ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ផ្ញើសារ លើកឡើង ពីប្រទេសមាន សន្តិភាព សម្បូរសប្បាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មករា ឆ្នាំ​ 2020 ម៉ោង 12:39 ល្ងាច អ្នកអាន 318

ភ្នំពេញ៖សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ លើកឡើងពី ប្រទេសមានសុខសន្តិភាព សម្បូរសប្បាយ។
សាររបស់សម្តេចតេជោ ហ៊ុន សែនបានសរសេរថា៖ស្រុកទេសមានសុខសន្តិភាព សម្បូរសប្បាយ រីឯឱកាសក៏មានកាន់តែច្រើន ជាពិសេសបងប្អូនជនរួមជាតិក៏មានជម្រើសច្រើនក្នុងការធ្វើអោយជីវិតរស់នៅមានសេចក្តីសុខ រីកចម្រើន និងមានសុភមង្គល។
សម្ដេចបានបន្តថាប្រទេសយើងសព្វថ្ងៃ មិនថាថ្ងៃចូលឆ្នាំ ឬថ្ងៃបុណ្យទានទេ គឺពលរដ្ឋឆ្លៀតយកឱកាសកំសាន្តសប្បាយ ជួបជុំគ្រួសារដែលធ្វើអោយជីវិតសុខភាពកាន់តែស្រស់ថ្លា។
បើតាម សម្ដេចតេជោ ព្រោះកម្ពុជាកន្លងមកជាច្រើនរយឆ្នាំមកហើយដែលបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លាញជីវិតមនុស្ស បំផ្លាញឱកាស ពេលវេលានឹងអ្វីៗគ្រប់យ៉ាងទម្រាំយើងមានឱកាសត្រឡប់មកវិញនៅពេលនេះក្រោមម្លប់សន្តិភាព។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិន និងបានសម្រាកជួបជុំគ្រួសារក្នុងថ្ងៃអាទិត្យនេះ។ អរគុណសន្តិភាព

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,896 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,342 នាក់