ព័ត៌មានទាន់ហេតុការណ៍ :

លោកមាស សុភា អញ្ជើញសម្ពោធ ស្ពានស្ទឹងស្តៅ នៅស្រុកសង្គមថ្មី

យុវជនម្នាក់លង់ទឹកស្រះស្លាប់ នៅភូមិក្របៅខេត្តសៀមរាប

សេចក្ដីសម្រេចបញ្ចប់ ទីប្រឹក្សា របស់អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្ដិ៍

អភិបាលខេត្តសៀមរាប ប្រគេនទៀនវស្សាចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប និងស្រុកអង្គរធំ

ភរិយាអភិបាលខេត្តកំពង់ចាម ប្រគេនទៀនចំណាំព្រះវស្សានៅវត្តខែលជ័យនិងវត្តស្វាយទាប

ថ្ងៃនេះ សម្ពោធស្ពានស្ទឹងស្ដៅ ទៅផ្ទះលោកបេន

នាយករដ្ឋមន្ត្រី៖ ជនឆ្លៀតឱកាស ពីការបែងចែកនឹងទទួលដីធ្លី នឹងត្រូវមានទោស

អភិបាលខេត្តសៀមរាប៖ ករណីពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរើចេញវិញហើយ

ក្រុមការងារCPP ចុះជួយស្រុកបន្ទាយស្រី ប្រគេនទៀនវស្សា ដល់ព្រះសង្ឃ ចំនួន១០វត្ត

សម្តេច​​ហ៊ុន​ សែន​​ ផ្ដល់ចំណងដៃ ស្ពានបេតុងមួយខ្សែ ជូនពលរដ្ឋ​ នៅស្រុកស្ទឹងត្រង់

ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ៦:០១ ព្រឹក

បុរសម្នាក់ បើកម៉ូតូដួលដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ នៅស្រុកក្រឡាញ់

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ បើកម៉ូតូដួលដោយខ្លួនឯង បណ្ដាលឲ្យស្លាប់។
ហេតុការណ៍បានកើតឡើងថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទីរសៀលនៅត្រង់ចំណុចផ្លូវកែងអក្សរតេ(T) លើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិ កំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។

លោកវរសេនីយ៍ឯក ជី បេងជនអធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ សៅ សុភាព ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរម៉ូតូ ម៉ាក ហុងដាវ៉េវ ពណ៌ឈាមជ្រូក បានបើកពីទិសខាងកើតមកទិសខាងលិច ហើយបានរ៉េធ្លាក់កន្លងផ្លូវរួចដួលខ្លួនឯង តែម្តង។ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តមកមន្ទីពេទ្យបង្អែកស្រុកប៉ុន្តែដោយសភាពមិនស្រួល ក្រុមគ្រួសារក៏បានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យបង្អែកខេត្ត តែពេលទៅដល់ស្រុកពួក បានដាច់ខ្យល់ស្លាប់ ក៏ដឹកត្រឡប់មកគេហដ្ឋានវិញ៕SRP

Read Previous

បុរសជប៉ុនម្នាក់បានស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប

Read Next

ថ្នាក់ដឹកនាំខេត្តសៀមរាបចូលរួមថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជា