ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម ចុះ​ដោះស្រាយ​បញ្ហា​​វិវាទ​ដី នៅតំបន់មេទឹកសារាយ

ប្រជាពលរដ្ឋ១២៧គ្រូសារ នៅក្នុងស្រុកបន្ទាយស្រី សុំអោយអាជ្ញាធរខេត្តសៀមរាប ពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដី ដល់ពួកគាត់

លោកស្រី ខាត់ ចាន់ដាលីស ថាធ្វើរបាំងដែកនៅក្នុងព្រំដីខ្លួនឯងសោះ បែជាមានអ្នកប្រតិកម្មទៅវិញ

ពលរដ្ឋគ្រោងនាំគ្នាទៅផ្ទះ សម្ដេច សខេង ឲ្យជួយសង្គ្រោះដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់ ក្រោយមានក្រុមហ៊ុនឈូសឆាយរំលោភយក

ព្រមានម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាបដែលគ្មានច្បាប់អនុញ្ញាត

ប្រទះឃើញ យុវជនម្នាក់ ចងកសម្លាប់ខ្លួន នៅក្នុងស្រុកបន្ទាយស្រី

ប៉ូលិសសេដ្ឋកិច្ច ខេត្តសៀមរាប ចាប់គ្រឿងក្នុងជ្រូកអត់ពន្ធ១៣៦គីឡូ

នៅបន្ទប់ជួលជាមួយគ្នាសោះ ហ៊ានលួចម៉ូតូ ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួន

មេអាវុធហត្ថខេត្តសៀមរាបថាមិនមានករណីបាញ់បោះនោះទេតែជាការរាលកៃប៉ុណ្ណោះ

ជនបែកថ្នាំម្នាក់វាយអ្នកលក់ផ្លែឈើ២នាក់ប្តីប្រពន្ធ ស្ទើស្លាប់ដោយសារហាមឃាត់ មិនអោយវាយកម្ទេចទូ ATM

ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១១:៤០ ល្ងាច

ក្រុមហ៊ុន​ហេងហ៊ី​គ្រុប​ ឧបត្ថម្ភ ម៉ាស ០២ម៉ឺន ដល់ រដ្ឋបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ក្រុមហ៊ុន​ហេងហ៊ី​គ្រុប​
នៅព្រឹកមិញនេះបាន​ឧបត្ថម្ភ​ម៉ាស​ចំនួន​២ម៉ឺន​ម៉ាស ដល់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់​បម្រើ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​សម្រាប់​ធ្វើការ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មក​លម្ហែ​កាយ​កម្សាន្ត​ នៅ​សួន​ស្មៅ​មុខ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​ការ​ណែនាំ​របស់​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រោយ​ពីមានការព្យាបាលអ្នកជម្ងឺកូវីដ-១៩​ ជាសះស្បើយ នៅកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និង​បាត់បង់​ការ​ប្រុងប្រយ័ត្នចំពោះ ជម្ងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ មីនីម៉ាត និងចំណតរថយន្តមួយចំនួនខ្វះការប្រុងប្រយ័ត្ន​ ទាំងម្ចាស់ភោជនីយដ្ឋាន អាជីវករ ម្ចាស់រថយន្ត និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឡេីយ។ ដូច្នេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ-១៩​ ឲ្យ​កាន់តែ មានប្រសិទ្ធភាព​ខ្ពស់​ថែមទៀតនោះ រដ្ឋបាលខេត្តកំពង់ចាម សូម​អំពាវនាវ​ដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន គណៈអាជីវករ ម្ចាស់មីនីម៉ាត ម្ចាស់ម៉ាត ម្ចាស់ចំណតរថយន្តក្រុង ចំណតរថយន្ត ម្ចាស់រថយន្តឈ្នួល ទាំងអស់ ត្រូវ​បន្ត​ការ​ប្រុងប្រយ័ត្ន​​ និង​គោរពឲ្យ​បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩៕SRP

Read Previous

ក្រុមកសិករ នាំគ្នាបិទប្រឡាយ យកទឹកបញ្ចូលស្រែ សង្គ្រោះស្រូវ ជាច្រើនហិកតា តែសហគមន៍បឹងពារាំង មិនអនុញាត

Read Next

គ្រឿងក្នុងជ្រូកជាង៩០០គីឡូត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំដុតកំទេចចោល