ព័ត៌មានទាន់ហេតុការណ៍ :

លោកមាស សុភា អញ្ជើញសម្ពោធ ស្ពានស្ទឹងស្តៅ នៅស្រុកសង្គមថ្មី

យុវជនម្នាក់លង់ទឹកស្រះស្លាប់ នៅភូមិក្របៅខេត្តសៀមរាប

សេចក្ដីសម្រេចបញ្ចប់ ទីប្រឹក្សា របស់អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្ដិ៍

អភិបាលខេត្តសៀមរាប ប្រគេនទៀនវស្សាចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប និងស្រុកអង្គរធំ

ភរិយាអភិបាលខេត្តកំពង់ចាម ប្រគេនទៀនចំណាំព្រះវស្សានៅវត្តខែលជ័យនិងវត្តស្វាយទាប

ថ្ងៃនេះ សម្ពោធស្ពានស្ទឹងស្ដៅ ទៅផ្ទះលោកបេន

នាយករដ្ឋមន្ត្រី៖ ជនឆ្លៀតឱកាស ពីការបែងចែកនឹងទទួលដីធ្លី នឹងត្រូវមានទោស

អភិបាលខេត្តសៀមរាប៖ ករណីពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរើចេញវិញហើយ

ក្រុមការងារCPP ចុះជួយស្រុកបន្ទាយស្រី ប្រគេនទៀនវស្សា ដល់ព្រះសង្ឃ ចំនួន១០វត្ត

សម្តេច​​ហ៊ុន​ សែន​​ ផ្ដល់ចំណងដៃ ស្ពានបេតុងមួយខ្សែ ជូនពលរដ្ឋ​ នៅស្រុកស្ទឹងត្រង់

ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ៧:១៣ ព្រឹក

អាជ្ញាធរប្រកាសថា បេីកផ្លូវ ១ខ្សែ​ ចាប់ពីផ្លូវជាតិលេខ៦​ ចំណុចពេទ្យធ្មេញសៀមរាប​ ដល់ផ្លូវ៧មករា​

ខេត្តសៀមរាប៖អាជ្ញាធរបានប្រកាសថារដ្ឋបាលខេត្ត​នឹងរៀបចំបេីកផ្លូវ​ និងសាងសង់ផ្លូវបេតុង​ ១ខ្សែ​ ប្រវែង​ ១០៣០ម៉ែត្រ​ ចាប់ពីផ្លូវជាតិលេខ៦​ ចំណុចពេទ្យធ្មេញសៀមរាប​ ឆ្ពោះទៅប៉ែកខាងត្បូងរហូតដល់ផ្លូវ​ ៧មករា​ ស្ថិតក្នុងភូមិបន្ទាយចាស់​ សង្កាត់ស្លក្រាម​ និងភូមិវត្តបូព៌​ សង្កាត់សាលាកំរេីក​ ក្រុងសៀមរាប។

ដើម្បីឲ្យការអនុវត្តគម្រោងរៀបចំបើកផ្លូវ និងសាងសង់ផ្លូវបេតុងមួយខ្សែនេះប្រព្រឹត្តទៅដោយរលូនស្របតាមផែនការយុទ្ធសាស្ត្រ ស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប រដ្ឋបាលខេត្ត​ ស្នេីដល់បងប្អូនប្រជាពលរដ្ឋ​ និងសាធារណជនដែលមានសំណង់នៅលើផ្លូវនេះ​ ចូលរួមសហការរុះរេីសំណង់ដោយខ្លួនឯងក្នុងរយៈពេល 30ថ្ងៃ​ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។រដ្ឋបាលខេត្តសៀមរាប​ សង្ឃឹមយ៉ាងមុតមាំថា​ បងប្អូនប្រជាពលរដ្ឋ​ និងសាធារណជន​ មានការយោគយល់អធ្យាស្រ័យ​ និងចូលរួមសហការអនុវត្ត​ សេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព៕SRP

Read Previous

នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦

Read Next

អភិបាលខេត្តសៀមរាប ជំរុញអោយពលរដ្ឋ បង្កើនការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូល