ព័ត៌មានទាន់ហេតុការណ៍ :

ព្រឹកនេះ មេដឹកនាំកម្ពុជា ចុះចែកអំណោយ ជូនពលរដ្ឋ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ

អាជ្ញាធរខេត្ត ថ្លែងអរគុណដល់ពលរដ្ឋ នៅត្រើយខាងលិច ស្ទឹងសៀមរាប ដែលបានស្ម័គ្រចិត្ត រុះរើសំណង់ លេីដីចំណីផ្លូវ

សប្បុរសជន៤រូប នាំគ្នាឧបត្ថម្ភ អង្ករនិងថវិការ ដល់ស្រុកប្រាសាទបាគង ដើម្បីជួយដល់គ្រួសារពលរដ្ឋ រងដោយគ្រោះទឹកជំនន់

ពលរដ្ឋ ក្នុងខេត្តសៀមរាប ពីរនាក់ បានលង់ទឹកស្លាប់

ពលរដ្ឋជាង៥០គ្រួសារ ក្នុងឃុំរុនតាឯក ទទួលបានអំណោយអង្ករ ពីក្រុមហ៊ុនបុរីកុមារមាស ឯ.ក

រកឃើញ ត្រីងៀតបបែល និងពពុះសណ្ដែក មានសារធាតុគីមី នៅផ្សារវាលយន្ត

គ្រោះទឹកជំនន់ មានអ្នកស្លាប់កើនឡើងដល់២៥នាក់

មេបញ្ជាអាវុធហត្ថខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះ ដោយទឹកជំនន់ ជាង១០០គ្រួសារ

អាជ្ញាធរខេត្តកំពង់ចាម ប្រាប់ឲ្យ ក្រុមជំនាញ ប្រឆាំងអំពើជួញដូរមនុស្ស រួមគ្នា បញ្ចេញសមត្ថភាព របស់ខ្លួន

រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅ នៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូចនិងមធ្យមនៅកម្ពុជា

ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ៨:២៤ ព្រឹក

ចំការមេពូជឈើគ្រញូងក្រៅពីដើមឈើគ្រញូងធំៗនៅមានផ្កាព្រៃសត្វព្រៃជាច្រើនប្រភេទសម្រាប់អ្នកចូលចិត្តទស្សនាព្រៃធម្មជាតិ

ខេត្តសៀមរាប៖លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកទទួលខុសត្រូវការពារតំបន់ចំការ
ព្រៃមេពូជឈើគ្រញូង បានឱ្យដឹងថាចំការព្រៃមេពូជឈើគ្រញូងដែលមានទំហំ១.៨៨៨ហិកតា មានទីតាំងស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់លំហែកាយធម្មជាតិ ព្រោះនៅទីនេះមានធនធានដ៏សម្បូរបែប ដូចជា ៖ មានសត្វព្រៃជាច្រើនប្រភេទ ដើមឈើគ្រញូងធំៗ និងផ្កាព្រៃជាច្រើនប្រភេទ រីកទៅតាមរដូវកាល ដែលមានភាពបៃតងស្រស់ស្អាតខ្យល់បរិសុទ្ធ ដែលឥឡូវនេះ នៅក្នុងចំការមេពូជឈើគ្រញូង កំពុងតែមានផ្កាព្រៃជាច្រើនរីកស្គុះស្គាយ ដូចជាផ្កាទឹកដោះ ផ្កាចកអណ្តើក និងផ្កាព្រៃជាច្រើនទៀត ដែលមិនទាន់ស្គាល់ឈ្មោះ និងអាចទស្សនាសត្វព្រៃ ជាពិសេសអាចប្រលែងលេងជាមួយហ្វូងមេអំបៅបានទៀតផង។

លោកសេង លន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះលោកកំពុងតែរៀបចំវង្វង់ទស្សនាធនធានធម្មជាតិដ៏សម្បូបែបនៅក្នុងតំបន់នេះ ដូចជាវង្វង់ទស្សនាសម្រាប់អ្នកជិះរថយន្ត សម្រាប់អ្នកជិះកង់ និងសម្រាប់អ្នកដើរថ្មើជើង ដោយអ្នកដែលមកកម្សាន្តនៅក្នុងចំការមេពូជឈើគ្រញូងនេះ អាចយកអាហារផ្ទាល់ខ្លួនមកបរិភោគក្រោមម្លប់ឈើដ៏ត្រជាក់ក្នុងព្រៃនេះបានផងដែរ ។

បើតាម លោក សេង លន ក្រៅពីនេះ បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅតំបន់នេះ ដែលមានបំណងចង់ចូលរួមការពារព្រៃឈើ អាចចូលរួមដាំកូនឈើជាលក្ខណៈគ្រួសារក៏បាន ជាក្រុមក៏បានដែរ ដែលឥឡូវនេះនៅទីនេះមានកូនឈើគ្រញូង និងឈើប្រណិតមួយចំនួន ត្រូវបានភ្ញៀវទេសចរ ថ្នាក់ដឹកនំា និងប្រជាពលរដ្ឋដាំនៅក្នុងចម្ការពូជមានចំនួន០៥ហិកតាហើយ និងមានដើមឈើខ្លះបានធំៗស្អាត ដែលអាចអោយភ្ញៀវទេសចរមកទស្សនាប្រភេទឈើប្រណិតៗនេះបាន ព្រោះថា ប្រភេទឈើប្រណិតៗបែបនេះ នៅតំបន់ផ្សេងមិនសូវមានច្រើនដូចនៅទីនេះទេ៕SRP

Read Previous

លោកអ៊ុន ចាន់ដា នាំយកអំណោយ កាកបាទក្រហម ចែកជូនពលរដ្ឋ​៦០គ្រួសារ​

Read Next

ផ្លូវជាច្រើនខ្សែ ក្នុងខេត្តសៀមរាប មានលក្ខណៈ ស្អាតល្អប្រសើរ