ព័ត៌មានទាន់ហេតុការណ៍ :

លោកមាស សុភា អញ្ជើញសម្ពោធ ស្ពានស្ទឹងស្តៅ នៅស្រុកសង្គមថ្មី

យុវជនម្នាក់លង់ទឹកស្រះស្លាប់ នៅភូមិក្របៅខេត្តសៀមរាប

សេចក្ដីសម្រេចបញ្ចប់ ទីប្រឹក្សា របស់អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្ដិ៍

អភិបាលខេត្តសៀមរាប ប្រគេនទៀនវស្សាចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប និងស្រុកអង្គរធំ

ភរិយាអភិបាលខេត្តកំពង់ចាម ប្រគេនទៀនចំណាំព្រះវស្សានៅវត្តខែលជ័យនិងវត្តស្វាយទាប

ថ្ងៃនេះ សម្ពោធស្ពានស្ទឹងស្ដៅ ទៅផ្ទះលោកបេន

នាយករដ្ឋមន្ត្រី៖ ជនឆ្លៀតឱកាស ពីការបែងចែកនឹងទទួលដីធ្លី នឹងត្រូវមានទោស

អភិបាលខេត្តសៀមរាប៖ ករណីពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរើចេញវិញហើយ

ក្រុមការងារCPP ចុះជួយស្រុកបន្ទាយស្រី ប្រគេនទៀនវស្សា ដល់ព្រះសង្ឃ ចំនួន១០វត្ត

សម្តេច​​ហ៊ុន​ សែន​​ ផ្ដល់ចំណងដៃ ស្ពានបេតុងមួយខ្សែ ជូនពលរដ្ឋ​ នៅស្រុកស្ទឹងត្រង់

ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ៦:៥៩ ព្រឹក

រថយន្តសាំយ៉ុងដឹកឈើ បុកម៉ូតូស្លាប់មនុស្សពីរនាក់នៅនឹងកន្លែងកើតហេតុ

ខេត្តព្រះវិហារ៖ មនុស្សពីរនាក់ជិះម៉ូតូឌុបគ្នា ត្រូវបានរថយន្តដឹកឈើបុកស្លាប់ភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់កើតឡើងនៅវេលាម៉ោង១១ និង៣៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦២នៅចំណុចខ្លោងទ្វារចូលវត្តដំបូកខ្មៅ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៣-១១៤ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បង្កឡើងដោយរថយន្តសាំយ៉ុងដឹកឈើគេចពន្ធពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2BA-5352

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ព្រះវិហារ 1A-5872

ជនរងគ្រោះទី១-ឈ្មោះ គង់ សំអូន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ជាអ្នកបើកម៉ូតូ

និងជនរងគ្រោះទី២-ឈ្មោះ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បណ្តាលឱ្យជនរងគ្រោះទាំងពីរនាក់ស្លាប់នៅចំណុចកើតហេតុ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូជនរងគ្រោះបានជិះឆ្លងផ្លូវពីកើតទៅលិចស្របពេលរថយន្តដឹកឈើខាងលើបើកលឿនពេកជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឱ្យជនរងគ្រោះខ្ទាតធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗតែម្ដង។

សូមបញ្ជាក់ថាការដឹកជញ្ជូនឈើនៅក្នុងខេត្តព្រះវិហារនៅតែបន្តកើតមានបើទោះបីអាជ្ញាធរខេត្តសមត្ថកិច្ចជំនាញបានកំពុងតែរឹតបន្ទឹងយ៉ាងណាក៏ដោយ៕SRP

Read Previous

សកម្មភាព ដឹកឈើប្រណិត ឆ្លងកាត់ ខេត្តសៀមរាប.កំពង់ធំ នៅតែបន្តកើតមាន

Read Next

សារលិខិត សម្តេចហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:លើកទី០៣