Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប្រវត្តិសិក្សាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ឧត្តមសេនីយ៍ត្រី សៀ ទីន ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី
អភិបាលខេត្តបាត់ដំបង ស្នើភាគីហ្វីលីពីនជួយជំរុញ វិនិយោគិន ទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ
ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពនិងស្ថិរភាពសង្គម ជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែលយើងត្រូវរួមគ្នាថែរក្សានិងការពារ
ចាប់ខ្លួនមេខ្យល់ បម្រុងនាំពលរដ្ឋខ្មែរ១១នាក់ចូលទៅថៃ
គណៈកម្មាធិការគណបក្សឃុំស្លែងស្ពាន រៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងការងារបក្ស និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២៦

ប្រវត្តិសិក្សាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ឧត្តមសេនីយ៍ត្រី សៀ ទីន ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី

ដោយមានការកំណែទម្រង់កងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងខែកក្កដា ឆ្នាំ២០២៤ លោក សៀ ទីន ត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផ្តល់ទំនុកចិត្ត ធ្វើការតែងតាំង ផ្លាស់ប្តូរមុខតំណែង និងដំឡើងឋានន្តរសក្តិ ជាបន្តបន្ទាប់រហូត ០៣លើក ពោលគឺ៖

*នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤៖ លោក សៀ ទីន ដែលមានតួនាទីជា នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឋានន្តរសក្តិវរសេនីយ៍ឯក ត្រូវបានក្រសួងការពារជាតិ សម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែងជា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

*នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ៖ លោកវរសេនីយ៍ឯក សៀ ទីន ឋិតក្នុងតំណែងជា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាល សម្រេចតែងតាំងមុខតំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប។

*នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ៖ លោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដំឡើង ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី។

*នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោក សៀ ទីន ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងដំឡើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ត្រី ជាផ្លូវការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ទន្ទឹមជាមួយ ការបញ្ចប់ ការសិក្សាបណ្ឌិតសភាយោធាអូស្ត្រាលី លោក សៀ ទីន ដែលក្នុងនាមជានិស្សិតរៀមច្បង ក៏បានផ្តួចផ្តើម ប្រមូលផ្តុំក្រុមនិស្សិតសិស្សប្អូន ដែលបានរៀនចប់ពីបណ្ឌិតសភាយោធាអូស្ត្រាលី ចងក្រងជាក្រុម មានឈ្មោះហៅកាត់ ថា RARA ( គឺជា ក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិតសភា យោធាអូស្ត្រាលី) ដែលបច្ចុប្បន្ន លោក សៀ ទីន គឺជាប្រធានក្រុម។

លោក សៀ ទីន កើតថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩០ នៅក្រុងភ្នំពេញ គឺជាកូនប្រុសច្បង ក្នុងចំណោមកូន០៣នាក់ របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

នៅថ្ងៃដែលលោក សៀ ទីន ចាប់កំណើត លោក រ័ត្ន ស្រ៊ាង ដែលជាឪពុកនៅត្រឹមតែជាមន្ត្រីយោធាធម្មតា តែបានតស៊ូពុះពារគ្រប់ឧបសគ្គ ខ្នះខ្នែងផ្ចុងផ្តើមកូនឱ្យបានរៀនសូត្ររហូតបញ្ចប់ការសិក្សា។

បន្ទាប់ពីឆ្លងកាត់ការសិក្សាតាមលំដាប់ រហូតចម្រើនវ័យ១៨ឆ្នាំ ដោយមានចិត្តដិតជាប់ជាមួយឪពុក ដែលតែងតែ ស្លៀកឯកសណ្ឋានកងអាវុធហត្ថ ធ្វើឱ្យ លោក សៀ ទីន តាំងចិត្តប្តេជ្ញា ថានឹងចូលធ្វើការដូច ឪពុកដែរ ក៏សម្រេចចូលបម្រើការងារ ក្នុងកងរាជអាវុធហត្ថ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៨ មានឋានន្តរសក្តិ ពលបាលឯក។

នៅខែមករា ឆ្នាំ២០០៩ លោក សៀ ទីន បានចូលរៀន នៅសាកលវិទ្យាល័យការពារជាតិ បានរយៈពេល ១ឆ្នាំ ក៏បានដាក់ពាក្យប្រលងជាប់អាហារូបករណ៍ទៅបន្តការសិក្សា នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី និង មហាវិទ្យាល័យ យោធាដាំទ្រូនប្រទេសអូស្ត្រាលី ផ្នែកគ្រប់គ្រងយោធា និងរៀនបរិញ្ញាបត្រធុរកិច្ច ទន្ទឹមគ្នា នៅសកលវិទ្យាល័យ New South Wales (UNSW) ប្រទេសអូស្ត្រាលី ។ ក្នុងអំឡុងពេលសិក្សា នៅសាលាបណ្ឌិតសភា យោធាអូស្ត្រាលី លោក សៀ ទីន បានឆ្លងកាត់ការតស៊ូយ៉ាងលំបាកបំផុត ជាពិសេសការ ហ្វឹកហាត់បន្សាំជីវិត និងសមយុទ្ធនៅក្នុងព្រៃដែលធ្វើឡើង ដូចនៅក្នុងសង្គ្រាមជាក់ស្តែង ដោយឆ្លងកាត់គ្រប់ឧបសគ្គ សម្រាកក្នុងលានដ្ឋាន ពុំមានអាហារគ្រប់គ្រាន់ ឆ្លងកាត់ការ ផ្លាស់ប្តូរអាកាសធាតុពី ត្រជាក់ខ្លាំង ទៅក្តៅខ្លាំង ឆ្លងកាត់ការរស់នៅក្រោមភ្លៀងជាប្រចាំ រហូតសិក្ខាកាមក្នុងវគ្គជាមួយគ្នា ប្រលងជាប់ត្រឹមតែ៤០%ប៉ុណ្ណោះ។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខណៈពេលដែលលោក សៀ ទីន កំពុងតស៊ូហ្វឹកហ្វឺនរៀនសូត្រ នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី លោក រ័ត្ន ស៊្រាង ដែលជាឪពុក ត្រូវបានថ្នាក់លើ ផ្លាស់ប្តូរមុខតំណែង ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឱ្យមកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

បន្ទាប់ពី លោក សៀ ទីន បានបញ្ចប់ថ្នាក់បណ្ឌិតសភាយោធាអូស្ត្រាលី, មហាវិទ្យាល័យយោធាដាំទ្រូន និងបរិញ្ញាបត្រធុរកិច្ច នៃសកលវិទ្យាល័យ New South Wales (UNSW) ប្រទេសអូស្ត្រាលី លោកបានត្រឡប់មក បម្រើការងារនៅអង្គភាពដើមវិញ ដើម្បីបម្រើជាតិ នៃមាតុភូមិកំណើត ក្នុងតំណែងជា អនុប្រធាន មន្ទីរផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ លោក សៀ ទីន បានផ្លាស់ប្តូរអង្គភាពពីអនុប្រធានមន្ទីរផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកជា នាយរង សេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយការងារ ហ្វឹកហ្វឺនជំនាញប្រតិបត្តិការ ពង្រឹងសមត្ថភាព កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយយកចំណេះជំនាញ ដែលលោកបានរៀននៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី មករួមបញ្ចូលជាមួយបទពិសោធន៍រៀមច្បង ចងក្រងជាមេរៀននិងបច្ចេកទេសថ្មីៗ ស្របតាមសម័យកាលរីកចម្រើននិងស្ថានភាពជាក់ស្តែង។
នៅខែកញ្ញា ឆ្នាំ២០១៤ លោក សៀ ទីន បានទៅរៀនបន្ថែមវគ្គសហប្រតិបត្តិការសន្តិសុខឈានមុខ នៅរដ្ឋហាវៃ សហរដ្ឋអាមេរិក។

នៅខែកុម្ភៈ ឆ្នាំ២០១៦ លោក សៀ ទីន បានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយ សាធារណៈ និងអភិបាលកិច្ច នៅសកលវិទ្យាល័យ New South Wales (UNSW) ប្រទេសអូស្ត្រាលី។

នៅឆ្នាំ២០២០ លោក សៀ ទីន បានទៅរៀនបន្ថែមវគ្គបញ្ជាការសេនាធិការ នៅសាកលវិទ្យាល័យ Goh Keng Swee Command and Staff College ដែលជាវគ្គខ្ពស់ជាងគេរបស់យោធាប្រទេសសិង្ហបុរី។

ក្នុងអំឡុងពេលបម្រើការងារនៅអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីទទួលបន្ទុកហ្វឹកហ្វឺនជំនាញ ប្រតិបត្តិការ ពង្រឹងសមត្ថភាពកងកម្លាំង លោក សៀ ទីន ក៏បានចូលរួមដឹកនាំប្រតិបត្តិការ បង្ក្រាបបទល្មើសធំៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយជោគជ័យជាហូរហែរដូចជា៖

*១៖ បង្ក្រាបក្រុមចោរប្លន់ម៉ូតូដែលតែងតែ បាញ់សម្លាប់ម្ចាស់យ៉ាងឃោរឃៅរាប់សិបករណីក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក្នុងខែធ្នូ ឆ្នាំ២០១៥ ដោយលទ្ធផលបណ្តាលឱ្យជនល្មើស ជាមេខ្លោងស្លាប់នៅនឹងកន្លែង០២នាក់ និងឃាត់ខ្លួនបក្ខពួកជាច្រើននាក់បញ្ជូនទៅតុលាការ រហូតមានការផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗលើសពី១០០ឆ្នាំ ទើបធ្វើឱ្យលែងមានករណីបាញ់ប្លន់សម្លាប់នៅរាជធានីភ្នំពេញ មកដល់ពេលបច្ចុប្បន្ន។

*២៖ បង្ក្រាបក្រុមចោរដែលប៉ុនប៉ងជម្រិតទារប្រាក់ និងប្លន់សម្លាប់ជនរងគ្រោះ ក្នុងបុរីអង្គរ ក្នុងខែមីនា ឆ្នាំ២០២១ ដោយលទ្ធផលបណ្តាលឲ្យក្រុមចោរ ០៤នាក់ ស្លាប់នៅនឹងកន្លែង, បង្ក្រាបក្រុមចោរប្លន់អ្នកលក់ឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី ក្នុងខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីក្រុមនេះគេចខ្លួនបានមួយថ្ងៃ ដោយលទ្ធផលឃាត់ខ្លួន ក្រុមចោរមួយសំបុក ព្រមជាមួយអាវុធវែងខ្លីជាច្រើនដើម ដែលមានមេក្លោងជាប្រធាន គណបក្សខ្មែរក្រោក ឈ្មោះ William Guang។

*៣៖ ដឹកនាំកម្លាំងចេញប្រតិបត្តិការ បង្ក្រាប ករណីជំរិតទារប្រាក់ និងប្លន់សម្លាប់ជនរងគ្រោះ ដែលជាស្វាមីម្ចាស់ប្រែនឡាកាម៉ូ ក្នុងបុរីជីបម៉ុងឡែន 6A ក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដោយលទ្ធផលបង្ខំឲ្យជនល្មើស ទាល់ច្រកបាញ់សម្លាប់ខ្លួនឯងនៅនឹងកន្លែង។

ក្រៅពីទទួលបន្ទុកហ្វឹកហ្វឺនជំនាញ និងដឹកនាំប្រតិបត្តិការបង្ក្រាប បទល្មើសឧក្រិដ្ឋធំៗ, លោក សៀ ទីន ធ្លាប់បានដើរតួយ៉ាងសំខាន់ក្នុងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ លើការរៀបចំផែនការ និងដឹកនាំកម្លាំងផ្ទាល់ ដើម្បីចូលរួមធ្វើការផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ Covid-19 ប្រកបដោយសណ្តាប់ធ្នាប់និងប្រសិទ្ធភាព ស្របតាមវិធានការ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

ក្រៅពីនេះលោក សៀ ទីន ក៏ធ្លាប់ទទួលភារកិច្ច ហ្វឹកហ្វឺនដល់ក្រុមបាញ់កាំភ្លើង កងយោធពលខេមរភូមិន្ទ ឲ្យមានភាពស្ទាត់ជំនាញ ដើម្បីទៅចូលរួមប្រកួតបាញ់កាំភ្លើង បែបប្រតិបត្តិការយោធា ក្នុងនាមកងទ័ពជើងគោកជាមួយបណ្តាប្រទេស១៩ផ្សេងទៀត ក្នុងកម្មវិធី AASAM ក្នុងឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងនោះលោក សៀ ទីន ក៏បានចូលរួមប្រកួតខ្លួនឯងផ្ទាល់ ចំនួន០២ឆ្នាំជាប់គ្នាផងដែរ។

ជាមួយចំណេះជំនាញដែលបានសិក្សានៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក សាំងហ្កាពួ ព្រមទាំង បទពិសោធន៍ ហ្វឹកហ្វឺនពង្រឹងសមត្ថភាពកងកម្លាំង និងភាពឈ្លាសវៃក្នុងការដឹកនាំអនុវត្តការងារជាក់ស្តែង ដឹកនាំប្រតិបត្តិការ បង្ក្រាប បទល្មើសធំៗ ប្រកបដោយសមត្ថភាពពិតប្រាកដទាំងអស់នេះហើយ ទើប លោក សៀ ទីន ត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ផ្តល់ទំនុកចិត្ត ធ្វើការតែងតាំង ផ្លាស់ប្តូរមុខតំណែង និងដំឡើងឋានន្តរសក្តិ ជាបន្តបន្ទាប់ដូចសព្វថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 8.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២៦

អភិបាលខេត្តបាត់ដំបង ស្នើភាគីហ្វីលីពីនជួយជំរុញ វិនិយោគិន ទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ

ខេត្តបាត់ដំបង៖ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃនៅមានកម្រិតដែលទាមទារឱ្យមានការវិនិយោគបន្ថែម។ក្នុងន័យនេះឯកឧត្តមបានស្នើភាគីហ្វីលីពីនជួយជំរុញ និងបង្កលក្ខណៈឱ្យវិនិយោគិន ព្រមទាំងទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ។

ឯកឧត្តម សង្កត់ធ្ងន់ថា អង្កររបស់ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់ជាអង្ករល្អដាច់គេលើពិភពលោកជាបន្តបន្ទាប់ គឺជាអង្ករដែលផលិតនៅក្នុងខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ ជំរុញឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងក្រុង ឬខេត្តណាមួយនៃប្រទេសហ្វីលីពីន ជាមួយខេត្តបាត់ដំបងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែជិតស្និទបន្ថែមទៀត។

