ព័ត៌មានទាន់ហេតុការណ៍ :

នារី​ម្នាក់ជិះ​ម៉ូតូ​ មកលោតទឹកសម្លាប់ខ្លួន ពីលេីស្ពានកោះប៉ែន

មេគយច្រកទ្វារប៉ោយប៉ែត ប្រើអំណាចឲ្យកូនចៅ យកលុយពីរថយន្តដឹកទំនិញ យ៉ាងពេញពន្ទុក

សុន្ទរកថាសម្តេច ហ៊ុន សែន ថ្លែងនៅក្នុងមហាសន្និបាតនៃក្តីសង្ឃឹមក្រោមប្រធានបទ ៖ «ការកសាង និង បង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»

លោក ឆាយ គឹមខឿន ប្រាប់នគរបាលខេត្តសៀមរាប ឲ្យគ្រប់គ្រងបទល្មើសផ្សេងៗ អោយបាន

ចាប់ខ្លួនមនុស្ស៩នាក់ នៅខេត្តសៀមរាប ករណីឈូសឆាយរំលំដើមឈើ ដោយខុសច្បាប់

ឆ្នោតកន្ទុយលេខ កំពុងពេញនិយមខ្លាំង នៅស្រុកខ្សាច់កណ្តាល

អាជ្ញាធរខេត្តសៀមរាប បង្ហាញកម្មវិធីកម្សាន្តនៅថ្ងៃឈប់សម្រាកខាងមុខ

អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីដាំកូនឈើប្រណិត ជាង២ពាន់ដើម នៅទួលបុរាណព្រៃគូ

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោកសេង ទៀង ជារដ្ឋលេខាធិការ នៃទីស្តីការគណ:រដ្ឋមន្ត្រី

អាជ្ញាធរក្រុងសៀមរាប ព្រមានមិនលើកលែង អ្នកកាប់ទន្ទ្រានព្រៃលិចទឹក

ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ២:៤៨ ល្ងាច

គ្រូពេទ្យព្យួរសេរ៉ូម បណ្ដាលឲ្យពលរដ្ឋស្លាប់ បានរត់គេចខ្លួនបាត់

ខេត្តកំពង់ធំ៖គ្រូពេទ្យម្ចាស់គ្លីនិក មួយកន្លែងដែលបានព្យួរសេរ៉ូមបណ្ដាលឲ្យពលរដ្ឋម្នាក់បានស្លាប់ទាំងដៃកំពុងភ្ជួរសេរ៉ូម បង្កឲ្យមានការភ្ញាក់ផ្អើល នោះបានរត់គេចខ្លួនបាត់។ ប៉ុន្តែករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកអនុវត្តតាមផ្លូវច្បាប់ផងដែរ។

ស្នងការនគរបាលខេត្តកំពង់ធំលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ខែកក្កដាឆ្នាំ២០២០នេះថា បានអោយសមត្ថកិច្ច ពិនិត្យស្រាវជ្រាវ និងកសាងសំណុំរឿងហើយ ។ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បន្តថាជនសង្ស័យបានគេចខ្លួន មុនពេលសមត្ថកិច្ច ទទួលបានព័ត៌មាននេៈម្លេៈ។ ទោះយ៉ាងណាលោកស្នងការខេត្តបញ្ជាក់ថាករណីនេះមិនចប់ទេ ការកសាងនិងនីតិវិធីសំណុំរឿង បន្តបន្ទាប់។

សូមរម្លឹកថាករណីមនេះបានកើតឡើងនៅវេលាម៉ោង ២៣និង៤០នាទីយប់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងគ្លីនិក ឯកជនមួយ យីហោ វេជ្ជ. ច្រឹប សុធី ស្ថិតនៅក្នុងភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រូពេទ្យឯកជនខាងលើ ឈ្មោះ ច្រឹប សុធី ។ ចំណែក
ជនរងគ្រោះឈ្មោះ ឈួន ឈួត ភេទប្រុស អាយុ៥២ឆ្នាំជាកម្មករក្រុមហ៊ុនចិញ្ចឹមស្វា នៅក្នុងភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យោងតាមប្រពន្ធជនរងគ្រោះប្រាប់អ្នកសារព័ត៌មានថា ប្តីគាត់និយាយថាឈឺដៃឈឺជើង មិនទៅធ្វើការទេថ្ងៃនេះ ហើយក៏បានទៅឲ្យពេទ្យខាងលើពិនិត្យជំងឺឲ្យ។ គ្រូពេទ្យប្រាប់ថាគាត់មានជំងឺគ្រុនឈិក ក៏ដាក់សេរ៉ូមឲ្យនៅកន្លែងពេទ្យតែម្ដង។ រហូតដល់វេលាម៉ោងប្រហែល ២០,០០ នាទីយប់ អស់សេរ៉ូម០៣ កំប្លោក ក៏ចាប់ផ្តើមរៀបចំដាក់សេរ៉ូមបន្តទៀត។ ប៉ុន្តែមុនដាក់សេរ៉ូមបានឲ្យថ្នាំគ្រាប់លេបសិន រួចក៏ដាក់សេរ៉ូមបន្តរហូត ដល់ម៉ោង ២៣និង៤០នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង ដោយដៃនៅកំពុងជាប់សេរ៉ូម។បើតាមសមត្ថកិច្ចខេត្ត គ្រូពេទ្យ និងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យពិច័យសាកសព បានសន្និដ្ឋានជាបឋមថាការស្លាប់របស់ជនរងគ្រោះគឺអាចបណ្ដាលមកពីប្រតិកម្មថ្នាំ។ទោះយ៉ាងណាអង្គភាព សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីម្ចាស់គ្លីនិកនៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង។ ពាក់ព័ន្ធហេតុការណ៍នេះ អធិការនគរបាលស្រុកកំពង់ស្វាយ លោកវរសេនីយ៍ទោ លោកកែ កញ្ចានា បានបញ្ជាក់ថាទីតាំងគ្លីនិក វេជ្ជ. ច្រឹប សុធី ជនជាតិខ្មែរនឹងមានច្បាប់អនុញាត។ តែបានគេចខ្លួនបាត់ហើយ។ មជ្ឈដ្ឋាននានាសង្ឃឹមថាសមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងឃាត់ខ្លួនគ្រូពេទ្យខាងលើយកមកទទួលខុសត្រូវតាមផ្លូវច្បាប់ជាក់ជាមិនខាន៕SRP

Read Previous

ប៉ូលិសច្រានចោល ព័ត៌មានផ្សាយថា ស្រុកព្រៃឈរ មានល្បែងជល់មាន់

Read Next

រឹបអូសទូរស័ព្ទគេចពន្ធ៣០០គ្រឿង នៅក្រុងសិរីសោភណ