ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីជនជាតិបារាំងម្នាក់ ដេកស្លាប់នៅក្នុង ប៊ូទិក ប៉ាវីយ៉ុង ដូរីយ៉ង់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មករា ឆ្នាំ​ 2020 ម៉ោង 02:03 ល្ងាច អ្នកអាន 5424

ខេត្តសៀមរាប៖ស្ត្រីជនជាតិបារាំងម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថាបានដេកស្លាប់នៅក្នុងប៊ូទិកមួយកន្លែង។
សមត្ថកិច្ចបានដឹងថាករណីជនបរទេសស្លាប់បានកើតឡើង
នៅវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០នេះ នៅចំណុចបន្ទប់លេខ១០៦ ប៊ូទិក ប៉ាវីយ៉ុង ដូរីយ៉ង់ ស្ថិតនៅភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ WYMYSLOWSKI ANNE MARIE ភេទ ស្រី កើតថ្ងៃទី ២៥-០៧-១៩៥៣ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ១១CF២១៥៤៧ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៨ មករា ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលមកស្នាក់នៅប៊ូទិកកើតហេតុខាងលើ កាលពីថ្ងៃទី ២៣ មករា ២០២០។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ៖ជនរងគ្រោះស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់បណ្តាលឲ្យគាំងបេះដូង។សាកសពបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញតាមសំណូមពររបស់តំណាងស្ថានទូត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,818 នាក់
ម្សិលមិញ : 66,973 នាក់
សរុប : 94,235,264 នាក់