គីភ័យ​បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ២ខ្នង។ តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ អគ្គីភ័យ​ភ័យនោះ បណ្ដាលមកពី ការធ្វែសប្រហែស របស់ម្ចាស់ផ្ទះ ខណៈដែលដុតធូបទុកចោល នៅក្នុងឱកាសថ្ងៃសែនចូលឆ្នាំចិន និងបានឆាបឆេះផ្ទះទំហំ១០ម×១៦ម សង់អំពីឈើ ប្រក់គ្បឿង របស់ឈ្មោះមីន ផា អាយុ៤៨ឆ្នាំ និង១ខ្នងទៀត ផ្ទះមានទំហំ ៨ម×១៦ សង់អំពីឈើ ប្រក់គ្បឿងជាផ្ទះ របស់ឈ្មោះ លី លាង ភេទប្រុសអាយុ៥៨ឆ្នាំ។ ក្រៅពីបាត់បង់ផ្ទះ និងទ្រព្យសម្បត្តិ ករណីនេះ មិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

អំណោយផ្ដល់ជូន គ្រួសាររងគ្រោះទាំង២ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១កេសទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុងតង់ធំ១កន្ទេល ១ មុង១ភួយ១សារុង១ក្រមា១និងថវិកាចំនួន២០០.០០០រៀល។ ដោយឡែកអនុសាខាស្រុកផ្តល់ជូន ក្នុង១គ្រួសារទទួលបានសម្ភារៈដំណេកនិងផ្ទះបាយ១សម្រាប់ និងថវិកា១០០.០០០រៀល។ ជាមួយនោះដែរ ក៏មានសប្បុរសជន រួមមានលោកស្រី​ ខុង ស៊ុនអេង លោកស្រី​ កុល ធារិន លោកស្រី​ ស្រី គឹមឆយ និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្តថវិកាចំនួន ៥០.០០០រៀល បានផ្តល់អំណោយបន្ថែម ដល់គ្រួសារទាំង ៣ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ មី ១កេស ទឺកសុទ្ធ ១កេស ទឹកត្រី ១យួរ ស៊ីអ៊ីវ ១យួរ ត្រីខ ១០ កំប៉ុង ប្រេងឆា ២ លីត្រ ស្ករស ១ គក្រ អំបិលអ៊ីយ៉ូត ១គក្រ សាប៊ូ ២កញ្ចប់។
ក្រៅពីនោះ លោក​ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ក៏បានផ្ដល់ជូនថវិកា ចំនួន ៥០០.០០០រៀល ដល់គ្រួសាររងគ្រោះទាំង២ខាងលើ ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,097 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,543 នាក់