ឯកឧត្តមក៏បានបញ្ជាក់ប្រាប់ប្រតិភូហ្វីលីពីនថា រដ្ឋបាលខេត្តបាត់ដំបងរង់ចាំទទួលស្វាគមន៍អ្នកវិនិយោគ ពាណិជ្ជករ និងភ្ញៀវទេសចរហ្វីលីពីនមក វិនិយោគ ទស្សនាកម្សាន្ត ព្រមទាំងត្រៀមបង្កលក្ខណៈងាយស្រួលជូនគ្រប់បែបយ៉ាង។

ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ បានជម្រាបជូនប្រតិភូហ្វីលីពីនអំពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេសក្រុងបាត់ដំបងត្រូវបានបញ្ចូលជាទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូផងដែរ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង មានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម សេនេន ធី. ម៉ាងកាលីឡេ (Senen T. Mangalile) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតហ្វីលីពីននិងរដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីកំណើននៃការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការល្អររវាងប្រទេសហ្វីលីននិងប្រទេសកម្ពុជា ជាពិសេសកំណើននៃការនាំចូលអង្ករក្នុងចំនួនច្រើនពីកម្ពុជាទៅកាន់ហ្វីលីពីនក្នុងពេលថ្មីៗកន្លងមកនេះ។

ឯកឧត្តមលើកឡើងបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនហ្វីលីពីនមួយចំនួនបាននិងកំពុងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋមន្រ្តីរបស់ប្រទេសហ្វីលីពីនក៏បានជំរុញដល់អ្នកវិនិយោគឱ្យបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។

ឯកឧត្តម លើកឡើងពីគម្រោងរៀបចំវេទិកាធុរកិច្ចដ៏ធំមួយរវាងហ្វីលីពីន និងកម្ពុជាដែលនឹងធ្វើឡើងនៅឆ្នាំ២០២៧ខាងមុខស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន។
ឯកឧត្តម មើលឃើញថា ប្រជាពលរដ្ឋហ្វីលីពីនបាននិងកំពុងបំពេញការងារលើវិស័យផ្សេងៗនៅក្នុងខេត្តបាត់ដំបងប្រកបដោយសុខសុវត្ថិភាព និងថ្លែងអំណរគុណដល់អាជ្ញាធរដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២៦

ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពនិងស្ថិរភាពសង្គម ជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែលយើងត្រូវរួមគ្នាថែរក្សានិងការពារ

«សង្គ្រាមនិងភាពវឹកវរដែលបង្កអស្ថិរភាពនៅក្នុងតំបន់ជាច្រើន ហើយដែលកំពុងធ្វើឱ្យពិភពលោកមានភាពមិនច្បាស់លាស់គួរឱ្យព្រួយបារម្ភ​ដូចសព្វថ្ងៃ ​បានធ្វើឱ្យមនុស្សជាតិ​និងមេដឹកនាំពិភពលោក ផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព និងស្ថិរភាព​សង្គម។ នៅកម្ពុជា សន្តិភាពនិងស្ថិរភាពសង្គមដែលបានមកដោយលំបាក ​ត្រូវបានថែរក្សា​យ៉ាងល្អ​ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និង​បានផ្តល់ផលប្រយោជន៍ធំធេងមិនធ្លាប់មានដល់ប្រទេសជាតិនិងប្រជាជនកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា បន្តថា ដើម្បីការពារសមិទ្ធផលដ៏ធំធេងនេះឱ្យបានគង់វង្សជារៀងរហូត ពួកយើងជាមន្ត្រីទទួលបន្ទុកព័ត៌មាននិងនាំពាក្យ​មានតួនាទីសំខាន់មិនអាចខ្វះបាន ពោលគឺតួនាទីបន្សាបរាល់ព័ត៌មានទាំងឡាយណា​ដែលមានចរិតញុះញង់ បំផ្លើសបំភ្លៃ ក្នុងគោលដៅបំផ្លាញសន្តិភាពនិងស្ថិរភាពសង្គមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន។ «ក្នុងករណីមានព័ត៌មានបែបនេះកើតឡើង ហើយបើយល់ឃើញថាចាំបាច់ ពួកយើងត្រូវតែស្រាយបំភ្លឺដើម្បីកុំឱ្យប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំ។ ទន្ទឹមនឹង​ប្រតិកម្មឆ្លើយតប ការងារមួយទៀតដែលយើងត្រូវធ្វើដំណាលគ្នាគឺ បុរេសកម្មពោលគឺ ការបន្តផ្សព្វផ្សាយ​អំពីតម្លៃសន្តិភាព និងស្ថិរភាពសង្គម និងសមិទ្ធផលទាំងឡាយដែលកើតចេញពីសន្តិភាព ពីព្រោះនេះជាស្នាដៃធំធេងមិនធ្លាប់មាន​របស់រាជរដ្ឋាភិបាល​នៃគណបក្សប្រជាជនកម្ពុជា» នេះជាការគូសបញ្ជាក់របស់​ឯកឧត្តម ប៉ែន បូណា​។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល មានកត្តាសំខាន់ពីរដែលកម្ពុជាអាចថែរក្សាបានយ៉ាងល្អនូវសន្តិភាព និងស្ថិរភាពសង្គមរយៈពេលយូរគឺ ទី១៖ គឺកម្ពុជាមានថ្នាក់ដឹកនាំដែលយល់ច្បាស់អំពីប្រវត្តិសាស្ត្រអតីតកាល​ ហើយបានតស៊ូលះបង់​គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពយ៉ាងលំបាកលំបិនបំផុត ហើយ ថែមទាំង​​បាន​ឈរជាជន្ទល់យ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ទី២៖ គឺ​យើងមានប្រជាពលរដ្ឋដែលឆ្លាតវៃ និងមានការយល់ដឹងខ្ពស់ជាងក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបំបែកបំបាក់សង្គមខ្មែរ និងបំផ្លាញសន្តិភាព។ ប្រជាពលរដ្ឋខ្មែរតែងផ្តល់តម្លៃខ្ពស់ដល់សុខសន្តិភាព និងឈរជាកម្លាំងយ៉ាងរឹងមាំពីក្រោយរាជរដ្ឋាភិបាល។ ជាលទ្ធផល ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនា​របស់ពួកគេដែលព្យាយាមបំផ្លាញសន្តិភាព បំបែកបំបាក់សង្គមខ្មែរ និងតែងតែហុចដងដាវឱ្យ​សត្រូវឈ្លានពានទឹកដី កំពុងស្ថិតក្នុងស្ថានភាពឯកោយ៉ាងខ្លាំងដោយសារប្រជាពលរដ្ឋឈប់គាំទ្រ។

«ដូច្នេះ យើងទាំងអស់គ្នា​ត្រូវបន្តរួមចំណែក​ការពារសន្តិភាព និង​ការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ បន្សាបព័ត៌មានភូតកុហក ឬ​ព័ត៌មានដែលមានចរិតញុះញង់​ និងបន្តវែកមុខក្រុមដែលចង់បំផ្លាញសន្តិភាព និងក្រុមដែលបម្រើបរទេសឈ្លានពានទឹកដី ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់កាន់តែច្បាស់»។ នេះជាការសង្កត់ធ្ងន់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, អភិបាលស្រុកក្រុង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត សរុបចំនួនជាង ២០០នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៦

