ព័ត៌មានទាន់ហេតុការណ៍ :

លោកមាស សុភា អញ្ជើញសម្ពោធ ស្ពានស្ទឹងស្តៅ នៅស្រុកសង្គមថ្មី

យុវជនម្នាក់លង់ទឹកស្រះស្លាប់ នៅភូមិក្របៅខេត្តសៀមរាប

សេចក្ដីសម្រេចបញ្ចប់ ទីប្រឹក្សា របស់អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្ដិ៍

អភិបាលខេត្តសៀមរាប ប្រគេនទៀនវស្សាចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប និងស្រុកអង្គរធំ

ភរិយាអភិបាលខេត្តកំពង់ចាម ប្រគេនទៀនចំណាំព្រះវស្សានៅវត្តខែលជ័យនិងវត្តស្វាយទាប

ថ្ងៃនេះ សម្ពោធស្ពានស្ទឹងស្ដៅ ទៅផ្ទះលោកបេន

នាយករដ្ឋមន្ត្រី៖ ជនឆ្លៀតឱកាស ពីការបែងចែកនឹងទទួលដីធ្លី នឹងត្រូវមានទោស

អភិបាលខេត្តសៀមរាប៖ ករណីពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរើចេញវិញហើយ

ក្រុមការងារCPP ចុះជួយស្រុកបន្ទាយស្រី ប្រគេនទៀនវស្សា ដល់ព្រះសង្ឃ ចំនួន១០វត្ត

សម្តេច​​ហ៊ុន​ សែន​​ ផ្ដល់ចំណងដៃ ស្ពានបេតុងមួយខ្សែ ជូនពលរដ្ឋ​ នៅស្រុកស្ទឹងត្រង់

ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ៦:២២ ព្រឹក

គណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម ចូលជួបសម្ដែងការគួរសម លោក ហ៊ុន ណេង

ខេត្តកំពង់ចាម៖  លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នារសៀល​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ បានដឹកនាំគណៈកម្មាធិការសាខា ចូលជួបសម្តែងការគួរសម លោក​ ហ៊ុន ណេង ប្រធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅនឹងគេហដ្ឋានរបស់ លោក ហ៊ុន ណេង ផ្ទាល់ ។

នៅក្នុងពិធីសម្តែងការគួរសមនោះ លោក​ អ៊ុន ចាន់ដា បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីការខិតខំអនុវត្តសកម្មភាពចុះជួយប្រជាជនរងគ្រោះ និង ងាយរងគ្រោះ រយៈពេល ១ ឆមាស ដើមឆ្នាំ ២០២០ នេះ និង បានសុំអនុសាសន៍ណែនាំសម្រាប់ការអនុវត្តបន្ត ពីឯកឧត្តមប្រធានគណៈកិត្តិយសសាខា ។

លោក​ ហ៊ុន ណេង បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខា ពិសេសបានធ្វើការឆ្លើយតបទៅនឹងគ្រោះមហន្តរាយទាំងតូច ទាំងធំ ដែលបានកើតឡើង បានល្អ ។ ជាមួយគ្នានោះ លោកហ៊ុន ណេង បានផ្ដាំផ្ញើឲ្យគណៈកម្មាធិការសាខា ខិតខំបន្ថែមទៀត និង ត្រៀមបន្ថែមទៀតក្នុងការជួយប្រជាជនរងគ្រោះ និងងាយរងគ្រោះ ផ្អែកតាមគោលការណ៍កាកបាទក្រហមកម្ពុជា៕SRP

Read Previous

ម៉ែរួយ អគ្គនាយកក្រុមហ៊ុនរួយអ៊ីនហ្វីនីធី ធ្វើកម្មវិធីរៃអង្គាសដល់ មន្ទីរពេទ្យកុមារអង្គរ ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩

Read Next

ជនជាតិបរទេសម្នាក់ បានស្លាប់ក្នុងបន្ទប់ ជួលមួយ នៅក្រុងសៀមរាប