ព័ត៌មានទាន់ហេតុការណ៍ :

នគរបាលសង្កាត់ជ្រាវ ឃាត់ខ្លួន បុរស០២នាក់ ករណីគ្រឿងញៀន

តុលាការខេត្តសៀមរាប សម្រេចប្រកាសសាលក្រម នៅថ្ងៃទី១៧ខែមិថុនា រឿងក្តី ទារសំណង១២០ម៉ឺនដុល្លារ

បុរសម្នាក់ ផឹកស្រារាល់ថ្ងៃ ដេកស្លាប់

ស្នងការខេត្តប៉ៃលិន ផ្តាំផ្ញើដល់នគរបាលក្របខណ្ឌ័ថ្មី ឲ្យខិតខំហ្វឹកហាត់ សិក្សារៀនសូត្រ ដកបទពិសោធន៍ សំរាប់ជាទុន ក្នុងការអនុវត្តន៍ ការងារជូនអង្គភាព

សម្ដេច ស ខេង អញ្ជើញប្រកាស ផ្សព្វផ្សាយ ដាក់ឱ្យដំណើរការ មន្ទីរសុខាភិបាល រាជធានីខេត្ត

នគរបាលខេត្តប៉ៃលិន៧៥នាក់ ត្រូវបាន ​ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង

លោកទៀ សីហា បានស្នើឲ្យវិស័យឯកជន ចូលរួមជាមួយ អាជ្ញាធរ ក្នុងការស្តារ វិស័យទេសចរណ៍ ឡើងវិញ

ចោរថ្លើមធំ ហ៊ានចូលលួចម៉ូតូ របស់មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ដល់កន្លែងធ្វើការតែម្ដង

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សាងសង់បាន៨៧,៥% គ្រោងបញ្ចប់ ក្នុងខែមីនាឆ្នាំ២០២១

អាជ្ញាធរខេត្ត៖ ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនឹងទាក់ទាញភ្ញៀវទេសចរបានប្រមាណជាង៩លាននាក់

ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ៤:៣៤ ព្រឹក

សម្ដេច ហ៊ុន សែន និងភរិយា សូមអបអរសាទរ សាសនិកឥស្លាម ដែលបានបញ្ចប់ នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែនបានលើកឡើងថាក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភព លោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ​ និង អារម្មណ៍ជ្រះថ្លា​ ហើយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី​ នៅថ្ងៃអាទិត្យ ទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា​ ឆ្នាំ២០២០ ។

សម្ដេចបានបន្តថាខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង គណបក្ស ប្រជាជនកម្ពុជា តាំងពីដើម តរៀងមក ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនាៗ របស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះដែរ ក្នុងនាមនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថាខ្ញុំក៏សូមអំពាវនាវ​ឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល​ ក្នុងការការពារពីជំងឺកូវីដ-១៩នេះ​ ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ​អស់​ ១២២ នាក់កន្លងមក ហើយទើបមាន នាំចូល មកថ្មីពីរ នាក់ក៏ដោយ ដែលគិតត្រឹមថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៍កាចសាហាវនេះ នោះឡើយ ។
ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់​ ទទួលបាននូវសេចក្កីសុខ​ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល​ ក្ដីមេត្តាករុណា និង អាណិត ស្រឡាញ់​ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានប្រតិបត្តិកុំបីអាក់ខានឡើយ ៕SRP

Read Previous

ប្រមុខដឹកនាំកម្ពុជា អំពាវនាវដល់ បងប្អូន ជនរួមជាតិ មានការប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកូវីដ-១៩

Read Next

លោកអ៊ុន ចាន់ដា នាំយកអំណោយកាកបាទក្រហម ចែក​ជូន​ពលរដ្ឋ​៦៩គ្រួសារ នៅ​ស្រុក​ស្រីសន្ធរ​​