ចាប់ខ្លួនមេខ្យល់ បម្រុងនាំពលរដ្ឋខ្មែរចូលទៅថៃ

ខេត្តបាត់ដំបង៖មេខ្យល់ម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនខណៈបម្រុងនាំពុលរដ្ឋខ្មែរចំនួន ១១នាក់ចូលទៅទឹកដីប្រទេសថៃ។

សមត្ថកិច្ចអាវុធហត្បានឲ្យដឹងថា នៅវេលាម៉ោង19.00នាទី ថ្ងៃទី24 ខែតុលា ឆ្នាំ2026 នៅចំណុចភូមិស្វាយឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យម្នាក់ (មេខ្យល់) ដែលបំរ៉ុងនាំពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃចំនួន11នាក់ ក្នុងនោះស្រី7នាក់ ប្រុស5នាក់។

ជនដែលឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម
1-ឈ្មោះ ផល ម៉ាន់ភេទប្រុសអាយុ42ឆ្នាំ(អ្នកនាំពលករ)មានទីលំនៅភូមិស្វាយឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង
2-ឈ្មោះ វឿន ម៉ីម៉ី ភេទស្រីអាយុ23ឆ្នាំ(ពលករ)មានទីលំនៅភូមិព្រៃឃ្លូតឃុំព្រៃត្រឡាចស្រុកម៉ោងខេត្តបាត់ដំបង។
3-ឈ្មោះសារ៉ាវុធ ដាវណ្ណភេទស្រីអាយុ22ឆ្នាំ(ពលករ)មានទីលំនៅភូមិព្រៃឃ្លូកឃុំព្រៃត្រឡាចស្រុកម៉ោងឮស្សីខេត្តបាត់ដំបង
4-ឈ្មោះឈឿន ឈឿបភេទស្រីអាយុ39ឆ្នាំ(ពលករ)រស់នៅភូមិប្រាំដំឡឹងឃុំតាសោមស្រុកអង្គរជុំខេត្តសៀមរាប។
5-ឈ្មោះទូច លីដា ភេទស្រីអាយុ19ឆ្នាំមានទីលំនៅភូមិអណ្តូងត្រាចឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបង។
6-ឈ្មោះភីន លីនភេទស្រីអាយុ48ឆ្នាំ(ពលករ)មានទីលំនៅភូមិបឹងព្រីងឃុំបឹងព្រីងស្រុកថ្មភោលខេត្តបាត់ដំបង។
7-ឈ្មោះទួកស្រី ជីភេទស្រីអាយុ15ឆ្នាំ(ពលករ)មានទីលំនៅភូមិកោកក្រួចឃុំសំបួរស្រុកក្រឡាញ់ខេត្តសៀមរាប។
8-ឈ្មោះធួក ចាន់ធួនភេទស្រីអាយុ32ឆ្នាំ(ពលករ)មានទីលំនៅភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
9-ឈ្មោះឈៀង វ៉ាន់ឆៃភេទប្រុសអាយុ41ឆ្នាំ(ពលករ)មានទីលំនៅភូមិបត់ត្រង់ឃុំបត់ត្រង់ស្រុកមង្គោលបូរីខេត្តបន្ទាយមានជ័យ។
10-ឈ្មោះ ម៉ៃ សំបុកភេទប្រុសអាយុ39ឆ្នាំ(ពលករ)មានទីលំនៅភូមិចារការឃុំចាឈូកស្រុកអង្គរជុំខេត្តសៀមរាប
11-ឈ្មោះកាន់សំបួនភេទប្រុសអាយុ46ឆ្នាំមានទីលំភូមិខ្លែងពណ៏ភូមិស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
12-ឈ្មោះរស់ ឆេនភេទប្រុសអាយុ26ឆ្នាំ(ពលករ)មានទីលំនៅភូមិអំបែងខ្ញែឃុំរកាស្រុកសង្កែខេត្តបាត់ដំបង។
+វត្ថុតាងដកហូតរួមមាន
-ទូរសព្ទ័ ចំនួន 1គ្រឿង រថយន្តកាមម៉ារីពណ៏ខ្មៅ ស្លាកលេខ សៀមរាប2A-6728 ចំនួន1គ្រឿង។
បច្ចប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបញ្ជូនការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តនិតិវិធី៕SRP

Like 196
Comment 0
Share ចែកចាយ
Views 9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៦

គណៈកម្មាធិការគណបក្សឃុំស្លែងស្ពាន រៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងការងារបក្ស និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ

គណៈកម្មាធិការគណបក្សឃុំស្លែងស្ពាន ស្រុកស្រីស្នំ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងការងារបក្ស និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ ក្រោមវត្តមានចូលរួមពី ឯកឧត្តម ម៉ន សាម៉ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្លែងស្ពាន ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាគណបក្សជាច្រើនរូប។

យោងតាមរបៀបវារៈនៃកិច្ចប្រជុំ អង្គប្រជុំបានស្ដាប់ និងពិភាក្សាលើការងារមួយចំនួនរួមមាន: ការផ្សព្វផ្សាយឯកសារជំនួយស្មារតីរបស់គណៈឃោសនាអប់រំគណៈកម្មាធិការកណ្ដាល និងទិសដៅបន្តការងារ។ ការបង្ហាញពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធមេគ្រួសារបក្ស សមាជិកបក្សផ្សព្វ និងការរៀបចំបញ្ជីអ្នកបោះឆ្នោតតាមភូមិ។ ការអានផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោតសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ និងការពិភាក្សាលើការចំណាយបោះពុម្ពបណ្ណសមាជិកបក្សតាមសាខាបក្សភូមិ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ន សាម៉ុន បានផ្ដាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តខិតខំពង្រឹងស្មារតីសាមគ្គីភាព កសាង និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធបក្សឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខឱ្យទទួលបានជោគជ័យ។

ឯកឧត្តមបានលើកឡើងថា ត្រូវរៀបចំបណ្តុះបណ្តាលមន្ត្រីរបស់យើងពីលើដល់ក្រោម ទាក់ទងទៅនឹងអាកប្បកិរិយារបស់បេក្ខជន ដែលត្រូវឈរឈ្មោះដឹកនាំគ្រប់គ្រងប្រជាជន និងការចេះគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាជនក្នុងមូលដ្ឋានខ្លួន។ ត្រូវអប់រំ និងពន្យល់ប្រជាជនក្នុងមូលដ្ឋាន ឱ្យបានយល់ពីគុណសម្បត្តិ របស់រាជរដ្ឋាភិបាល ព្រមទាំងគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់សម្ដេច ព្រមទាំងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងតំបន់ប្រវត្តិសាស្ត្រ X16។ ត្រូវពង្រីកកម្លាំងបក្សឱ្យបានគ្រប់ពេលវេលា និងខិតខំបញ្ចូលយុវជនថ្មីៗឱ្យចូលរួមរស់ជីវភាពជាមួយបក្សជាប្រចាំ។ ត្រូវពង្រឹង និងអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយត្រូវអប់រំ និងណែនាំប្រជាពលរដ្ឋឱ្យចេះជៀសឆ្ងាយពីគ្រឿងញៀន។ ជាពិសេសត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ បម្រើសេវាជូនពួកគាត់ឱ្យបានល្អបំផុត និងជៀសវាងមានអាកប្បកិរិយាមិនល្អទៅកាន់ពលរដ្ឋ ។

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបក្សនៅមូលដ្ឋាន ឯកឧត្តមក៏បានផ្ដល់អំណោយជា ម៉ាស៊ីនព្រីនចំនួន ១គ្រឿង ជូនដល់ទីស្នាក់ការគណបក្សឃុំ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការដ្ឋបាល និងបម្រើឱ្យសកម្មភាពការងារបក្សផងដែរ៕SRP

អត្ថបទ៖ លោក ឡៃ បញ្ញា
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៦

មន្ទីរអប់រំខេត្តសៀមរាប៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពគន្លឹះដ៏សំខាន់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០

ការអភិវឌ្ឍមូលធនមនុស្ស គឺជាបញ្ចកោណទី១ និងជាអាទិភាពគន្លឹះដ៏សំខាន់បំផុត ក្នុងចំណោមបញ្ចកោណទាំង៥ នៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសប្រទេសជាតិឱ្យឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងពិធីប្រគល់ពានរង្វាន់ និងមេដាយដល់សិស្សឆ្នើម ប្រចាំឆ្នាំ២០២៦ របស់សាសាអន្តរជាតិ យូ.អេស.អេ (USA) ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានមានប្រសាសន៍ថា ប្អូនៗដែលទទួលបានពាន់ មេដាយមាស ក្នុងឱកាសនេះគឺសុទ្ធតែជាមូលធនមនុស្សដែលជួយអាចអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ សិស្សានុសិស្សដែលអាចជាមូលធនមនុស្សបាន គឺត្រូវមានវិជ្ជាសម្បទា សំដៅដល់ចំណេះដឹង ចំណេះវិជ្ជាផ្សេងៗ តាមរយ:ការសិក្សារៀនសូត្រនៅក្នុងសាលា និងនៅក្នុងសង្គមក្ដី។

លោកបន្ថែមថា អ្វីដែលមិនអាចខ្វះនោះ គឺបំណិនសម្បទា ដែលសំដៅដល់ការអនុវត្តកិច្ចការងារផ្សេងៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងចរិយាសម្បទា សំដៅដល់សីលធម៌ និងសុជីវធម៌នៃការរស់នៅរបស់សិស្សានុសិស្ស និងជាពិសេសមូលធនមនុស្សក៏មិនអាចខ្វះបានឡើយនូវសុខភាពជាសំខាន់។ លោកស្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាសាអន្តរជាតិ យូ.អេស.អេ សាខាខេត្តសៀមរាប ដែលបានបង្កើតនូវពិធីនេះឡើង ដើម្បីជាផ្នែកមួយក្នុងការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំ ប្រឹងប្រែងរៀនសូត្របន្ថែមទៀត។

លោកស្រី ហុង ចាន់នី នាយិកាប្រតិបត្តិសាលាអន្តរជាតិ យូ.អេស.អេ សាខាខេត្តសៀមរាប បានឱ្យដឹងថាកម្មវិធីសិស្សឆ្នើមប្រចាំឆ្នាំ២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ ជំរុញការសិក្សាស្រាវជ្រាវ និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្ស ព្រមទាំងបង្កើតឱកាសឱ្យសិស្សបានបង្ហាញសមត្ថភាព ចំណេះដឹង និងទេពកោសល្យរបស់ខ្លួនលើមុខវិជ្ជាសំខាន់ៗ និងជាពិសេសដើម្បីជាបទពិសោធន៍ដ៏ល្អដើម្បីជាផ្លូវនាំសិស្សានុសិស្សឱ្យក្លាយខ្លួនជាមនុស្សសកល។ កម្មវិធីនេះ គឺជាសកម្មភាពអប់រំដ៏មានសារៈសំខាន់ក្នុងការជំរុញនៃការសិក្សា ការប្រកួតប្រជែងប្រកបដោយសុចរិតភាព និងការទទួលស្គាល់សកម្មភាពរបស់សិស្សានុសិស្ស។

លោក ឈាន រតនៈ អគ្គនាយករងនៃសាលាអន្តរជាតិ យូ.អេស.អេ មានប្រសាសន៍ថា ការប្រគល់ពានរង្វាន់ និងមេដាយជូនដល់សិស្សឆ្នើមប្រចាំឆ្នាំ២០២៦នាពេលនេះ ពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ព្រោះបានបង្ហាញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គួបផ្សំជាមួយកត្តាមួយចំនួនទៀតរួមមាន កត្តាគ្រូបង្រៀន ដែលបានខិតខំ បង្ហាត់បង្រៀនសិស្សានុសិស្សប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ មួយវិញទៀតកត្តាសាលារៀនដែលបានរៀបចំកម្មវិធីសិក្សាបានល្អប្រសើរ ច្បាស់លាស់ និងត្រឹមត្រូវ និងកត្តាអាណាព្យាបាលដែលបានជំរុញ និងលើកទឹកចិត្តដល់កូនៗឱ្យបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រដើម្បីឱ្យក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ៕SRP

អត្ថបទ៖ លោក អោត រត់
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 3.1K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៦

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ខិតខំពង្រឹងសមត្ថភាព និងប្រកួតប្រជែងប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងគោរពក្រមសីលធម៌កីឡា

ថ្លែងបើកការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ “ក្រុងអង្គរ” ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្ត បានលើកឡើងថា ការរៀបចំការប្រកួតកីឡាវាយសីនាពេលនេះ គឺជាព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកីឡា បំផុសស្មារតីស្រឡាញ់កីឡា និងជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងចៀសឆ្ងាយពីគ្រឿងញៀនព្រមទាំងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។

លោក សុខ ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យកីឡា ដោយចាត់ទុកថា កីឡា ជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាព និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងជាមធ្យោបាយមួយក្នុងការពង្រឹងសាមគ្គីភាព និងលើកកម្ពស់កិត្យានុភាពជាតិ។ ក្នុង ន័យនេះ ការរៀបចំការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ក្រុងអង្គរ មិនត្រឹមតែជាការ ប្រកួតដើម្បីដណ្ដើមជ័យលាភី ឬពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់កីឡា ករ កីឡាការិនីបង្ហាញសមត្ថភាព បង្កើនបទពិសោធន៍ ផ្លាស់ប្ដូរបច្ចេកទេស និងបង្កើតទំនាក់ ទំនងល្អរវាងក្រុមកីឡាផ្សេងៗផងដែរ។ ជាក់ស្ដែង កីឡាវាយសីជាប្រភេទកីឡាដែលជួយពង្រឹងកាយសម្បទា ភាពរហ័សរហួន ការផ្ដោតអារម្មណ៍ និងសមត្ថភាពសម្រេចចិត្ត។

លោកអភិបាលរងខេត្តបានបន្ថែមទៀតថា កីឡាមិនត្រឹមតែជាសកម្មភាពហាត់ប្រាណដើម្បីសុខភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកសាងទំនាក់ទំនងល្អបង្កើនភាពស្និទ្ធស្នាល ពង្រឹងស្មារតីសាមគ្គីភាព និងបណ្ដុះនូវឆន្ទៈអត់ធ្មត់ ការតស៊ូ ព្រមទាំងការគោរពវិន័យ និងចេះទទួលយកលទ្ធផលនៃការប្រកួតប្រជែងដោយស្មារតីជាអ្នកកីឡា។ សម្រាប់ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់នេះ ក៏ជាឱកាសដ៏ល្អសម្រាប់កីឡាករ កីឡាការិនី បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសដែលបានខិតខំហ្វឹកហាត់កន្លងមក ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យកាន់តែរីកចម្រើន និងឈានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាធំៗទាំងថ្នាក់ខេត្ត ថ្នាក់ជាតិ និងអន្តរជាតិនាពេលអនាគត។

លោកអភិបាលរងខេត្ត ក៏បានណែនាំ និងផ្ដាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត និងមន្ត្រីបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ការប្រកួតឱ្យមានសណ្ដាប់ធ្នាប់ សុវត្ថិភាព តម្លាភាព និងយុត្តិធម៌ ដោយអនុវត្តតាមបទបញ្ជា និងលក្ខន្តិកៈបច្ចេកទេសកីឡាឱ្យបានត្រឹមត្រូវ។ សូមកីឡាករ កីឡាការិនីទាំងអស់ ចូល រួមប្រកួតដោយស្មារតីកីឡា គោរពបទបញ្ជា គោរពអាជ្ញាកណ្ដាល គោរពគូប្រកួត និងរក្សា ភាពថ្លៃថ្នូរ។ សូមចងចាំថា ជ័យជម្នះគឺជាគោលដៅ ប៉ុន្តែការប្រកួតដោយសុចរិតភាព មិត្តភាព និងការគោរពគ្នា គឺជាតម្លៃដ៏សំខាន់បំផុតនៃវិស័យកីឡា។ សូមរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ សមាគមកីឡា និងវិស័យឯកជន បន្តសហការគាំទ្រ និងជំរុញការរៀបចំ សកម្មភាពកីឡាជាប្រចាំ ដើម្បីបង្កើតឱកាសឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន បានចូលរួម លេងកីឡា និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ សូមបន្តពង្រឹងការផ្សព្វផ្សាយ និងចលនា ប្រជាពលរដ្ឋឱ្យស្រឡាញ់កីឡា និងហាត់ប្រាណជាប្រចាំ ព្រមទាំងចូលរួមថែរក្សាអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅទីតាំងប្រកួត។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់”ក្រុងអង្គរ” ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡា ស្វែងរកកីឡាករ កីឡាការិនីដែលមានសមត្ថភាព និងជំរុញចលនាកីឡាមហាជនឱ្យកាន់តែរីកចម្រើននៅក្នុងខេត្ត ដោយមានកីឡាករ-កីឡាការនីចូលរួមប្រកួតសរុបមានចំនួន ២១៥នាក់ (នារី ១១នាក់) ដែលមកពី ១០ខេត្តរួមមាន៖ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនៈគិរី ព្រះវិហារ កំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកំពង់ធំ ដែលមានចែកចេញជា១១២គូ គឺកម្រិត AB ចំនួន ៣២ គូ និងកម្រតិC មានចំនួន៤៨ គូ៕SRP

អត្ថបទ៖ លោក ទ្រា ពន្លឺ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៦

មន្ត្រីជាន់ខ្ពស់លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីវិស័យសុខាភិបាលទាំងអស់ ត្រូវបំពេញការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងមានទំនួលខុសត្រូវ

ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំលើកទី១០ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ “បច្ចុប្បន្នភាពជំងឺកុមារ ៧” នៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជន ឱ្យយកចិត្តទុកដាក់ស្វ័យសិក្សាដោយខ្លួនឯងជាប្រចាំ និងចូលរួមក្នុងការស្រាវជ្រាវនានា ដើម្បីពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវា។

ឯកឧត្តម បានណែនាំឱ្យរៀបចំផែនការសកម្មភាពការងារបណ្តុះបណ្តាលបន្តឱ្យបានទៀងទាត់ ទៅតាមផែនការដែលអាចធ្វើបាន និងត្រូវចូលរួមត្រៀមបង្ការនូវហេតុការណ៍នៃការប្រែប្រួលអាកាសធាតុដែលបង្កឱ្យកើតមាននូវជំងឺថ្មីៗ។ ជាមួយគ្នានេះ ក៏សូមឱ្យបន្តយកចិត្តទុកដាក់លើការព្យាបាលទាំងឡាយប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាពពោល គឺព្យាបាលជាយឺតប្រសើរជាងព្យាបាលជាឆាប់ តែអាចបង្កជាគ្រោះថ្នាក់ទៅថ្ងៃអនាគត និងសូមចាត់ទុកកុមារដែលមកស្វែងរកសេវាព្យាបាលជាកូនចៅបង្កើតរបស់យើង។

ឯកឧត្តមសាស្ត្រាចារ្យ បានបន្តថា សម្រាប់សន្និសីទថ្ងៃនេះ គឺពិតជាព្រឹត្តិការណ៍ដ៏វិសេសវិសាលមួយក្នុងការលើកកម្ពស់នូវគុណភាព ចំណេះជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជាយើង សំដៅធ្វើឱ្យមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា ដែលជាធនធានចាំបាច់ក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យសុខាភិបាល។ សកម្មភាពទាំងឡាយដែលមន្ទីរពេទ្យកំពុងតែធ្វើនេះ គឺស្រប និងអនុលោមទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពជាយុទ្ធសាស្ត្រ៥ គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងនវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលមន្ទីរពេទ្យបាន និងកំពុងធ្វើពេលនេះ។      

លោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា សន្និសីទនេះ គឺជាប្រធានបទមួយផ្តល់នូវការចែករំលែកបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារក្នុងការចូលរួមចំណែកធ្វើឱ្យប្រសើរនូវគុណភាពនៃការថែទាំព្យាបាល និងកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បង្ហាញថា មន្ទីរពេទ្យកុមារអង្គរ ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងឥតគិតកម្រៃចំពោះកុមារមកពីគ្រួសារក្រីក្រ ចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋ និងសាលារៀននៅក្នុងសហគមន៍។ ជារៀងរាល់ថ្ងៃមានកុមារប្រមាណ ៣០០ ទៅ ៤០០នាក់ មកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ និងចាប់តាំងពីមន្ទីរពេទ្យបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ យើងបានផ្ដល់ការព្យាបាលកាលដល់កុមារកម្ពុជាប្រមាណ ៣លានករណី។
   
សូមជម្រាបថា សន្និសីទប្រចាំឆ្នាំលើកទី១០ នាពេលនេះរៀបចំឡើងក្រោមគោលបំណង លើកកម្ពស់ការថែទាំសុខភាពប្រកបដោយក្តីមេត្តាករុណា និងផ្តោតលើអ្នកជំងឺជាអាទិភាព។ចែករំលែកលទ្ធផលស្រាវជ្រាវក្នុងស្រុកអំពីជំងឺបាតភ្នែកលើទារកកើតមិនគ្រប់ខែ នៅមន្ទីរពេទ្យកុមារអង្គរ ដើម្បីកែលម្អការពិនិត្យស្រាវជ្រាវស្វែងរកជំងឺលើទារកទើបនឹងកើត ការធ្វើអន្តរាគមន៍ទាន់ពេល និងយុទ្ធសាស្ត្របង្ការភាពពិការភ្នែកលើកុមារ។ពង្រឹងសមត្ថភាពរបស់អ្នកជំនាញសុខាភិបាលក្នុងការកំណត់ស្វែងរក វាយតម្លៃ និងគ្រប់គ្រងកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរបង្កើនចំណេះដឹងផ្នែកគិលានុបដ្ឋាក និងជំនាញគ្លីនិកក្នុងការវាយតម្លៃ និងគ្រប់គ្រងទារកដែលមានបញ្ហាលំបាកក្នុងការបំបៅ ឬផ្ដល់អាហារដោយលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភប្រកបដោយសុវត្ថិភាព ការតាមដានប្រកបដោយប្រសិទ្ធភាព និងការថែទាំដែលផ្តោតលើគ្រួសារជាសំខាន់។ កែលម្អការវាយតម្លៃ និងការគ្រប់គ្រងដំបូងចំពោះការបាក់ឆ្អឹងលើកុមារ ។ពង្រឹងសមត្ថភាពវិភាគ និងវិនិច្ឆ័យគ្លីនិក តាមរយៈការពិភាក្សាអំពីជំងឺរលាកស្បែក និងសាច់ដុំលើកុមារដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យបែងចែក និងការវាយតម្លៃជាប្រព័ន្ធ ក្នុងការគ្រប់គ្រងជំងឺកម្រជួបប្រទះលើកុមារ។ល៕SRP

អត្ថបទ៖ លោក យូ វង្ស
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២៦

ប្រច័ណ្ឌ​ចាក់សាំងដុតប្រពន្ធ ត្រូវបាន
សមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តី

ខេត្តបាត់ដំបង៖សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ នួន ស៊ីយាន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ត្រូជាប្តី) បានធ្វើសកម្មភាពយកសាំងចាក់ដុតទៅលើប្រពន្ធ ឈ្មោះ រិន ពៅ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅចំណុចកើតហេតុ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រង់ដៃខាងស្តាំ ទ្រូងខាងស្តាំ ត្រគៀកខាងស្តាំ ភ្លៅខាងស្តាំ និងជើងខាងឆ្វេង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៩និង១០នាទី នៅចំណុចក្រុមទី០៩ ភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល។

ករណីប៉ុនប៉ងឃាតកម្ម (អំពើហិង្សាក្នុងគ្រួសារ) បន្ទាប់កើតហេតុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី ដឹកនាំដោយលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះទៅដល់ចំណុចកើតហេតុ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ នួន ស៊ីយាន នៅវេលាម៉ោងប្រហែល១១និង០០នាទី ថ្ងៃខែឆ្នាំដដែល នាំមកកាន់ អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាក់សាំងដុតប្រពន្ធ ពិតប្រាកដមែន ក្នុងគោលបំណងដុតសម្លាប់ ទាំងប្រពន្ធ និងសាហាយប្រពន្ធ។ មូលហេតុដោយសារជនសង្ស័យ ប្រចណ្ឌប្រពន្ធ ដែលលួចមានសាហាយ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP

Like 197
Comment 0
Share ចែកចាយ
Views 7.8K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២៦

នគរបាលខេត្តសៀមរាបឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ករណី ប៉ុនប៉ងរំលោភកូនបង្កើត

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោហួតមសុធី ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅព្រលប់ថ្ងៃនេះថា នគរបាលខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ នៅស្រុកប្រាសាទបាគង ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ និងបំពារបំពានផ្លូវភេទ លើកូនស្រីខ្លួនឯង។

លោកឧត្តមស្ដីទោបានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកំលាំងព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកប្រាសាទបាគង បានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើប្តី របស់ខ្លួនឈ្មោះប្រាក់ គីមឡេង អាយុ៥៩ ឆ្នាំ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រសាទបាគង ខេត្តសៀមរាប (មុខរប សារពត៌មាន អំណាចខ្មែរ) ថា បានបំពាន ផ្លូវភេទ ទៅលើកូនស្រី របស់ខ្លួន ឈ្មោះ ឡ គ ឡ អាយុ១៥ ឆ្នាំ។

ស្នងការនគរបាលខេត្តសៀមរាបបានបន្តថាក្រោយពីទទួលពាក្យបណ្តឹងរួច នគរបាលជំនាញបានសាកសួរ និងសម្ភាសន៏ ជនរងគ្រោះបាន រៀបរាប់ថា ឪពុកខ្លួនបានប្រព្រឹត្ត មកលើខ្លួនចំនួន៧លើក លើកចុងក្រោយ នៅថ្ងៃទីមិនចាំ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង ០០នាទី នៅក្នងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែនាងមិនព្រម ចេះតែរើបំរះ ទើបមិនបានសម្រេច។ ម៉្យាងវិញទៀតឪពុកនាងប្រព្រឹត្តបែបនេះ ដោយសារម្តាយនាងមិននៅផ្ទះ គាត់ទៅធ្វើការរោងចក្រ នៅភ្នំពេញ ១ ឆ្នាំមកហើយ និងឆ្លៀតឪកាសយកស្រីកំណាន់ មកនៅផ្ទះជាមួយរយៈពេល១ឆ្នាំមកដែរ។ ហើយទង្វើដែលគាត់ប្រព្រឹត្ត គឺគាត់បិតទ្វារផ្ទះមុខជិតមិនឲ្យជាប់ Camera សុវត្ថិភាព ហើយស្រីកំណាន់គាត់ ក៏មិនដឹងដែរ ពីព្រោះគាត់ទៅក្រៅផ្ទះបាត់។ ហើយរឿងនេះ នាងមិនហ៊ានប្រាប់ម្តាយទេខ្លាចខ្មាស់ម្តាយ តែក្រោយមកម្តាយនាងបានទាស់គ្នា ជាមួយស្រីកំណាន់ឪពុក គាត់ជេរដៀលគ្នា តាមឆាត Messenger ហើយប្រាប់ថា នាងបើកដៃឲ្យឪពុកចាប់ដោះលេង ម្តាយនាងដូច្នេះ ក៏ឡើងមកសៀមរាប នាំមកដាក់ពាក្យបណ្តឹង។

នៅចំពោះមុខ សមត្ថកិច្ចយើង ជនសង្យ័យ មិនព្រមសារភាពឡើយ ។តែក្នុងករណីនេះ មានសាក្សីម្នាក់ ឈ្មោះឡ គ ល ភេទស្រី អាយុ ១១ឆ្នាំ ត្រូវជាកូន ជនសង្ស័យបង្កើត បានឃើញឪពុកបានចាប់ដោះបងស្រី របស់ខ្លួន ដោយផ្ទាល់ភ្នែក ហើយទៅនិយាយប្រាប់ ស្រីកំណាន់ របស់ឪពុកខ្លួន។

យោងតាមពាក្យបណ្ដឹង ដឹងការរៀបរាប់របស់ជនរងគ្រោះ ព្រមទាំងសាក្សី ជនសង្ស័យ ត្រូវបាននគរបាលនគរបាលខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង និងត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនហើយ នាថ្ងៃទី២២ខែតុលា ឆ្នាំ២០២៦នេះ។

សូមជម្រាបថាជនសង្ស័យត្រូវបានចៅក្រមនៃសាលាដំបូងខេត្តសៀមរាបបានចេញដីកាសម្រេចឃុំខ្លួនហើយនៅថ្ងៃនេះ។

សូមបញ្ជាក់ផងដែរថាប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕SRP

Like 198
Comment 0
Share ចែកចាយ
Views 37.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២៦

