ព័ត៌មានទាន់ហេតុការណ៍ :

លោកមាស សុភា អញ្ជើញសម្ពោធ ស្ពានស្ទឹងស្តៅ នៅស្រុកសង្គមថ្មី

យុវជនម្នាក់លង់ទឹកស្រះស្លាប់ នៅភូមិក្របៅខេត្តសៀមរាប

សេចក្ដីសម្រេចបញ្ចប់ ទីប្រឹក្សា របស់អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្ដិ៍

អភិបាលខេត្តសៀមរាប ប្រគេនទៀនវស្សាចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប និងស្រុកអង្គរធំ

ភរិយាអភិបាលខេត្តកំពង់ចាម ប្រគេនទៀនចំណាំព្រះវស្សានៅវត្តខែលជ័យនិងវត្តស្វាយទាប

ថ្ងៃនេះ សម្ពោធស្ពានស្ទឹងស្ដៅ ទៅផ្ទះលោកបេន

នាយករដ្ឋមន្ត្រី៖ ជនឆ្លៀតឱកាស ពីការបែងចែកនឹងទទួលដីធ្លី នឹងត្រូវមានទោស

អភិបាលខេត្តសៀមរាប៖ ករណីពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរើចេញវិញហើយ

ក្រុមការងារCPP ចុះជួយស្រុកបន្ទាយស្រី ប្រគេនទៀនវស្សា ដល់ព្រះសង្ឃ ចំនួន១០វត្ត

សម្តេច​​ហ៊ុន​ សែន​​ ផ្ដល់ចំណងដៃ ស្ពានបេតុងមួយខ្សែ ជូនពលរដ្ឋ​ នៅស្រុកស្ទឹងត្រង់

ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ៦:៣០ ព្រឹក

លោកទៀ សីហា បានស្នើឲ្យវិស័យឯកជន ចូលរួមជាមួយ អាជ្ញាធរ ក្នុងការស្តារ វិស័យទេសចរណ៍ ឡើងវិញ

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាល​ខេត្តបានស្នើឲ្យវិស័យឯកជន ចូលរួមជាមួយ អាជ្ញាធរ ក្នុងការស្តារ វិស័យទេសចរណ៍ នៅខេត្តសៀមរាប
ឡើងវិញ។
ការថ្លែងយ៉ាងដូច្នេះនាថ្ងៃទី០២ខែមិថុនាម្សិលមិញនៅសាលាខេត្តសៀមរាបក្នុងពេលលោកបានអនុញ្ញាតឲ្យប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយលោក ឡាយ គីមសួរ ប្រធានសមាគម សហគ្រិនវ័យក្មេង កម្ពុជា សាខាខេត្តសៀមរាប ចូលជួបពិភាក្សា ការងារស្តារឡើងវិញ លើវិស័យទេសចរណ៍ ក្នុងពេលដែលនៅលើពិភពលោក បានកំពុងជួបវិបត្តិជម្ងឺកូវីដ១៩។ក្នុងជំនួបនេះលោកទៀ សីហា បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សមាគមសហគ្រិនវ័យ ក្មេងកម្ពុជា សាខាខេត្តសៀមរាបដែលបានលើកឡើង ក្នុងគោលបំណងរួមគ្នាស្តារឡើងវិញក្នុងវិស័យទេសចរណ៍ និងបង្កើនការជម្រុញវិស័យ កសិទេសចរណ៍នៅតាមបណ្តាភូមិ ស្រុកក្នុងខេត្តសៀមរាប។
លោកបានបន្តថា រាល់គំនិត ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា លើកឡើងនេះ គឺស្ថិតនៅក្នុងគម្រោងរបស់ខេត្ត ដែលបានដាក់ទៅក្រសួង ក្នុង គោលដៅអភិវឌ្ឍន៍ខេត្ត។ ម៉្យាងទៀតក្នុងឱកាសដែលភ្ញៀវកំពុងធ្លាក់ចុះ និងជួបនូវវិបត្តិកូវីដ១៩ អាជ្ញាធរខេត្ត បាន កំពុងធ្វើការស្តារឡើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និងជនបទ ព្រមទាំងធ្វើការជម្រុញដល់គ្រប់បណ្តាក្រុង ស្រុក ក្នុងការបង្កើតនូវតំបន់ទេសចរណ៍ធម្មជាតិក្នុងសហគមន៍របស់ខ្លួន ដើមី្បលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។
លោកក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដោយបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល បានធ្វើការរឹតបន្តឹងក្នុងការអនុវត្តប្រយុទ្ធប្រឆាំងនឹង រលកទី២នៃជម្ងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលនៅក្នុងសហគមន៍ ។ ដោយកត្តានេះហើយ អាជ្ញាធរខេត្ត បានកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅតាមភោជនីយដ្ឋាន តើគ្រប់ម្ចាស់ភោជនីយដ្ឋានទាំងនោះបានអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ អំពីគម្លាតសុវត្ថិភាព ក្នុងការការពារនូវជម្ងឺកូវិដ១៩នេះ។
លោកបានបញ្ជាក់ផងដែរអំពីគម្រោងការជិះកង់ទេសចរណ៍ ដោយអាជ្ញាធរខេត្ត និងអាជ្ញាធរអប្សរា បានបង្កើតផ្លូវសម្រាប់ជិះកង់ ប្រកបទៅពណ៌បៃតងនៅក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប ។ សូមបញ្ជាក់ថាចំពោះរាល់បញ្ហាដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងទាំងនោះ អភិបាលខេត្តនឹងយកទៅធ្វើការពិភាក្សាជាមួយ ក្រសួងពាក់ព័ន្ធផងដែរ៕SRP

Read Previous

ចោរថ្លើមធំ ហ៊ានចូលលួចម៉ូតូ របស់មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ដល់កន្លែងធ្វើការតែម្ដង

Read Next

នគរបាលខេត្តប៉ៃលិន៧៥នាក់ ត្រូវបាន ​ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង