ព័ត៌មានទាន់ហេតុការណ៍ :

លោកមាស សុភា អញ្ជើញសម្ពោធ ស្ពានស្ទឹងស្តៅ នៅស្រុកសង្គមថ្មី

យុវជនម្នាក់លង់ទឹកស្រះស្លាប់ នៅភូមិក្របៅខេត្តសៀមរាប

សេចក្ដីសម្រេចបញ្ចប់ ទីប្រឹក្សា របស់អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្ដិ៍

អភិបាលខេត្តសៀមរាប ប្រគេនទៀនវស្សាចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប និងស្រុកអង្គរធំ

ភរិយាអភិបាលខេត្តកំពង់ចាម ប្រគេនទៀនចំណាំព្រះវស្សានៅវត្តខែលជ័យនិងវត្តស្វាយទាប

ថ្ងៃនេះ សម្ពោធស្ពានស្ទឹងស្ដៅ ទៅផ្ទះលោកបេន

នាយករដ្ឋមន្ត្រី៖ ជនឆ្លៀតឱកាស ពីការបែងចែកនឹងទទួលដីធ្លី នឹងត្រូវមានទោស

អភិបាលខេត្តសៀមរាប៖ ករណីពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរើចេញវិញហើយ

ក្រុមការងារCPP ចុះជួយស្រុកបន្ទាយស្រី ប្រគេនទៀនវស្សា ដល់ព្រះសង្ឃ ចំនួន១០វត្ត

សម្តេច​​ហ៊ុន​ សែន​​ ផ្ដល់ចំណងដៃ ស្ពានបេតុងមួយខ្សែ ជូនពលរដ្ឋ​ នៅស្រុកស្ទឹងត្រង់

ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ៦:៥៩ ព្រឹក

អភិបាលក្រុងសៀមរាប ចុះរកដំណោះស្រាយ ករណីវិវាទបើកផ្លូវ នៅភូមិបន្ទាយចាស់ ជូនពលរដ្ឋ

ខេត្តសៀមរាប៖លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនៅរសៀលថ្ងៃទី៣០ខែមិថុនានេះបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះរកដំណោះស្រាយ ករណីវិវាទបើកផ្លូវ ស្ថិតនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងសៀមរាបដើម្បីជូនប្រជាពលរដ្ឋ។ ជាមួយគ្នាដែរលោកនួន ពុទ្ធារ៉ា ក៏បានបន្តពិនិត្យស្ថានភាពផ្លូវតំបន់ខាងលើដើម្បី ធ្វើការសាងសង់នាពេលខាងមុខផងដែរ។ ទោះយ៉ាងណាអភិបាលក្រុងបញ្ជាក់ថាជុំវិញករណីនេះលោកនឹងធ្វើការពិភាក្សាជាមួយថ្នាក់ដឹកនាំដើម្បីសម្រេចនិងអនុវត្ត។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ប្រជាពលរដ្ឋចំនួន០៣គ្រួសារបាន ស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ជួយអន្តរាគមន៍ដល់ពួកគាត់ ខណ:ផ្ទះពួកគាត់ ត្រូវបានឲ្យមានការរុះរើផ្នែកខ្លះ ដើម្បីបើកផ្លូវ។ ពលរដ្ឋថាពួកគាត់ថាមិនជំទាស់ទៅនឹងការរុះរើរបស់អាជ្ញាធរនោះទេ ប៉ុន្តែ សូមឲ្យមានតម្លាភាព ទាំងសងខាង។ ដោយហេតុថាឲ្យរើតែខាងផ្ទះពួកគាត់៦ម៉ែត្រ។ បើរើ៣ម៉ែត្រ ពួកគាត់មិនជំទាស់នោះឡើយ។

ពាក់ព័ន្ធករណីនេះនៅថ្ងៃទី៣០ខែមិថុនាម្សិលមិញប្រជាពលរដ្ឋ ដែលមានវិវាទខាងលើហាក់មានការសប្បាយចិត្តរីករាយបន្ទាប់ពីលោកអភិបាលក្រុងសៀមរាបបានធ្វើការពន្យល់ណែនាំចំពោះបញ្ហាមួយចំនួនប្រាប់ដល់ពួកគាត់៕SRP

Read Previous

នគរបាល ជាង៤០០នាក់ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​

Read Next

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃ ចំនួន២វត្តនៅកោះទទ្ទឹម