បញ្ចប់វិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា នៅប្រាសាទបាយ័ន

ដើម្បីដោះស្រាយបញ្ហាវិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា នៅប្រាសាទបាយ័ន ប្រកបដោយសន្តិវិធី និងរក្សាបាននូវទំនាក់ទំនងល្អរវាងអ្នកបម្រើសេវាកម្មទេសចរណ៍ និងស្ថាប័នគ្រប់គ្រងតំបន់បេតិកភណ្ឌ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញភាគីទាំងពីរមកជួបពិភាក្សា និងសម្របសម្រួលដោះស្រាយនៅអង្គភាពនគរបាលទេសចរណ៍។

យោងតាមគេហទំព័រផ្លូវការ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងទៀតថា តាមរយៈកិច្ចពិភាក្សា និងការសម្របសម្រួលប្រកបដោយស្មារតីស្ថាបនាភាគីទាំងពីរ បានបង្ហាញពីការយោគយល់គ្នា និងទទួលស្គាល់ថា បញ្ហាដែលបានកើតឡើង គឺបណ្ដាលមកពីការយល់ច្រឡំរៀងៗខ្លួន។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពផ្សះផ្សា សុំទោសគ្នាទៅវិញទៅមក និងបញ្ចប់វិវាទដោយសន្តិវិធី ក្នុងស្មារតីសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក។

ក្នុងឱកាសនេះ មន្ទីរទេសចរណ៍ខេត្ត សូមអំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ បុគ្គលិកបម្រើការងារនៅតាមគោលដៅទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការ គោរពតួនាទី និងភារកិច្ចគ្នាទៅវិញទៅមក ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការសម្របសម្រួលដោយសន្តិវិធី ជាពិសេស សូមប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ ពិចារណាឱ្យបានហ្មត់ចត់មុននឹងផ្សព្វផ្សាយព័ត៌មាន រូបភាព ឬវីដេអូ ដែលអាចបង្កឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយសបុគ្គល ស្ថាប័ន និងរូបភាពវិស័យទេសចរណ៍។

ក្នុងនាមមន្ទីរទេសចរណ៍ខេត្តសៀមរាប សូមថ្លែងអំណរគុណចំពោះភាគីទាំងពីរ ដែលបានបង្ហាញនូវស្មារតីយោគយល់ អធ្យាស្រ័យ និងឯកភាពគ្នាក្នុងការបញ្ចប់វិវាទដោយសន្តិវិធី ដើម្បីរួមគ្នាថែរក្សាកិត្តិយស សណ្ដាប់ធ្នាប់ និងរូបភាពល្អនៃគោលដៅទេសចរណ៍សៀមរាប-អង្គរ។

សូមបញ្ជាក់ថា វិវាទនេះ កើតឡើងរវាងមគ្គុទ្ទេសក៍ទេសចរណ៍ លោក ហៀក សេងហួត និងបុគ្គលិកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦កន្លងទៅនេះ នៅបរិវេណប្រាសាទបាយ័ន និងមានការផ្សព្វផ្សាយវីដេអូតាមបណ្ដាញសង្គម TikTok ដែលបង្កឱ្យមានការយល់ច្រឡំ និងការបញ្ចេញមតិផ្សេងៗពីសាធារណជន៕SRP

អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 198
Comment 0
Share ចែកចាយ
Views 12.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២៦

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប

ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងលេខាធិការដ្ឋានអាស៊ាន នៅថ្ងៃទី 20 ខែតុលា បានរៀបចំបើកជាផ្លូវការកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ានលើកទី១៧ (THE SEVENTEENTH ASEAN SENIOR OFFICIALS MEETING ON SPORTS – SOMS-17) និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដោយមានការចូលរួមពីប្រតិភូឧត្តមមន្រ្តីកីឡានៃបណ្តាប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំងអស់ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកីឡាក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំឧត្តមមន្រ្តីកីឡា អាស៊ានលើកទី១៧ គឺជាវេទិកាដ៏សំខាន់សម្រាប់ពិនិត្យវឌ្ឍនភាពការងារកន្លងមក កំណត់អាទិភាព និងទិសដៅយុទ្ធសាស្ត្ររួម ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាអាស៊ានឱ្យដែលឆ្លើយតបទៅនឹងបរិបទ និងតម្រូវការនាពេលអនាគត។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំកម្ពុជា បានលើកឡើងថា កម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យលើវិទ្យាសាស្ត្រកីឡា ការគ្រប់គ្រងកីឡា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិក។ ជាមួយគ្នានេះដែរផង កម្ពុជាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់កីឡាកម្រិតខ្ពស់ ឧស្សាហកម្មកីឡា និងបូរណភាពកីឡា កីឡាស្អាតស្អំ និងកីឡាបរិយាបន្ន ព្រមទាំងការជំរុញគោលការណ៍ «កីឡាសម្រាប់ទាំងអស់គ្នា» ដោយធានាការចូលរួមរបស់ស្ត្រី ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ ដើម្បីលើកកម្ពស់សុខភាព និងភាពសកម្មនៅក្នុងសហគមន៍អាស៊ាន។

កិច្ចប្រជុំនេះរយ:ពេលបីថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នឹងបន្តពិភាក្សាពីសមិទ្ធផលនៃការសម្រេចរបស់កិច្ចប្រជុំ SOMS-16 និង AMMS-8 ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែតុលា ឆ្នាំ២០២៥ ជាពិសេសការវាយតម្លៃផែនការការងារកីឡាអាស៊ានឆ្នាំ២០២១-២០២៥ និងការអនុម័តផែនការការងារកីឡាអាស៊ាន ឆ្នាំ២០២៦-២០៣០។ នៅក្នុងផែនការការងារកីឡាអាស៊ាននេះ បានកំណត់វិស័យកីឡាជាកត្តាជំរុញអន្តរវិស័យសម្រាប់សន្តិភាព សុខភាព បរិយាបន្ន ការអប់រំ អត្តសញ្ញាណវប្បធម៌ និងកំណើន សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

ជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន តាមរយៈការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នាពេលអនាគត រួមមាន ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ាន ឆ្នាំ២០៣១ ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសសមាជិកអាស៊ានបន្តផ្តល់កិច្ចសហការ និងការគាំទ្រដើម្បីធានាភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងនេះ៕SRP

អត្ថបទ៖ លោក យូ វង្ស
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 3.1K
Sponsored
Older posts
Page1 Page2 … Page695 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប្រវត្តិសិក្សាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ឧត្តមសេនីយ៍ត្រី សៀ ទីន ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី ប្រវត្តិសិក្សាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ឧត្តមសេនីយ៍ត្រី សៀ ទីន ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី ចុះផ្សាយថ្ងៃទី ២៨ តុលា ២០២៦
អភិបាលខេត្តបាត់ដំបង ស្នើភាគីហ្វីលីពីនជួយជំរុញ វិនិយោគិន ទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ អភិបាលខេត្តបាត់ដំបង ស្នើភាគីហ្វីលីពីនជួយជំរុញ វិនិយោគិន ទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ ចុះផ្សាយថ្ងៃទី ២៧ តុលា ២០២៦
ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពនិងស្ថិរភាពសង្គម ជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែលយើងត្រូវរួមគ្នាថែរក្សានិងការពារ ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពនិងស្ថិរភាពសង្គម ជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែលយើងត្រូវរួមគ្នាថែរក្សានិងការពារ ចុះផ្សាយថ្ងៃទី ២៧ តុលា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×