ព័ត៌មានទាន់ហេតុការណ៍ :

លោកមាស សុភា អញ្ជើញសម្ពោធ ស្ពានស្ទឹងស្តៅ នៅស្រុកសង្គមថ្មី

យុវជនម្នាក់លង់ទឹកស្រះស្លាប់ នៅភូមិក្របៅខេត្តសៀមរាប

សេចក្ដីសម្រេចបញ្ចប់ ទីប្រឹក្សា របស់អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្ដិ៍

អភិបាលខេត្តសៀមរាប ប្រគេនទៀនវស្សាចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប និងស្រុកអង្គរធំ

ភរិយាអភិបាលខេត្តកំពង់ចាម ប្រគេនទៀនចំណាំព្រះវស្សានៅវត្តខែលជ័យនិងវត្តស្វាយទាប

ថ្ងៃនេះ សម្ពោធស្ពានស្ទឹងស្ដៅ ទៅផ្ទះលោកបេន

នាយករដ្ឋមន្ត្រី៖ ជនឆ្លៀតឱកាស ពីការបែងចែកនឹងទទួលដីធ្លី នឹងត្រូវមានទោស

អភិបាលខេត្តសៀមរាប៖ ករណីពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរើចេញវិញហើយ

ក្រុមការងារCPP ចុះជួយស្រុកបន្ទាយស្រី ប្រគេនទៀនវស្សា ដល់ព្រះសង្ឃ ចំនួន១០វត្ត

សម្តេច​​ហ៊ុន​ សែន​​ ផ្ដល់ចំណងដៃ ស្ពានបេតុងមួយខ្សែ ជូនពលរដ្ឋ​ នៅស្រុកស្ទឹងត្រង់

ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ៥:៣៥ ព្រឹក

រថយន្តពីរគ្រឿងព្រលះគ្នាបណ្ដាលឲ្យស្លាប់តៃកុងម្នាក់និងរបួសធ្ងន់២នាក់

ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តធុនធំដឹកទំនិញនិង រថយន្តដឹកឥដ្ឋបុកគ្នាបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសពីរនាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយ ថ្លឹងរថយន្តកូនដំរី  ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះអ្នកបើករថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ ស្លាប់នៅកន្លែងមានឈ្មោះ ផៃ ភេទប្រុស អាយុប្រហែលជិត៣៩ឆ្នាំ និងអ្នករួមដំណើរចំនួន ០២នាក់ រងរបួសធ្ងន់ មានឈ្មោះ ឈ្មោះ ឡម អៀង ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ ប្រុស អាយុ៣១ឆ្នាំ ភេទប្រុស អ្នកទាំង៣នាក់ខាងលើ រស់នៅ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា តាមការស្រាវជ្រាវ នៅមុនពេលកើតហេតុរថយន្តកូរ៉េកែច្នៃដឹកឥដ្ឋពេញបានបើកពីខាងកើតទៅលិច ពេលបើកដល់កន្លែងកើតហេតុចំណុចស្ថានីយថ្លឹងរថយន្តកូនដំរី រថយន្តធុនធំ ម៉ាកហីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D -3939 បើកចេញពីស្ថានីយ៍ថ្លឹងរថយន្តរួចបានបត់ទៅលិចមិនបានមើលឆ្វេងស្តាំ បណ្តាលឲ្យបើកទៅបុកថយន្តកូរ៉េច្នៃដឹកឥដ្ឋបុកពេញទំហឹង។ចំណែកអ្នកបើករថយន្តធុនធំក្រោយពីបង្កហេតុ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់។

ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ត្រូវបានកម្លាំងនគរបាលហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដឹកយកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថាគ្រោះថ្នាក់នេះមូលហេតុបណ្តាលមកពីរថយន្តធុនធំក្រោយពីធ្វើការថ្លឹងរួចហើយបើកចេញពីស្ថានីយ៍ថ្លឹងបត់ប្តូរទិសមិនគោរពសិទ្ធអាទិភាព ចំណែរថយន្តកូរ៉េដឹកឥដ្ឋបើកលឿនពេលជួបហេតុការណ៍ស្លន់បាត់ស្មារតីមិនបានជាន់ហ្រ្វាំង។

ក្រោយពីកើតហេតុថយន្តខូចធ្ងន់ទាំង ២គ្រឿង ត្រូវបាននគរបាលនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បី រងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកសពបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Read Previous

ក្មេងអាយុ០៨ឆ្នាំម្នាក់ ទៅឃ្វាលគោ ដើររអិលធ្លាក់ចូលទឹក បណ្ដាលឲ្យលង់ស្លាប់

Read Next

ស្ត្រីម្នាក់លង់ទឹកស្លាប់ នៅស្រុកប្រាសាទបាគង សមត្ថកិច្ចសង្ស័យថាបណ្ដាលមកពីជំងឺប្រចាំកាយ ស្កន្ទជាន់