ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេចហ៊ុន សែន ចេញអនុក្រឹត្យ បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក សៀនសុវណ្ណា

ក្រុមមន្ត្រីចុះបិទ ស្ថានីយ៍ប្រេង.ឧស្ម័នឥន្ធនៈ ១០ទីតាំង ក្នុងក្រុងសៀមរាប

ប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ ត្រូវបានប្រកាសប្ដូរដាក់អ្នកថ្មី

រថយន្តសាំងយ៉ុងបុកនិស្សិតស្រី ម្នាក់ អូសជាង១០០ម៉ែត បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ

ក្មេងអាយុ០៨ឆ្នាំ ចង.កលែង បណ្តាលអោយស្លាប់មែនទែន នៅភូមិដូនស្វា ខេត្តសៀមរាប

លោក​​អ៊ុន​ ចាន់ដា​ បានអះអាង​ថា​ ខេត្ត​កំពង់ចាម​ ត្រូវការប្រេីប្រាស់កញ្ចប់ថវិកាជាង២លាន$ ដេីម្បី​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ ក្រីក្រកម្រិត១-កម្រិត២

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃ ចំនួន២វត្តនៅកោះទទ្ទឹម

អភិបាលក្រុងសៀមរាប ចុះរកដំណោះស្រាយ ករណីវិវាទបើកផ្លូវ នៅភូមិបន្ទាយចាស់ ជូនពលរដ្ឋ

នគរបាល ជាង៤០០នាក់ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​

ស្នងការខេត្តកំពង់ធំថា មុខសញ្ញា កាប់បុរសនគរបាលចរាចរណ៍ ស្ត្រីរូបនោះ អតីតជានារីខារ៉ាអូខេ មិនមែនជា នគរបាលនោះទេ

ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ១១:៥១ ល្ងាច
ភោជនីយដ្ឋាន ធូ.ប៊ី.ស៊ី - 2BC Restaurant

សម្ដេចហ៊ុន សែន បង្ហោះរូបថត ជាមួយក្រុមគ្រួសារ និងរំលឹកដល់ពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកូវីដ១៩

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន បានបង្ហោះរូបថត ជាមួយក្រុមគ្រួសារ និងរំលឹកដល់ពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា
សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩​ ដ៏កាចសាហាវ​ បេីទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។

យេីងមិនបានភ្លេចទេពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុនចាប់តាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសមានសុខសន្តិភាពនិងរីកចម្រេីនមកដល់សព្វថ្ងៃ។

សុំអរគុណអ្នកដែលបានបង្ហោះរូបខ្ញុំនិងក្រុមគ្រួសារ​ដែលបានរំលឹកពីជីវិតនឹងការតស៊ូរបស់ខ្ញុំក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិទម្រាំយេីងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយេីងមិនត្រូវបណោ្តយខ្លូនអោយរងគ្រោះថ្នាក់ដោយសារតែការធ្វេសប្រហែសនឹងការមេីលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ​១៩នោះទេ។

អរគុណបងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព​ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩​ នៅទូទាំងប្រទេស។ សូមជូនពរបប្អូនចៀសផុតពីជំងឺឆ្លងកូវីដ១៩​ ទាំងអស់គ្នា៕SRP

Read Previous

យីឌុបដឹកទំនិញ បានជាប់ផុង ទៅមុខលែងរួច នៅក្រុងសៀមរាប

Read Next

លោកង៉ាន់ ភិរុណ ចុះចែកអំណោយ ជូនប្រជាពលរដ្ឋ៤៦១គ្រួសារ នៅឃុំឃុនរាម និងឃុំរំចេក